A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 8 June 2013

Many students refused to join a protest against Kem Sokha និស្សិតមួយចំនួន បដិសេធចូលរួមបាតុកម្មប្រឆាំង មេដឹកនាំបក្សប្រឆាំង

ដោយ ញឹម សុខន ថ្ងៃសៅរ៍ ទី08 មិថុនា ឆ្នាំ2013  VOD
​និស្សិត​សិក្សា​នៅ​សកល​វិទ្យាល័យ និង​និស្សិត ស្នាក់​នៅ​វត្ត​អារាម មួយចំនួន នៅ​រាជធានីភ្នំ​ព​ញ​ បដិសេធ​ចូលរួម​ធ្វើ​បាតុកម្ម​ប្រឆាំង​​មេដឹកនាំ​គណបក្សប្រឆាំង នៅ​​ថ្ងៃ​​អាទិត្យ​​​ស្អែក​​នេះ ដោយ​ចាត់ទុកថា បាតុកម្ម​រៀបចំឡើង​ដោយ​អ្នកនយោបាយ​។​
និស្សិត​នៅ​សកល​វិទ្យាល័យ​​ចេនឡា អះអាង​នៅ​ថ្ងៃ​សៅរ៍​ ទី​៨​ ខែ​មិថុនា​​នេះ​ថា ពួកគេ​ នឹង​​មិន​​ទៅ​​ចូល​រួម​​ធ្វើ​​បាតុកម្ម​ប្រឆាំង​ នឹង​ប្រធាន​ស្តី​ទី​​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដូច​អ្វី​ដែល​អ្នក​ទទួល​ខុស​ត្រូវ​​សាលា បង្គាប់​​នោះ​ទេ ដោយ​ពួកគេ​ចាត់​ទុក​ថា ការរៀបចំ​​គម្រោង​​ធ្វើបាតុកម្ម​​នោះ ជា​រឿង​នយោបាយ ។​

​ការប្រកាស​មិន​ចូលរួម​ធ្វើ​បាតុកម្ម​របស់​ក្រុមនិស្សិត បាន​ធ្វើឡើង​បន្ទាប់​ពី​ប្រធាន​សមាគម​ក្សេមក្សាន្ត​របស់ លោក ជុំ ម៉ី ប្រកាស​ថា អ្នករងគ្រោះ​ក្នុងសម័យ​ខ្មែរក្រហម និង​​ធ្វើ​​មហា​​បាតុ​កម្ម​​ប្រឆាំង​នឹង​​ប្រធានស្តីទី​ គណបក្ស​សង្គ្រោះ​ជាតិ​ លោក ​កឹម សុខា នៅ​ថ្ងៃ​អាទិត្យ​ស្អែក​​នេះ ប្រឆាំង​ទៅនឹង​អ្វី​ដែល​លោក​ថា ប្រធានស្តីទី​រូបនោះ​បាន​ចោទថា គុក​ទទួល​ស្លែង​ ជា​គុក​សប្ប​និម្មិត​ ដែល​រៀប​ចំ​ឡើង​​ដោយ​​ប្រទេស​​វៀត​ណាម។​
VOD​ មិនអាច​សុំ​ការឆ្លើយតប​​ពី​សកលវិទ្យាធិការ នៃស​កល​វិទ្យាល័យ​​ចេនឡា លោក ស៊ិន ខាន់​ឌី បាន​ទេ​នៅ​ថ្ងៃ​សៅរ៍​នេះ ដោយ​​លោក ចុច​បិទ​ទូរស័ព្ទ​។​
​និស្សិត​មួយចំនួនទៀត​ ស្នាក់​នៅ​តាម​វត្ត​អារាម​ដូចជា នាគ​វន្ត និង​វត្ត​លង្កា ជាដើម អះអាងប្រហាក់ប្រហែល​នេះ ថា​ពួក​គេ​ត្រូវ​បាន​​ព្រះ​ចៅ​អធិការ​​តម្រូវ​​​ឲ្យទៅ​ចូលរួម ធ្វើ​បាតុ​កម្ម​​នេះ​។​ ពួកគេ​បារម្ភ​ថា បើ​មិន​ធ្វើតាម​បង្គាប់​របស់​ព្រះចៅអធិការ​ទេ នោះ​ពួកគេ​អាច​​នឹង​ត្រូវ​បណ្តេញចេញ​មិន​ឲ្យ​ស្នាក់​នៅ​ទី​អារ៉ាម​ទៀត​។​
​និស្សិត​ទាំង​នេះ សុទ្ធតែ​ផ្តល់​បទសំភាសន៍​ក្នុង​លក្ខខណ្ឌ​ មិន​បង្ហាញ​អត្តសញ្ញាណ ព្រោះ​បារម្ភ​ខ្លាច​ថ្នាក់​គ្រប់គ្រង គាប​សង្គត់​។​
​តាម​គម្រោង ឲ្យដឹងថា បាតុកម្ម​នេះ គ្រោង​ធ្វើ​នៅ​ពីរ​កន្លែង​ដាច់ពីគ្នា មួយ​នៅ​ទីលាន​​ប្រជាធិបតេយ្យ ជិត​ស្ថានទូត​អាមេរិក និង​មួយ​​កន្លែង​ទៀត​នៅ​ទី​ស្នាក់ គណបក្ស​សិទ្ធិមនុស្ស នៅ​ខណ្ឌ​ទួល​គោក​ មាន​អ្នកចូលរួម​ជិត​២​ម៉ី​ន​នាក់ ក្នុងនោះ​មាន មន្ត្រី​ជាន់​ខ្ពស់​​មក​ពី​គណបក្ស​កំពុងគ្រប់គ្រង​អំណាច​ច្រើន​រូប​ចូលរួម​ ផងដែរ​៕

