Tuesday, 30 July 2013 ប៊ុត រស្មីគង្គា
ភ្នំពេញៈ ប្រភពព័ត៌មានពីមន្ត្រីអាវុធហត្ថរាជធានីភ្នំពេញ
បានឲ្យដឹងថា នៅព្រឹកថ្ងៃអង្គារ៍ ទី ៣០ កក្កដានេះ ថា
លោកឧត្តមសេនីយ៍ឯក យ៉ា គឹមអ៊ី មេបញ្ជាការ អាវុធហត្ថរាជធានីភ្នំពេញ
និង ជាមេបញ្ជាការរង នៃ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
ត្រូវបានដកហូតពីតំណែង ជាមេញ្ជាការ អាវុធហត្ថរាជធានីភ្នំពេញ
បណ្តោះអាសន្ត ដោយសារតែ មានការធ្វេសប្រហែស និង
មានកំហុសឆ្គងក្នុងការទប់ស្កាត់កូដកម្ម នៅខាងមុខ
ការិយាល័យបោះឆ្នោតនៅស្ទឹងមានជ័យ ដែលបណ្តាលឲ្យមានការវាយកម្ទេច
និង ដុត រថយន្តអាវុធហត្ថចំនួន ២គ្រឿង កាលពីរសៀលថ្ងៃអាទិត្យ ទី២៨
ខែកក្កដាដែលជាថ្ងៃបោះឆ្នោតជាតិ។
ប្រភពបានបន្តថា ដើម្បីជំនួសតំណែងរបស់លោកឧត្តមសេនីយ៍ឯក យ៉ា
គឹមអ៊ី ខាងលើនេះ លោកឧត្តមសេនីយ៍ឯក វង្ស ពិសេន
ដែលបច្ចុប្បន្នមានតួនាទី ជានាយសេនាធិការ និង ជាមេបញ្ជាការរង នៃ
កងរាជអាវុធហត្ថលើផ្ទៃប្រទេស
ត្រូវបានតែងតាំងឲ្យទៅកាន់តួនាទីជាមេញ្ជាការ
នៃកងអាវុធហត្ថរាជធានីភ្នំពេញ ជាបណ្តោះអាសន្ត។
ទោះជាយ៉ាងណាក្តី លោកឧត្តមសេនីយ៍ត្រី ខេង ទីតូ អ្នកនាំពាក្យ
នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា
រហូតមកទល់ពេលនេះ លោកពុំទាន់បានឃើញលិខិតស្នាម នៃ
ការដកតួនាទីរបស់លោកឧត្តមសេនីយ៍ឯក យ៉ា គឹមអ៊ី នៅឡើយទេ។ តែ
លោកបានបញ្ជាក់ថា ការដែល លោកឧត្តមសេនីយ៍ឯក វង្ស ពិសេន
ត្រូវបានតែងតាំងឲ្យមកកាន់ កងអាវុធហត្ថរាជធានីភ្នំពេញនេះ
គឺគ្រាន់តែ ដើម្បីមកជួយលោក យ៉ា គឹមអ៊ី ជាបណ្តោះអាសន្ន
ក្នុងការងាររក្សាសន្តិសុខ និង ស្ថេរភាព
ក្នុងអំឡុងពេលបោះឆ្នោតរាប់ និងប្រកាសសន្លឹកឆ្នោតតែប៉ុណ្ណោះ។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញប៉ុស្តិ៍
2 comments:
if he can not handle the jobs properly, of course he need to be fired, need to be removed
it normal for every countries
31 July 2013 2:37 am. We agree. That is why Hun Sen needs to resign for peaceful change in the country. Hun Sen cannot be allowed to kill Khmer people, cheat Khmer people and continue to provide false information and threats of war.
Post a Comment