ការធ្វើកូដកម្មទាមទារដំឡើងប្រាក់ខែរបស់កម្មករ
នេះធ្វើឡើងបន្ទាប់ពីក្រុមកម្មករបានទាមទារឲ្យក្រុមហ៊ុននេះដំឡើង
ប្រាក់ខែគោល ៨០ដុល្លារជាច្រើនលើកមកហើយតែមិនមានដំណោះស្រាយ។
ក្រុមកម្មករលើកឡើងថា ចំនួនប្រាក់ខែគោលដែលពួកគាត់ទទួលបាន ៥០ ទៅ
៦០ដុល្លារ
បច្ចុប្បន្នមិនអាចទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់តទៅទៀត
បានឡើយ។
តំណាងកម្មករកម្មការិនីសិប្បកម្មស្រុកកំចាយមារ សុំមិនបញ្ចេញឈ្មោះម្នាក់ មានប្រសាសន៍នៅថ្ងៃទី១៥ កក្កដា ថា ពួកគាត់ចង់ឲ្យក្រុមចេញមុខមកដោះស្រាយ និងជួយផ្ដល់ប្រាក់បន្ថែមមួយចំនួនតាមភាពជាក់ស្ដែងរបស់កម្មករ៖ «ទាមទារ ឲ្យប្រាក់គោលឲ្យឡើងដូចគេ ហើយលុយឥឡូវហ្នឹងឲ្យចេញមក ហើយលុយថែមម៉ោងក៏អត់មានដែរ។ លុយថែមម៉ោងគេគិតមួយម៉ោង ១ពាន់ លុយបាយ១ពាន់។ ដូចថាគេគិតលុយបាយឲ្យមួយម៉ោង ១ពាន់អ៊ីចឹង ហើយលុយថែមម៉ោងយើងវាអត់មាន»។
ក្រុមកម្មករចាប់ផ្ដើមធ្វើកូដកម្មទាមទាររកដំណោះស្រាយជាមួយក្រុមហ៊ុនតាំងតែថ្ងៃទី១៣ កក្កដា រហូតមក។
វិទ្យុអាស៊ីសេរី មិនអាចធ្វើការទាក់ទងដើម្បីបកស្រាយបំភ្លឺពីក្រុមហ៊ុនបានទេ នៅថ្ងៃទី១៥ កក្កដា ដោយទូរស័ព្ទរោទិ៍ តែត្រូវបានបិទវិញ។
តែយ៉ាងណាក៏ដោយ មន្ត្រីរដ្ឋបាលម្នាក់ដែលទើបចូលបម្រើការក្រុមហ៊ុននេះ គឺអ្នកស្រី គង់ រា មានប្រសាសន៍ថា អ្នកស្រីមិនបានដឹងពីគោលបំណងនៃការធ្វើកូដកម្មរបស់កម្មករនេះទេ។ តែអ្នកស្រីថា ការលើកឡើងរបស់កម្មករជារឿងមិនពិតឡើយ៖ «ពេលចូល ធ្វើការគេប្រជុំប្រាប់តើ ថាមានលុយថែមម៉ោងមួយថ្ងៃ ២ពាន់អ៊ីចឹង។ លុយសុខភាព លុយធ្វើដំណើរមានតើ! ខ្ញុំប្រជុំប្រាប់កម្មករពេលរើស ប្រាប់តាមហ្នឹងមានតើ! មាន ២ពាន់ តែគ្រាន់តែថា លើសពីហ្នឹងទៀត ខ្ញុំអត់ដឹងទេ តែមួយថ្ងៃ ២ពាន់លុយថែមម៉ោងហ្នឹង»។
ទាក់ទងទៅនឹងបញ្ហានេះ ប្រធានសហជីពកម្មករឯករាជ្យកម្ពុជា លោក ជា មុនី បានឲ្យដឹងថា រោងចក្រ ឬសិប្បកម្មទាំងឡាយណាដែលឋិតនៅទីដាច់ស្រយាលងាយនឹងទទួលរងនូវផល ប៉ះពាល់ការគាបសង្កាត់មកលើកម្មករ។
លោកថា បញ្ហានេះកើតចេញពីអំពើពុករលួយ៖ «គឺកើតចេញមកដោយសារ អំពើពុករលួយទី១ ដោយសារមន្ត្រីពាក់ព័ន្ធមានន័យថា មន្ទីរការងារក្រសួងការងារហ្នឹងឯងមិនបានចុះទៅពិនិត្យ។ អ៊ីចឹងកម្មករកម្មការិនីគាត់ធ្វើកូដកម្មចុងក្រោយរបស់គាត់ហើយ ដែលគាត់ចង់បង្ហាញថា ការមិនអនុវត្តច្បាប់នៅតែជាធរមាននៅឡើយទេ»។
លោកបន្តថា គ្រប់រោងចក្រសិប្បកម្មនៅកម្ពុជា បើទោះជារោងចក្រនោះទើបនឹងដំណើរការរបស់ខ្លួនក្ដី រោងចក្រសិប្បកម្មក៏ត្រូវតែទទួលព័ត៌មានឲ្យបានលំអិតពីក្រសួង ការងាររបស់កម្ពុជាដែរ។
រោងចក្រកាត់ដេរស្រុកកំចាយមារ មានទីតាំងឋិតនៅភូមិទានភ្លើង ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។ រោងចក្រនេះចាប់ផ្ដើមដំណើរការរបស់ខ្លួនជាផ្លូវការនៅខែកុម្ភៈ ឆ្នាំ២០១៣។ បច្ចុប្បន្នសិប្បកម្មនេះមានកម្មករកំពុងធ្វើការចំនួនជាង ១ពាន់នាក់។ ក្រុមកម្មករទទូចសុំឲ្យអាជ្ញាធរដែលពាក់ព័ន្ធនឹងបញ្ហានេះជួយ ដោះស្រាយពួកគាត់ឲ្យបានឆាប់។ បើគ្មានដំណោះស្រាយណាមួយសមស្របទេ ក្រុមកម្មករនឹងនៅតែធ្វើកូដកម្មបន្ត។
នៅខែឧសភា ឆ្នាំ២០១៣ រដ្ឋាភិបាលកម្ពុជា បានសម្រេចអនុម័តកម្រិតប្រាក់ខែគោលរបស់កម្មកររោងចក្រទាបបំផុត ៨០ដុល្លារក្នុងមួយខែ៕

1 comment:
https://www.youtube.com/watch?v=-3JlcVIGl2k
លេខ ៤ នាំយួនចូលស្រុកជា រឿងពិត
សូម បងប្អូន និង ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា ជួយតាមដាន
នូវខ្សែ Video នេះគប្បីខកខានឡើយ សូមអរគុណ ។
Post a Comment