ដោយ៖ ថុល ស្រីលក្ខណ៍ | ថ្ងៃអាទិត្យ ទី18 ខែសីហា ឆ្នាំ2013, VoD
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ(រូបថត តាតា ឧត្ដម)
មេដឹកនាំបក្សប្រឆាំង នៅព្រឹកថ្ងៃអាទិត្យនេះ អំពាវនាវម្តងទៀត
ឲ្យបក្សកំពុងគ្រប់គ្រងអំណាច
និងជាដៃគូដែលមានអាសនៈក្នុងសភាដូចគ្នា សម្រាប់អាណត្តិទី៥នេះ
ងាកមករកតុចរចាវិញ
ជុំវិញការខ្វែងគំនិតគ្នានៃលទ្ធផលបោះឆ្នោតបណ្តោះអាសន្ន
ដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ប្រាប់អ្នកសារព័ត៌មាន
នៅស្នាក់ការបស់ខ្លួននៅសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ
នាថ្ងៃអាទិត្យ ទី១៨ ខែសីហានេះថា លោកចង់ឲ្យគណបក្សប្រជាជនកម្ពុជា
ឈប់ចល័តកងទ័ព និងរថពាសដែក និងចាប់យុវជនបន្តទៀត
ដែលនាំឲ្យមានការភ័យខ្លាចដល់សាធារណជន។
(លោក សម រង្ស៊ី និងលោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិ នៅទីស្នាក់ការគណបក្ស)
លោកថា ស្ថិតក្នុងកាលៈទេសៈនេះ
គណបក្សនេះគួតែងាកមកពិភាក្សាគ្នា
រកដំណោះស្រាយដោយសន្តិវិធីម្តងទៀត
ពីការខ្វែងគំនិតគ្នានៃលទ្ធបោះឆ្នោតបណ្តោះអាសន្ន ដែលប្រកាសដោយ
គ.ជ.ប។
ក្រោយការបោះឆ្នោតគណបក្សប្រឆាំង និងបក្សកាន់អំណាច
បានបរាជ័យពីរដងរួចមកហើយ នៃការពិភាក្សាគ្នា
បង្កើតឲ្យមានស្ថាប័នឯករាជ្យមួយ
ដើម្បីស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បង្ហាញជំហរម្តងហើយ
ពេលចុះពិនិត្យការដ្ឋានសាងសង់ស្ពានស្ទឹងមានជ័យ
នាខែសីហាក្រោយការបោះឆ្នោតថា
បើតំណាងបីរូបរបស់លោកមិនអាចពិភាក្សាទម្លាយភាពទាល់ច្រកបាន
លោកនឹងអាចជួបជាមួយប្រធានគណបក្សប្រឆាំង លោក សម រង្ស៉ី
ដើម្បីរកដំណោះស្រាយ។
យ៉ាងណាក៏ដោយគណបក្សសង្គ្រោះជាតិ នៅថ្ងៃអាទិត្យនេះ នៅតែអះអាងថា
ពួកគេទទួលបាន៦៣អាសនៈ ឈ្នះគណបក្សប្រជាជនកម្ពុជា
ក្នុងចំណោមអាសនៈសរុប១២៣ក្នុងសភា៕
អ្នកចូលរួមស្ដាប់ការថ្លែងការរបស់មេដឹកនាំគណបក្សសង្រ្គោះជាតិ(រូបថត តាត ឧត្ដម)
សូមសរសេរមកកាន់ អ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com
No comments:
Post a Comment