2 comments:

Anonymous said...

ការបង្ខំនរណាម្នាក់អោយធ្វើអ្វីមួយដែលគេមិនចង់ធ្វើគឺជាអំពើថាកទាប។​

ហេតុអ្វីបានជាគេចេះតែចូលចិត្តចង់បន្ថោកថានះដ៏ខ្ពង់ខ្ពស់របស់ខ្លួនឯងអោយថោកដោយសារតែអំពើថោកទាបទាំងនេះ?? ដោយសារថានះដ៏ខ្ពង់ខ្ពស់នេះបានមកដោយសារអំពើថោកទាប??

Anonymous said...

វត្តអារាមនិមួយៗមិនមែនជាកម្មសិទ្ធិរបស់ចៅអធិការ
ទេ កើតមកពីមនុស្សខ្មែរតាំងពីយូរមកហើយ បើ
ពពួកចៅអធិការអស់នោះចង់ធ្វើគួរធ្វើខ្លួនឯងទៅ
ឋានៈបុណ្យសក្ដិ គោរម្យងារ រាជាគណៈអស់នេះ
ជាសភាពមិនទៀងទាត់ទេ ម៉េចក៏ឈ្លក់វង្វេងម៉្លេះ?
តើទេសនាប្រដៅគេយ៉ាងម៉េច ភ្លេចស្ទាបសិរសា
ហើយឬ? ថោកទាបរហូតធ្វើឲ្យសាសនាក្លាយជា
រណបអ្នកកាន់អំណាច ឬយល់ថាសាសនាក៏ជា
របស់ហ៊ុន សែនដែរ ? យកសាសនាធ្វើខែលមិន
មានឧត្តមគតិសោះ លោកសង្ឃកសាងសមិទ្ធិក៏
ព្រោះមេដាយ គួរយល់ពីសភាពការណ៍សង្គម
គួរក្រឡេកមើលខ្មែរក្រីក្រផង ឧស្សាហ៍ដើរទៅ
មើលគំនរសម្រាមនៅស្ទឹងមានជ័យផង កុំដេក
ស្រាប់ ឆាន់ស្រាប់ គួរស្គាល់ទុក្ខវេទនារបស់ខ្មែរ
ផង កឹម សុខាធ្វើក៏ព្រោះខ្លាចខ្មែរបាត់បង់ ចុះពួក
លោកចៅអធិការ ខ្លាចបាត់បងឋានៈ យសសក្ដិ
គួរកែប្រែចិត្តគំនិតឡើង កុំថោកទាបពេកបានទេ។