ដោយ៖ ថុល ស្រីលក្ខណ៍ ញឹម សុខន និង អ៊ឹង ប៊ុនថន | ថ្ងៃព្រហស្បត្តិ៍ ទី8 ខែសីហា ឆ្នាំ2013 | VOD
រូបភាពនៃកងយុទ្ធពលខេមរភូមិន្ទ
កងយុទ្ធពលខេមរភូមិន្ទដែលច្បាប់កំណត់ថា ជាអ្នកការពារជាតិ
ការពាររាជបល័ង្គ និងការពារប្រជាជនខ្មែរនោះ
ត្រូវបានគេបង្គាប់ឲ្យស្បថបន្ថែមទៀត កាលពីថ្ងៃទី០៧ ខែសីហា
ឆ្នាំ២០១៣នេះ ឲ្យការពារក្រុមគ្រួសារ និងតំណែងលោកនាយករដ្ឋមន្ត្រី
ហ៊ុន សែន។
តាមវីដេអូ
បង្ហោះក្នុងប្រព័ន្ធអ៊ិនធើណេត ឲ្យដឹងថា កាលពីថ្ងៃទី០៧ ខែសីហា
កងយុទ្ធពលខេមរភូមិន្ទមួយក្រុម ត្រូវបានគេនិយាយនាំមុខឲ្យស្បថ
សច្ចាប្រណិធាន ៦ចំណុច ដូចជា ប្តេជ្ញាការពារ រាជបល័ង្គ
ការពារបូរណភាពទឹកដី ជាពិសេសការពារ
ក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
និងទប់ស្កាត់ការធ្វើបាតុកម្មទម្លាក់ពីអំណាច ៖ "ប្តេជ្ញាៗ
អនុវត្តតាមៗ បទបញ្ជាៗ ការពារៗ បង្ក្រាបៗ ទប់ស្កាត់អំពើកុបកម្មៗ
បាតុកម្មខុសច្បាប់ៗ ដែលប៉ុនប៉ងផ្តួលរំលំៗ សម្តេចតេជោសែនៗ
របស់ពួកជ្រុលនិយមៗ ក្រុមប្រឆាំងៗ និងស្ថានភាពៗ
អសន្តិសុខផ្សេងៗក្នុងសង្គមៗ ឲ្យបានដាច់ខាតៗ សូមសច្ចាៗៗៗ"។
ការបញ្ជាឲ្យកងទ័ពស្បថនេះ
ធ្វើឡើងបន្ទាប់ពីគណបក្សប្រឆាំងគំរាមដឹកនាំ ធ្វើបាតុកម្មទូទាំងប្រទេស
ដើម្បីទាមទារកយុទ្ធធម៌ជូនម្ចាស់ឆ្នោត ដែលគណបក្សប្រឆាំងមួយនេះ
អះអាងថាខ្លួនបានឈ្នះការបោះឆ្នោត អាណត្តិទី៥នេះ។
ប្រធានសមាគមមន្ត្រីរាជការឯករាជ្យ
កម្ពុជា លោក កៅ ពឿន យល់ថា ពាក្យសម្បថរបស់ទាហាននៅពេលនេះ
ហាក់កំពុងគំរាមកំហែង ប្រជាពលរដ្ឋ ឲ្យបាក់ស្បាត និងភ័យខ្លាច
លែងហ៊ានទាមទារនូវអ្វីដែលខ្លួនចង់បាន ៖ "គិតថាវាមិនល្អ
ជាសញ្ញាអសន្តិសុខសម្រាប់ប្រជាពលរដ្ឋរបស់យើង
ព្រោះប្រជាពលរដ្ឋរបស់យើងកំពុងតែមានការភ័យខ្លាច
ហើយដល់ពេលមកស្បថបង្ក្រាបបាតុកម្ម
កូដកម្មអីខុសច្បាប់អីអញ្ចឹង"។
ក្រុមមន្ត្រីក្រសួងការពារ
ជាតិមួយចំនួនមិនអាចទាក់ទងបានទេ។
ប៉ុន្តែអគ្គបញ្ជាការរងនៃកងយុទ្ធពលខេមរៈភូមិន្ទ
និងជាមេបញ្ជាការកងអង្គរក្សលោកនាយករដ្ឋមន្ត្រីគឺ លោក ហ៊ីង
ប៊ុនហៀង មានប្រសាសន៍ថា ការស្បថនេះ ធ្វើឡើងបន្ទាប់ពី
បញ្ចប់វគ្គរបស់កងកម្លាំងយោធា
តែលោកបានបិទទូរស័ព្ទនៅពេលសួរពីមូលហេតុ
នៃការស្បថឲ្យការពារគ្រួសារលោកនាយករដ្ឋមន្ត្រីនោះ ៖
"ទេហើយចុះអ្នកឯងមិនសួរច្បាប់
ហើយកងទ័ពម្នាក់ៗក្រែងស្មោះត្រង់ជាតិមាតុភូមិ ការពារជាតិសាសនា
ព្រះមហាក្សត្រ និងរដ្ឋធម្មនុញ្ញ រឿងហ្នឹងយកទៅសួរឯកឧត្តមឧប ទៀ
