A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 31 August 2013

Soldiers at Khmer-Thai border in Pailin request Defence Ministry to investigate the case of their commanders stealing part of their salaries ទាហាន​ព្រំដែន​ខេត្ត​ប៉ៃលិន​សុំ​ឲ្យ​ក្រសួង​ស្រាវជ្រាវ​រឿង​មេ​បញ្ជាការ​កាត់​ប្រាក់​ខែ

Commanders stealing soldiers' salaries seems to be more widespread than the top brass has admitted. During the election on 28th July, a soldier based in Preah Vihear dropped a letter in the ballot box, accusing his commander of stealing soldiers' salaries. He was later punished, but the stolen salaries were returned to all soldiers in the unit.
ការ​ការពារ​ជាតិ​មាតុភូមិ​របស់​ខ្លួន កុំ​ឲ្យ​សត្រូវ​ឈ្លាន​ពាន គឺ​ជា​តួនាទី និង​កាតព្វកិច្ច​របស់​កងទ័ព។ នៅ​ពេល​ប្រទេស​មាន​សង្គ្រាម ពួក​គេ​បាន​យក​អាយុ​ជីវិត​ទៅ​ធ្វើ​សឹក​សង្គ្រាម​ច្បាំង​ជាមួយ​សត្រូវ។ បច្ចុប្បន្ន​នេះ កង​ទាហាន​ជាច្រើន​នាក់​ត្រូវ​បាន​គេ​ដាក់​ពង្រាយ​ការពារ​នៅ​តាម​ខ្សែ​ ក្រវាត់​ព្រំដែន។
ដោយ សួន សុផលមុន្នី RFA
2013-08-31
ទាហាន ប៉ៃលិន ៥៣៥ ៦១០
៣០-សីហា-២០១៣៖ ទី​បញ្ជាការ​កងវរសេនាតូច​៥៣៥ ស្ថិត​នៅ​ភូមិ​ស្រែម្អម ឃុំ​សាលាក្រៅ ខេត្ត​ប៉ៃលិន។
RFA/Soun Sophalmony 
កង​ទាហាន​ទាំង​នោះ​អះអាង​ថា ពួក​គេ​មាន​ឆន្ទៈ​មោះមុត​ក្នុង​ការ​ការពារ​ទឹក​ដី ប៉ុន្តែ​អ្វី​ដែល​ពួក​គាត់​ខក​ចិត្ត គឺ​រឿង​មេ​បញ្ជាការ​កងពល​កាត់​ប្រាក់​ខែ​របស់​ពួក​គាត់។
ទាហាន​ការពារ​ព្រំដែន​នៃ​កងវរសេនាតូច​៥៣៥ នៅ​ខេត្ត​ប៉ៃលិន ជា​ច្រើន​នាក់ កំពុង​នាំ​គ្នា​ត្អូញត្អែរ​ពី​ករណី​មេ​បញ្ជាការ​កង​ពល​លេខ​៥៣ របស់​ពួក​គេ ដែល​បាន​កាត់​ប្រាក់​ខែ​កូន​ទាហាន​ជា​បន្តបន្ទាប់ ចាប់​តាំង​ពី​ឆ្នាំ​២០១២ រហូត​មក​ដល់​ឆ្នាំ​២០១៣ ដោយ​ពុំ​បាន​ប្រាប់​ពី​មូលហេតុ​ច្បាស់​លាស់។ បញ្ហា​នេះ បាន​ធ្វើ​ឲ្យ​កង​ទាហាន​ទាំង​នោះ​នាំ​គ្នា​ទាមទារ​ទៅ​ក្រសួង​ការពារ​ជាតិ ចាត់​វិធាន​ការ​ចុះ​ស្រាវជ្រាវ​ត្រួត​ពិនិត្យ​ជា​បន្ទាន់។
កាល​ពី​ថ្ងៃ​ទី​៣០ ខែ​សីហា កង​ទាហាន​ជា​ច្រើន​នាក់​ថ្លែង​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា ចាប់​តាំង​ពី​ឆ្នាំ​២០១២ រហូត​ដល់​ឆ្នាំ​២០១៣ ប្រាក់​ខែ​របស់​ពួក​គាត់​ត្រូវ​បាន​មេ​បញ្ជាការ​អង្គភាព​កាត់​ជា​ បន្តបន្ទាប់ ដោយ​មេ​របស់​ខ្លួន​ពុំ​បាន​បញ្ជាក់​ប្រាប់​ពី​មូលហេតុ​ថា លុយ​ដែល​កាត់​ពី​ប្រាក់​ខែ​កូន​ទាហាន​នោះ យក​ទៅ​ធ្វើ​អ្វី​នោះ​ទេ៖ «ខ្ញុំ និង​អង្គភាព មិន​មែន​ការ​ខឹង​សម្បារ​ជាមួយ​មេ​ទេ សប្បាយ​ចិត្ត​ក្នុង​ការ​រស់​នៅ​ជាមួយ​គាត់ គ្រាន់​តែ​ថា ឆ្ងល់​មួយ​ចំណុច តើ​កាត់​ប្រាក់​បៀវត្ស តើ​ថ្នាក់​ណា​ឲ្យ​កាត់»

