CNRP exposed the use of fake documents by the Interior Ministry to accuse the CNRP of planning a coup
http://www.youtube .com/watch?v=AM-1WDBDsMs&feature=youtu.be
Opposition Says Planned Demonstration Is Not To Overthrow Government
30 August 2013
PHNOM PENH - Cambodia’s
opposition leaders on Thursday said they will go forward with a mass
demonstration next month, despite warnings from ruling party authorities
and calls for calm.
Officials for the ruling Cambodian People’s Party have begun issuing warnings to foreign embassies and organizations, claiming the opposition Cambodia National Rescue Party is plotting to overthrow the government.
Opposition officials say they are expecting 100,000 supporters to rally in the streets of Phnom Penh on Sept. 7, to protest flawed elections and a refusal by governing authorities to properlyinvestigate irregularities.
Talks between the CPP and the Rescue Party over a separate investigation have yielded no results, continuing the political deadlock that has gone on since the July 28 polls.
“Our aim is to prove for national and international opinion that there are many supporters of the [Rescue Party], that’s all,” opposition leader Sam Rainsy told reporters Thursday.
The demonstration will be canceled if a specialcommission is formed to address the complaints of irregularities, Sam Rainsy said.
Rescue Party officials say they would have won the election without voting irregularities. But the CPP has already claimed an election victory, citing preliminary results issued by the National Election Committee.
Meanwhile, the CPP issued its own statement, calling on the public for “calm and quiet and help maintaining peace and stability.”
In a letter to Sam Rainsy, CPP President Chea Sim said the election complaints must be looked into by the National Election Committee or the Constitutional Council.
The CPP “is willing tocontinue talks based on the results of the vote,” he said.
Officials for the ruling Cambodian People’s Party have begun issuing warnings to foreign embassies and organizations, claiming the opposition Cambodia National Rescue Party is plotting to overthrow the government.
Opposition officials say they are expecting 100,000 supporters to rally in the streets of Phnom Penh on Sept. 7, to protest flawed elections and a refusal by governing authorities to properly
Talks between the CPP and the Rescue Party over a separate investigation have yielded no results, continuing the political deadlock that has gone on since the July 28 polls.
“Our aim is to prove for national and international opinion that there are many supporters of the [Rescue Party], that’s all,” opposition leader Sam Rainsy told reporters Thursday.