បាញ់ ទៀតទៅ"។
អ្នកវិភាគនយោបាយ លោកបណ្ឌិត សុខ ទូច អះអាងថា សម្បថ៦ប្រការនេះ មានចំណុចខ្លះត្រូវច្បាប់និងចំណុចខ្លះខុសច្បាប់ ៖
"តាមពិតកងទ័ពបម្រើឲ្យ ការពារទឹកដី ការពាររដ្ឋធម្មនុញ្ញ
និងព្រះមហាក្សត្រជាដើម ដល់ពេលការពារគ្រួសារអីទៀត
អាហ្នឹងវាជារឿងចម្លែក ហើយបើរឿងបង្ក្រាបរឿងអីបាតុកម្ម
មិនទៅជានីតិវិធីច្បាប់របស់កងកម្លាំងទេ
ព្រោះយើងកាន់លិទ្ធិប្រជាធិបតេយ្យ ប្រជាជនមានសិទ្ធិបញ្ចេញយោបល់
និងសេរិភាពក្នុងការធ្វើបាតុកម្ម"។
តាមលទ្ធផលបណ្តោះអាសន្ន បង្ហាញថា
គណបក្សប្រជាជនកម្ពុជា បានបាត់បង់អាសនៈក្នុងសភា យ៉ាងតិច ២២អាសនៈ
ដែលពីមុនមាន៩០អាសនៈនោះ ប៉ុន្តែគណបក្សនេះ អះអាងថា
ខ្លួននៅតែឈ្នះការបោះឆ្នោត។ ចំណែកគណបក្សសង្គ្រោះជាតិ អះអាងថា
ខ្លួនទេជាអ្នកឈ្នះឆ្នោត ដោយទទួលបាន៦៣អាសនៈ ហើយបើ គ.ជ.ប
ប្រកាសថាបក្សប្រឆាំងនេះចាញ់
នោះខ្លួននឹងដឹកនាំពលរដ្ឋធ្វើបាតុកម្មនៅទូទាំងប្រទេស៕
សូមសរសេរមកអ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com
- See more at: http://vodhotnews.com/15250#sthash.CoXGP7IG.dpuf
6 comments:
of course, they required to swear to god to protect , defense our country
every countries in the worlds are do the same
សូមបងប្ឣូនខ្មែរឣ្នកស្នេហាជាតិ បកប្រែពាក្យសច្ចាប្រណិធានទាំងស្រុង ជាភាសាឣន្តរជាតិធំៗ ដូចជា ENGLISH, FRENCH, SPANISH, RUSSIAN, CHINESE… ផ្សាយជាឣក្សររត់លើឣេក្រង់ ហៅ CAPTION លើវីដេឣូ សច្ចាប្រណិធាននេះ រួចផ្សព្វផ្សាយ តាមយូធូប YOUTUBE ដើម្បីជួយចែកចាយជូន ជនជាតិខ្មែរទាំងក្នុងស្រុក ទាំងក្រៅស្រុក ឣ.ស.ប, ស.រ.ឣា, សហពន្ធឣឺរុប, ប្រទេសហត្ថលេខី សន្ធិសញ្ញាក្រុងប៉ារីសទាំងឣស់ ប្រទេសម្ចាស់ជំនួយ ដែលផ្ដល់ជំនួយដល់កម្ពុជា និងសកលលោកទាំងមូលជ្រួតជ្រាប ហើយផ្តន្ទាទោសរដ្ឋឣំណាច ហ៊ុន សែន ផង។ បើយល់ថា គំនិតនេះត្រូវ សូមជួយធ្វើផង ដោយស្ម័គ្រចិត្ត។ សច្ចាប្រណិធានបែបនេះ គេមិនដែលឭុទេក្នុងសកលលោក។ វារំលោភរដ្ឋធម្មនុញ្ញកម្ពុជា រំលោភសទ្ធិមនុស្សសកល រំលោភសន្ធិសញ្ញាក្រុងប៉ារីស ស្តីពីកិច្ចព្រមព្រៀងសន្តិភាពនៅកម្ពុជា រំលោភឆន្ទៈរបស់ ប្រជារាស្ត្រខ្មែរ។ល។
Hun Sen wanted to create a god-like status for himself, his wife and his family. Khmer people will never allow a Hun Sen dynasty in Cambodia.
