ដោយ វិជ័យ អានន្ទ RFA
2013-06-09
2013-06-09
យុវជនមួយចំនួនដែលមកពីបណ្ដាខេត្តនានា ស្នាក់តាមវត្តអារាម
នារាជធានីភ្នំពេញ
សម្ដែងការខកចិត្តចំពោះសកម្មភាពនៃការធ្វើបាតុកម្មនៅថ្ងៃនេះ
ថាជាការរៀបចំឡើងដោយរដ្ឋាភិបាល។
យុវជនសុំមិនឲ្យបញ្ចេញឈ្មោះមានប្រសាសន៍ថា មានបញ្ហាអសកម្មជាច្រើនកើតឡើងក្នុងសង្គម ដែលគេគួរតែយកចិត្តទុកដាក់និងដោះស្រាយ។ យុវជនស្នាក់នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ ដែលសុំមិនបញ្ចេញឈ្មោះមានប្រសាសន៍ថា រឿងរ៉ាវទុក្ខទារុណកើតឡើងនៅក្នុងសង្គមគេគួរធ្វើសកម្មភាពជំរុញ រដ្ឋាភិបាលឲ្យដឹកនាំប្រទេសដើរលើផ្លូវត្រូវ និងជំរុញនាវានេះឆ្ពោះទៅរកភាពរីកចម្រើន។ ប៉ុន្តែពលរដ្ឋបែរជាចូលរួមក្នុងសកម្មភាពរំលឹកឡើងនូវរឿងដែលកន្លង ផុតទៅប្រមាណជា ៣០ឆ្នាំទៅវិញ។
យុវជនដដែលមានប្រសាសន៍ទៀតថា យុវជនស្នាក់នៅតាមវត្តអារាម ភាគច្រើនពួកគាត់ចូលរួមក្នុងសកម្មភាពបាតុកម្មនេះទាំងទើសទាល់ ព្រោះពួកគាត់ខ្លាចត្រូវបណ្ដេញពួកគាត់ចេញពីវត្តអារាម ប៉ះពាល់ការសិក្សារបស់គាត់ដែលមិនទាន់បញ្ចប់។
ស្របពេលនេះដែរ គេសង្កេតឃើញមានបណ្ដាញវិទ្យុ និងទូរទស្សន៍ដែលមាននិន្នាការលំអៀងទៅខាងរដ្ឋាភិបាលដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា បានធ្វើការផ្សាយផ្ទាល់នូវសកម្មភាពបាតុកម្មនេះ នៅគ្រប់ខេត្ត រួមទាំងទូរទស្សន៍ជាតិផង។
ស្របពេលដែលមន្ត្រីបក្សប្រឆាំងចោទថា បាតុកម្មនេះរៀបចំឡើងដោយគណបក្សប្រជាជនកម្ពុជា។
អ្នកសម្របសម្រួលនៃសមាគមអាដហុក ខេត្តកោះកុង លោក អ៊ិន គង់ជិត មានប្រសាសន៍ថា ការចូលរួមក្នុងទិវាកូដកម្មនៅថ្ងៃ៩ ខែមិថុនា នេះ លោកសង្កេតឃើញថា ពលរដ្ឋដែលចូលរួមភាគច្រើនដោយសារអាជ្ញាធរមូលដ្ឋានបានកៀរគរពួកគាត់ ឲ្យចូលរួមក្នុងសកម្មភាពនេះ។
ទោះយ៉ាងណា លោក អ៊ិន គង់ជិត មានប្រសាសន៍ថា អ្នកនយោបាយមិនគួរយកពលរដ្ឋធ្វើជាឈ្នាន់នយោបាយដើម្បីប្រយោជន៍ ខ្លួននោះឡើយ ព្រោះការប្រើពលរដ្ឋជាឈ្នាន់នយោបាយ ពលរដ្ឋបានឆ្លងកាត់ម្ដងរួចហើយ ដែលធ្វើឲ្យប្រទេសធ្លាក់ចូលវិនាសកម្មដល់ចំណុចសូន្យ។
ឆ្លើយតបនឹងការលើកឡើងនេះ អ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ការចោទប្រកាន់នោះមិនពិតទេ។ លោកសង្កត់ធ្ងន់ថា ធម្មតាការធ្វើបាតុកម្មជាសិទ្ធិរបស់ពលរដ្ឋទាំងអស់។ លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ពលរដ្ឋទាំងអស់មានសិទ្ធិធ្វើកូដកម្ម មិនថាពលរដ្ឋនោះមាននិន្នាការទៅរកបក្ស ឬរដ្ឋាភិបាលនោះទេ។
ការធ្វើកូដកម្មនៅទូទាំងប្រទេសនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៣ កើតឡើងនៅបន្ទាប់ពីអនុប្រធានបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានមេដឹកនាំរដ្ឋាភិបាលចោទថា លោក កឹម សុខា ថ្លែងថា គុកទូលស្លែង គឺគុកសិប្បនិមិត្ត មិនមែនកើតឡើងដោយសារស្នាដៃខ្មែរក្រហម ដឹកនាំដោយ ប៉ុល ពត នោះទេ។ តែលោក កឹម សុខា បដិសេធថា លោកមិនបាននិយាយដូច្នេះទេ។
ទាក់ទងនឹងការថ្លែងរបស់លោក កឹម សុខា នេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ស្នើរដ្ឋសភាសុំបង្កើតច្បាប់ដាក់ទោសចំពោះអ្នកណា ដែលមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នឹងត្រូវផ្ដន្ទាទោស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

No comments:
Post a Comment