The demonstration will be canceled if a special
Rescue Party officials say they would have won the election without voting irregularities. But the CPP has already claimed an election victory, citing preliminary results issued by the National Election Committee.
Meanwhile, the CPP issued its own statement, calling on the public for “calm and quiet and help maintaining peace and stability.”
In a letter to Sam Rainsy, CPP President Chea Sim said the election complaints must be looked into by the National Election Committee or the Constitutional Council.
The CPP “is willing to
កែប្រែទំហំអក្សរ
29 សីហា 2013
ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា
ការធ្វើមហាបាតុកម្មនៅថ្ងៃទី៧ខែកញ្ញាខាងមុខនេះមិនមែនដើម្បី
ផ្តួលរំលំរដ្ឋាភិបាលនោះទេ
ប៉ុន្តែគឺជាគោលដៅបង្ហាញកម្លាំងគាំទ្រនយោបាយតែប៉ុណ្ណោះ។
សេចក្តីថ្លែងការណ៍នេះធ្វើឡើងក្រោយពីក្រសួងមហាផ្ទៃបានបញ្ជូនឯកសារ ទៅកាន់ស្ថានទូតនានា ទៅកាន់អង្គការសង្គមស៊ីវិល និងគណបក្សនយោបាយមួយចំនួន ដោយស្រង់សម្តីមេដឹកនាំគណបក្សជំទាស់ថា ការធ្វើមហាបាតុកម្មគឺដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់លោកនាយក រដ្ឋមន្ត្រីហ៊ុន សែន។
លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាសក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្នុងទីក្រុងភ្នំពេញថា ការធ្វើមហាបាតុកម្មគឺដើម្បីបង្ហាញកម្លាំងគាំទ្ររបស់ប្រជាពលរដ្ឋ ដើម្បីទាមទារឲ្យមានដំណោះស្រាយភាពមិនប្រក្រតីក្នុងការបោះឆ្នោត តែប៉ុណ្ណោះ។
លោកនិយាយថា៖ «បំណងរបស់យើងចង់ឲ្យមតិជាតិ និងអន្តរជាតិឃើញថា អ្នកគាំទ្រគណបក្សសង្គ្រោះជាតិឃើញច្រើន គឺចប់។ ដូច្នេះអ្វីៗដែលយើងនិយាយនិងទាមទារមានតម្លៃ។ ដូចខ្ញុំបញ្ជាក់អញ្ចឹង នៅប្រទេសបារាំង គ្មានអ្នកណាចង់រំលំរដ្ឋាភិបាលអីទេ។ គេចង់បានដំណោះស្រាយត្រឹមត្រូវលើបញ្ហាអីមួយ។ គឺយើងចង់ឃើញការគាំទ្រច្រើន ចប់»។
លោកសម រង្ស៊ីបានលើកឧទាហរណ៍ការធ្វើបាតុកម្មនៅប្រទេសបារាំងដែលមាន កម្លាំងមហាជនអាចកើនរហូតដល់៥០ម៉ឺននាក់ ឬកន្លះលាននាក់ដែលនឹងបង្ហាញថា ចលនាប្រជាជនមានកម្លាំងខ្លាំងក្នុងការទាមទារអ្វីមួយដែលពួកគេចង់ បាន។ ដោយឡែកសម្រាប់ប្រទេសកម្ពុជា មេដឹកនាំគណបក្សជំទាស់គិតថាបាតុករចំនួនដប់ម៉ឺននាក់អាចជា កម្លាំងតំណាងឲ្យមតិភាគច្រើនសម្រាប់ប្រជាពលរដ្ឋ១៤លាននាក់ក្នុង ប្រទេស។
លោកសម រង្ស៊ីថ្លែងធានាថា នឹងមិនមានការបង្កហិង្សាក្នុងបាតុកម្មនេះទេ ដោយលោកទាត់ចោលការចូលរួមណាមួយពីលោកសួន សេរីរដ្ឋា មេដឹកនាំចលនាអំណាចប្រជាពលរដ្ឋ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនោះ។
លោកនិយាយថា៖ «អត់មានទៅវាយអ្នកណាទេ។ អត់មានគប់ដុំថ្ម អត់ដុតឡាន គឺអត់សោះ។ យើងនឹងមានកម្លាំងសន្តិសុខរបស់យើងត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់ ហើយយើងក៏សុំសហការជាមួយរដ្ឋអំណាចដែរ»។
យ៉ាងណាក៏ដោយ គម្រោងធ្វើបាតុកម្មទំនងជាគ្រាន់តែស្ថិតក្នុងលក្ខខណ្ឌសម្រាប់ត ថ្លៃឲ្យមានការដោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោតនិងការបង្កើត គណៈកម្មការពិសេសសម្រាប់ដោះស្រាយបញ្ហានេះតែប៉ុណ្ណោះ។ លោកសម រង្ស៊ីគូសបញ្ជាក់ក្នុងសន្និសីទកាសែតថា ប្រសិនបើការទាមទារនេះត្រូវបានឆ្លើយតប នោះគម្រោងធ្វើមហាបាតុកម្មនឹងត្រូវលុបចោល។