I JUST CAN NOT BELIEVE THAT THESE SOLDIERS SWORN TO PROTECT AH STUPID HUN SEN. AND LET AH HUN SEN CONTINUES TO SUFFICATE THEIR OWN FAMILY AND THEIR NATION.
WHAT THE FUCK? I DON'T GET IT.
បើបងប្អូនចង់នៅតែបំរើគេដោយងងឹតងងល់បែបនេះ
អស់លោកនឹងស្ដាយក្រោយមិនខាន បើមិនចង់
បាត់បង់គ្រួសារប្រពន្ធកូនម៉ែឪទេ សូមអស់លោក
បែរកាណុងរកអ្នកដែលបង្គាប់បញ្ជាវិញ ដើម្បីស្រុក
ទេសរបស់អ្នក ដើម្បីជាតិសាសន៍របស់អស់លោក។
ហ៊ុន សែនគ្មានគុណអ្វីសម្រាប់ប្រទេសជាតិទៀតទេ
គឺវាបំផ្លាញដល់ទីបំផុតហើយ ភ្ញាក់ឡើងបងប្អូន!
Do not believe CPP is a winner of Election because all the medias, Telecommunications and Information Ministry Dept. (controlled by corrupted and alcoholic Mr. Wisky Kanharith "Yuon/Vietnamese CPP crooked official", Education Dept (controlled by Vietnamese Crooked Official Ms. Vietcong Men Sam On), and Cable TVs (owned by Hun Sen's daughter Hun Mana and Vietnamese/CPP crooks) are controlled and owned by the Communist CPP (Cambodian "Communis" People Party) along with their communist Vietnamese corrupted officials "Hun Sen's Vietnamese bosses" and illegal business advisers "Hun Sen's illegal Vietnamese Business Advisers" from Hanoi, Vietnam. Those CPP corrupted officials, illegal Vietnamese "Yuon" business advisers for Hun Sen and other CPP and Vietnamese crooks and criminals in Cambodian Government Affairs in Phnom Penh have declared and announced the fake results of winning elections without proper counts and because of illegal Vietnamese voters, frauds, irregularities, no free and fair election, CPP-Owned National Election Committee "NEC" and CPP corrupted money "coming from illegal sales of Cambodian lands, forested-timbers, natural resources of Cambodian State. CPP are very bad and corrupted. All News coming from CPP controlled medians and Information Ministry are not reliable, true. Every news and announcement from CPP are fake because of Vietnamese dog Hun Sen who is controlled by his evil Vietnamese bosses (like Viet PM Dung) and followed the footstep of evil Ho Chi Minh into the bad dream of reality and nightmare."
We don't think CPP won the election because of the result of CPP with 68 seats and CNRP with 55 seats. There is no transparency of voting counts, but cheating, voting buying, CPP threats to Cambodian people's lives, intimidation, irregularities, CPP-Owned Medias/TVs and Telecomm., and more. Again, CPP did not or have not won the election. CNRP is a winner with 63 seats and CPP with 60 seats even though the NEC is not independence because of CPP control over NEC and corruptions or by military bodyguards and polices provided by his Vietnamese partners in Hanoi like PM Dung of Communist Vietnam.
Opposition Parties like CNRP, KAPP, FUNCIPEC, CLD, etc., do not own any medias, cable TVs, information ministry dept., education detp., but only CPP.
That is why the fake information has been announced by corrupted and crooked CPP officials of Hun Sen, that CPP won.
Again and again, Yuon/Vietnamese CPP of Vietnamese Installed Prime Minister Hun Sen LOST the election on July 28, 2013 and CNRP of Mr. Kem Sokha and Mr. Sam Rainsy WON the election with 63 or more seats vs 60 or less seats with vote fraud and irregularities.
So, please don't believe CPP Medias/Cable TVs announcement and News because CPP Officials are misleading the information and medias in Cambodia.
CPP is a loser of all time.
Khmer Yeurng
Post a Comment