ប៉ុន្តែ មន្ត្រីគណបក្សប្រឆាំង អះអាងថា
លោកនាយករដ្ឋមន្ត្រីមិនដែលហ៊ានប្រៀបធៀបការដឹកនាំរបស់ខ្លួនទៅនឹង
បណ្ដាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿននោះទេ
ក្រៅពីឲ្យពលរដ្ឋគិតទៅដល់មុនឆ្នាំ១៩៧៩ នោះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១៥ មិថុនា បានប្រតិកម្មតបចំពោះពាក្យសម្ដីរិះគន់នានាថា ប្រទេសកម្ពុជា ពុំមានការរីកចម្រើនដោយសារលោកដឹកនាំអស់រយៈពេលជិត ៣០ឆ្នាំកន្លងទៅ។
បើទោះជាការប្រតិកម្មរបស់លោក ហ៊ុន សែន នេះ លោកមិនបានបញ្ចេញឈ្មោះបុគ្គលណាមួយក្ដី ក៏ប៉ុន្តែគេដឹងថា នោះគឺលោក ហ៊ុន សែន សំដៅដល់មន្ត្រីរបស់គណបក្សប្រឆាំង ដែលតែងរិះគន់ពីការដឹកនាំប្រទេសរបស់លោកថាមានភាពអន់ថយ។
ការឆ្លើយតបដ៏កម្រប្រឆាំងនឹងការរកឃើញថា ភាពក្រីក្ររបស់ពលរដ្ឋនៅក្នុងប្រទេសកម្ពុជា គឺជាជំងឺដែលចាំបាច់ត្រូវតែដោះស្រាយជាបន្ទាន់នេះ ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន គិតថា អ្នកទាំងនោះ ជាពិសេសមនុស្សនៅក្នុងគណបក្សប្រឆាំង គឺមិនដែលទទួលស្គាល់នូវអ្វីដែលគណបក្សប្រជាជនកម្ពុជា ធ្វើបានល្អម្ដងណានោះឡើយ។ លោក ហ៊ុន សែន ចំអកឲ្យអ្នកដែលរិះគន់ថា កម្ពុជា កាន់តែក្រទៅៗនោះថា ដូច្នេះសព្វថ្ងៃប្រទេសកម្ពុជា ប្រជាពលរដ្ឋមានជីវភាពយ៉ាប់ជាងមុន បើប្រៀបធៀបកាលពីឆ្នាំ១៩៧៩ ឬយ៉ាងណា?
ការថ្លែងរបស់លោក ហ៊ុន សែន នេះ ធ្វើឡើងនៅគ្រាលោកចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានានៅ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម នៅថ្ងៃទី១៥ មិថុនា។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ គិតថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពុំដែលហ៊ានប្រៀបធៀបគោលនយោបាយនៃការដឹកនាំរបស់លោក ទៅនឹងបណ្ដាប្រទេសដែលមានសេដ្ឋកិច្ចរីកលូតលាស់នោះទេ មានជាអាទិ៍ ប្រទេសជប៉ុន ថៃ ឬ សិង្ហបុរី ជាដើម។
លោក កែម ឡី អ្នកវិភាគឯករាជ្យ និងជាអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម គិតថា ដើម្បីធ្វើឲ្យប្រទេសកម្ពុជា មានសេដ្ឋកិច្ចងើបឡើងបាន ឬមានភាពធូរធារ ដរាបណារដ្ឋាភិបាលងាកគោលនយោបាយ និងផ្ដោតសំខាន់ពង្រឹងលើវិស័យកសិកម្ម។ លោកបន្តថា បើសិនរដ្ឋាភិបាលប្រើប្រាស់រូបមន្តនៃគោលនយោបាយពឹងផ្អែកលើវិស័យ ឧស្សាហកម្ម នោះប្រទេសកម្ពុជា នឹងមិនអាចធ្វើឲ្យសេដ្ឋកិច្ចរបស់ពលរដ្ឋមានភាពរីកចម្រើនលឿនក្នុង រយៈពេល ៣០ឆ្នាំខាងមុខទៀតនោះបានឡើយ។
លោក កែម ឡី បង្ហាញនៅក្នុងរបាយការណ៍ដែលបានរកឃើញអំពីភាពក្រីក្រក្នុងពេល កន្លងទៅនេះថា ប្រជាពលរដ្ឋច្រើនជាង ៥០% ក្រីក្រ និងក្រីក្របំផុត។ ដោយឡែក ពលរដ្ឋដែលរកប្រាក់ចំណូលបានតិចជាង ២ដុល្លារ ឬប្រមាណ ៨ពាន់រៀលក្នុងមួយថ្ងៃ មិនក្រោម ៥៧% ទេ។ ទន្ទឹមនឹងនេះ របាយការណ៍របស់ក្រសួងសុខាភិបាល កាលពីឆ្នាំ២០១០ ដែលអង្កេតពីការ ថាតើប្រជាពលរដ្ឋមានរបបអាហារគ្រប់គ្រាន់ដែរទេ? ក្នុងនោះ ៥៥% នៃកុមារ គឺស្លេកស្លាំង។ ចំណែក ៤០% ទៀត គឺក្រិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

No comments:
Post a Comment