1. Please listen to report about this issue by Khmer Post Radio. And select "KPR News August 10, 2013" and drag the "play bar" to around 6:30.
2. Please listen to Khmer Post Radio interview with the victim at Khmer Post and select KPR News August 7, 2013 at 27:00.
ដោយ វណ្ណ វិចារ RFA
2013-08-10
ប្រជាពលរដ្ឋរស់នៅសង្កាត់បឹងកក់១
ប្រកាសជាថ្មីថា គ្រួសារគាត់អាចនឹងត្រូវឃាតកសម្លាប់នៅថ្ងៃណាមួយ
ដោយសារតែការពារផ្ទះសំបែងដែលធ្លាប់រស់នៅតាំងពីឆ្នាំ១៩៨០។
ពលរដ្ឋឲ្យដឹងថា
ពួកគាត់ត្រូវរងទុក្ខបុកម្នេញស្ទើររាល់ថ្ងៃពីសំណាក់ក្រុមសន្តិសុខ
ការពារដីដែលក្រុមហ៊ុនឯកជន ឈ្មោះ ឃុន សៀ
បានទិញពីអាជ្ញាធរសង្កាត់បឹងកក់១។
គ្រួសារពលរដ្ឋរស់នៅបរិវេណអតីតសង្កាត់បឹងកក់១ ខណ្ឌទួលគោក
ទល់មុខឆៀងខាងជើងសណ្ឋាគារឡុងប៊ិច ផ្លាហ្សា ដែលមានសមាជិកគ្រួសារ
៤នាក់ នៅព្រឹកថ្ងៃទី១០ ខែសីហា
បានប្រកូកប្រកាសប្រាប់អ្នកដំណើរតាមផ្លូវឲ្យជួយដឹងឮបញ្ហាដែល
អ្នកមានលុយមានអំណាចរំលោភបំពានសិទ្ធិលំនៅឋានពួកគាត់។
ពលរដ្ឋទាំងនោះប្រាប់មហាជនថា គឺក្រុមគ្រួសារលោកឧបនាយករដ្ឋមន្ត្រី
យឹម ឆៃលី ជាដន្លងនឹងលោក ហ៊ុន សែន និងជាដន្លងរបស់លោក ជា សុផារ៉ា
ជាអ្នកនៅពីក្រោយខ្នងនៃបំណងដែលចង់បណ្ដេញពួកគាត់ចេញពីលំនៅឋាន។
អតីតជំនាញការវៀតណាម នៅទសវត្ស៨០ និងជាពលរដ្ឋមានបញ្ហាដីធ្លី លោក
លី ស្រ៊ាខេង មានប្រសាសន៍ថា
គ្រួសាររបស់លោកបានរស់នៅដីបរិវេណសង្កាត់បឹងកក់១ តាំងពីឆ្នាំ១៩៨០
ដែលកាលនោះលោកកាន់ការជាជំនាញការប្រចាំខណ្ឌទួលគោក
ហើយសង្កាត់បឹងកក់១ នោះ គឺកើតឡើងនៅឆ្នាំ១៩៨៥ ប៉ុណ្ណោះ។
លោកបន្តថា
លោកមានឯកសារកាន់កាប់ដីធ្លីគ្រប់គ្រាន់តាំងពីពេលស្នាក់នៅដំបូង
ប៉ុន្តែអាជ្ញាធរសង្កាត់ និងខណ្ឌទួលគោក បែរជានាំគ្នាលក់ដីសង្កាត់
រួមនិងដីផ្ទះរបស់គាត់ឲ្យទៅឈ្មួញឯកជនទៅវិញ។ លោកបញ្ជាក់ថា
ដោយសារតែគ្រួសារលោកមិនព្រមទទួលយកប្រាក់សំណងចំនួន
១.៥ម៉ឺនដុល្លារ ដើម្បីចាកចេញពីផ្ទះសំបែង
ទើបក្រុមហ៊ុនឯកជនដែលមានអំណាចនោះប្រើគ្រប់វិធីធ្វើបាបពួកគាត់
តែម្ដងទៅ។
ឆ្លើយតបនឹងបញ្ហានេះ ប្រធានកងអង្គរក្សប្រធានព្រឹទ្ធសភា ជា ស៊ីម
និងជាកូនប្រុសលោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី
គឺលោកឧត្ដមសេនីយ៍ផ្កាយបី យឹម លាង មានប្រសាសន៍ថា
គ្រួសារលោកមិនបានធ្វើដូចការចោទប្រកាន់ទេ
ហើយលោកក៏បង្វែរសំណួរទៅកាន់តំណាងក្រុមហ៊ុន ឃុន សៀ
ដែលទទួលទិញដីសង្កាត់នោះឲ្យបំភ្លឺជំនួសវិញ។
ចំណែកឯតំណាងក្រុមហ៊ុន ឃុនសៀ លោក នួន សុខាន់ណារ៉ា មានប្រសាសន៍ថា
ក្រុមសន្តិសុខការពារដីក្រុមហ៊ុន
មិនដែលបានធ្វើទុក្ខបុកម្នេញពលរដ្ឋដូចការចោទប្រកាន់ទេ។
លោកបន្តថា
គ្រួសារពលរដ្ឋទាំងបីគ្រួសារដែលមិនទាន់យល់ព្រមចាកចេញពីបរិវេណ
សង្កាត់នោះ គឺគ្រាន់តែជាអ្នកជួលដីសង្កាត់រស់នៅប៉ុណ្ណោះ។
លោកបញ្ជាក់ថា ក្រុមហ៊ុនមានឯកសារគ្រប់គ្រាន់ដើម្បីបកស្រាយ
ហើយក្រុមហ៊ុនក៏នឹងបន្តដោះស្រាយបញ្ហាទាំងនេះដោយសន្តិវិធីដែរ។
ទោះជាយ៉ាងណាក្តី តំណាងអ្នកបឹងកក់ អ្នកស្រី ទេព វន្នី
ដែលធ្លាប់ជួយអន្តរាគមន៍ពលរដ្ឋទាំងបីគ្រួសារ
ពេលដែលមានជនមិនស្គាល់មុខអុកឡុកទាំងកណ្ដាលយប់នោះមានប្រសាសន៍ថា
អាជ្ញាធរមិនត្រូវមើលរំលងបញ្ហានេះទេ ព្រោះថា
ពលរដ្ឋមានបញ្ហាដីធ្លីអាចប្រឈមមុខធ្ងន់ធ្ងររហូតដល់បាត់បង់អាយុ
ជីវិត បើសិនជាមិនមានដំណោះស្រាយ។
លោក លី ស្រ៊ាខេង និងកូនប្រុសម្នាក់
ធ្លាប់ត្រូវបាននគរបាលក្រសួងមហាផ្ទៃ
ចាប់ដាក់ខ្នោះបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ម្ដងហើយ
កាលពីខែមិថុនា
ហើយគ្រួសារគាត់ក៏ធ្លាប់ត្រូវបានជនមិនស្គាល់មុខតាមកាប់
បំពុលឆ្កែឲ្យងាប់ ជះទឹកលាមកដាក់ផ្ទះទៀតផង៕
1 comment:
They should kill these stupid's greedy pigs thugs of Cpp clans.Wrong to robbed the people property using the party-line and connection,kill the evil doer all of Cpp pigs.
Post a Comment