គម្រោងបាតុកម្មរបស់គណបក្សជំទាស់នេះធ្វើឡើងមួយថ្ងៃមុននឹងការ ប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការដោយគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត(គ.ជ.ប.) ដែលគ្រោងនឹងប្រកាសលទ្ធផលបោះឆ្នោតនេះនៅថ្ងៃទី២៨ខែកញ្ញា។ ប៉ុន្តែលោកសម រង្ស៊ីប្រកាសទុកជាមុនថា នឹងមិនទទួលស្គាល់លទ្ធផលបោះឆ្នោតនោះទេ ប្រសិនបើភាពមិនប្រក្រតីមិនត្រូវបានដោះស្រាយ និងគណៈកម្មការពិសេសដើម្បីដោះស្រាយបញ្ហានេះមិនត្រូវបានបង្កើតទេ នោះ។ ហើយលោកបានទទូចលើការទាមទាររបស់គណបក្សជំទាស់។ លោកនិយាយថា៖
«ធ្វើឲ្យត្រឹមត្រូវទៅ។ បើគណបក្សប្រជាជនឈ្នះមែន គឺឈ្នះដោយកិត្តិយស។ ហើយគណបក្សសង្គ្រោះជាតិចាញ់គឺចាញ់ដោយអស់ចិត្ត។ នោះទើបបញ្ចប់រឿង។ តែដើម្បីឲ្យគណបក្សណាមួយឈ្នះដោយកិត្តិយសឬចាញ់ដោយអស់ចិត្ត ត្រូវរាប់(សន្លឹកឆ្នោត)ឡើងវិញ ឬផ្ទៀងផ្ទាត់ឡើងវិញ។ ដំណោះស្រាយប្រកបដោយតម្លាភាព ឲ្យគេមើលឃើញខុសត្រូវទាំងអស់សមធម៌ យុត្តិធម៌ នោះទើបសមហេតុសមផល»។
គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលដណ្តើមឈ្នះរៀងខ្លួនពីការបោះឆ្នោតកាលពីថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០១៣នេះ បានជួបប្រជុំទ្វេភាគីចំនួនពីរលើកកន្លងមកហើយ ប៉ុន្តែមិនបានឈានដល់ចំណុចព្រមព្រៀងសម្រាប់បង្កើតគណៈកម្មការពិសេស ដែលស្នើដោយគណបក្សជំទាស់នោះទេ។
កាលពីថ្ងៃពុធ លោកសម រង្ស៊ីបានស្នើឲ្យលោកជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជាបន្តការចរចារវាងគណបក្សទាំងពីរឡើងវិញ។
នៅថ្ងៃព្រហស្បតិ៍នេះ លោកជា ស៊ីមបានឆ្លើយតបមកវិញ ដោយរៀបរាប់ថាគ.ជ.ប. និងក្រុមប្រឹក្សាធម្មនុញ្ញកំពុងដំណើរការដោះស្រាយបណ្តឹងនានារបស់ គណបក្សសង្គ្រោះជាតិក្នុងពេលនេះ។
ប៉ុន្តែលោកជា ស៊ីម អះអាងថា គណបក្សប្រជាជនកម្ពុជានៅមានជំហរ «បន្តការចរចាដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់ដោយឈរលើលទ្ធផលនៃ ការបោះឆ្នោត»។
លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា លិខិតរបស់ប្រមុខគណបក្សប្រជាជនកម្ពុជាមិនបានបង្ហាញពីឆន្ទៈពិត ប្រាកដក្នុងការដោះស្រាយបញ្ហានោះទេ។ ដូច្នេះគណបក្សជំទាស់នឹងធ្វើមហាបាតុកម្មជាជម្រើសចុងក្រោយ។
ដំណាលគ្នានេះដែរ គណបក្សប្រជាជនកម្ពុជាបានចេញសេចក្តីថ្លែងការណ៍មួយទៀតដោយចាត់ទុក ថា ការធ្វើមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិនឹងធ្វើឲ្យប៉ះពាល់ ដល់ជីវភាពរស់នៅ និងសន្តិសុខរបស់ប្រជាពលរដ្ឋ និងគឺជាការប្រឆាំងនឹងឆន្ទៈពលរដ្ឋម្ចាស់ឆ្នោត រួមទាំងជាចេតនាបំផ្លាញការបោះឆ្នោតផងដែរ។
គណបក្សប្រជាជនកម្ពុជាថែមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យ អត់ធ្មត់និងរក្សាភាពស្ងប់ស្ងាត់ដើម្បីរួមចំណែកថែរក្សាសន្តិភាពនិង ស្ថិរភាពសង្គម។
ទោះជាបែបនេះក្តី មន្ត្រីគណបក្សជំទាស់ឲ្យដឹងថា គណបក្សនេះមិនទាន់បានជូនដំណឹងដល់សាលារាជធានីភ្នំពេញអំពីការធ្វើ មហាបាតុកម្មរបស់ខ្លួននៅឡើយទេ។
វីអូអេបានព្យាយាមទាក់ទងសុំការបំភ្លឺពីអ្នកនាំពាក្យសាលារាជធានី ភ្នំពេញ គឺលោក ឡុង ឌីម៉ង់ និងលោកឧត្តមសេនីយ៍ឯកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ តែមិនអាចទាក់ទងបានទេនៅថ្ងៃនេះ៕

No comments:
Post a Comment