ពួក​គាត់​បញ្ជាក់​ថា នៅ​ខែ​មករា ឆ្នាំ​២០១២ មេ​កងពល​កាត់​ប្រាក់​ខែ​កូន​ទាហាន​ពី ៣​ម៉ឺន​រៀល ទៅ ៨​ម៉ឺន​រៀល ពី​កូន​ទាហាន​គ្រប់ៗ​គ្នា។ នៅ​ខែ​មីនា ឆ្នាំ​២០១២ កាត់​ប្រាក់​ខែ​ពី ១​ម៉ឺន​រៀល រហូត​ដល់ ៥​ម៉ឺន​រៀល ពី​កូន​ទាហាន​ទាំងអស់។ នៅ​ខែ​កញ្ញា ឆ្នាំ​២០១២ កាត់​ប្រាក់​ខែ​ពី​កូន​ទាហាន​ចាប់​ពី ២​ម៉ឺន​រៀល ឡើង​ទៅ ៤​ម៉ឺន​រៀល និង​នៅ​ខែ​ធ្នូ ឆ្នាំ​២០១២ ដដែល មេ​កងពល​លេខ​៥៣ កាត់​ប្រាក់​ខែ​ពី ២​ម៉ឺន​រៀល ទៅ ៥​ម៉ឺន​រៀល ពី​កូន​ទាហាន​គ្រប់ៗ​គ្នា​ថែម​ទៀត៖ «ប្រាក់​បៀវត្ស​របស់​កូន​ទាហាន​ហ្នឹង ខ្ញុំ​តែង​តែ​លើក​ក្នុង​អង្គ​ប្រជុំ​ថា មុន​នឹង​កាត់​ប្រាក់​បៀវត្ស ត្រូវ​ផ្សព្វផ្សាយ​ពី​គោលការណ៍​ដែល​ត្រូវ​កាត់ ចំណុច​ទី​១ ទី​២ នៅ​ពេល​បើក​ប្រាក់​បៀវត្ស អ្នក​ឯង​ត្រូវ​តែ​បញ្ជាក់​ចំនួន​ទឹក​ប្រាក់​នៅ​ក្នុង​ប័ណ្ណ​បើក​លុយ ហើយ​គោលការណ៍​ទី​៣ នេះ ពេល​ត្រូវ​កាត់ គឺ​យើង​ត្រូវ​ការ​ចុះ​ហត្ថលេខា​ពី​លេខា ឬ​មេ​បញ្ជាការ»
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង លោក អ៊ូ គឹមវ៉ុន ជា​មេ​បញ្ជាការ​កងវរសេនាតូច​ការពារ​ព្រំដែន​៥៣៥ នៅ​ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន និង​លោក ជា ភួងភិរម្យ ជា​មេ​បញ្ជាការ​កងពល​លេខ​៥៣ ដើម្បី​សុំ​ប្រតិកម្ម​បញ្ជាក់​ជុំវិញ​បញ្ហា​នេះ​បាន​ទេ។
កង​ទាហាន​ការពារ​ព្រំដែន​ទាំង​នោះ បញ្ជាក់​បន្ថែម​ថា នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​សីហា នៅ​ទីបញ្ជាការ មេ​បញ្ជាការ​របស់​ពួក​គេ​បាន​ប្រកាស​ប្រាប់​កូន​ទាហាន​ពី​រឿង​កាត់​ប្រាក់​ ខែ​កូន​ទាហាន​ថែម​ទៀត។ តែ​ការ​កាត់​លើក​នេះ មេ​បញ្ជាការ​របស់​ពួក​គេ​ប្រាប់​ថា កាត់​លុយ​ចាប់​ពី ៨​ពាន់​រៀល ទៅ ២​ម៉ឺន ៥​ពាន់​រៀល ដើម្បី​យក​លុយ​នោះ​ទៅ​កសាង​សួន​ច្បារ​នៅ​ទី​បញ្ជាការ​កងពល​លេខ​៥៣ ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ស្រុក​កំរៀង ខេត្ត​បាត់ដំបង។ ក្រៅ​ពី​ការ​ត្អូញត្អែរ​ពី​រឿង​កាត់​ប្រាក់​ខែ កូន​ទាហាន​ទាំង​នោះ​ក៏​បាន​រិះគន់​ចំពោះ​មេ​បញ្ជាការ​របស់​ខ្លួន ដែល​បាន​អនុវត្ត​ពុំ​ត្រឹមត្រូវ​នៅ​ក្នុង​អង្គភាព។
កង​ទាហាន​ការពារ​ព្រំដែន​នៃ​កងវរសេនាតូច​៥៣៥ សុំ​ឲ្យ​ក្រសួង​ការពារ​ជាតិ ចុះ​ស្រាវជ្រាវ​ពិនិត្យ​រឿង​មេ​ទាហាន​កាត់​ប្រាក់​ខែ​កូន​ទាហាន​នេះ។ តើ​មាន​បទ​បញ្ជា​មក​ពី​ថ្នាក់​ណា? សុំ​ក្រសួង​ការពារ​ជាតិ ចុះ​ពិនិត្យ​ស្រាវជ្រាវ​រឿង​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​ការ​យក​បក្ខពួក​កូន​ ក្មួយ​របស់​ខ្លួន ទៅ​កាន់​តួនាទី​មួយ​ចំនួន​ក្នុង​អង្គភាព និង​រឿង​កាត់​ឈ្មោះ​កូន​ទាហាន​លក់​ជា​ដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: