ដោយ ដែន អយុធ្យា RFA
2013-06-10
2013-06-10
ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ
និងព័ត៌មាននៃរដ្ឋសភា លោក ឈាង វុន បានបណ្ដេញលោក សុន ឆ័យ
តំណាងរាស្ត្រគណបក្ស សម រង្ស៊ី ចេញពីរដ្ឋសភា នៅព្រឹកថ្ងៃច័ន្ទ ទី១០
ខែមិថុនា ឆ្នាំ២០១៣។
ការបណ្តេញនេះកើតឡើងបន្ទាប់ពីលោក ឈាង វុន
បានបញ្ចប់ធ្វើសន្និសីទកាសែតស្តីពីការសម្រេចបង្កកប្រាក់ខែ
និងបញ្ឈប់តួនាទីតំណាងរាស្ត្រ ២៩រូប មកពីគណបក្ស សម រង្ស៊ី
គណបក្សសិទ្ធិមនុស្ស និងគណបក្ស នរោត្តម រណឫទ្ធិ។
លោក ឈាង វុន បានប្រកាសថា លោក សុន ឆ័យ
មិនមែនជាសមាជិករដ្ឋសភាទៀតទេ ដូច្នេះលោក សុន ឆ័យ
គ្មានសិទ្ធិធ្វើសន្និសីទកាសែតក្នុងរដ្ឋសភាទេ។
លោក សុន ឆ័យ តំណាងរាស្ត្រគណបក្ស សម រង្ស៊ី បានចាត់ទុកកាយវិការ
និងពាក្យសម្ដីប្រមាថមកលើរូបលោកផ្តើមដោយលោក ឈាង វុន
ថាបង្ហាញឲ្យឃើញចរិតផ្តាច់ការរបស់មន្ត្រីបក្សកាន់អំណាច។
លោកបញ្ជាក់ថា មូលហេតុដែលលោក ឈាង វុន ដេញលោកចេញពីរដ្ឋសភា
ដោយសាររូបលោកឆ្លើយសំណួររបស់អ្នកកាសែតដែលបានសួរនាំជុំវិញ
បញ្ហារដ្ឋសភាបង្កកប្រាក់ខែ
និងបញ្ឈប់តួនាទីតំណាងរាស្ត្របក្សប្រឆាំងចំនួន ២៩រូប
តាមរយៈកិច្ចប្រជុំគណៈអចិន្ត្រៃយ៍រដ្ឋសភាមកពីគណបក្សប្រជាជន
កម្ពុជា កាលពីថ្ងៃទី៥ ខែមិថុនា។
លោក កែម ឡី អ្នកវិភាគឯករាជ្យ
និងជាអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម
បានសោកស្ដាយដែលមានអ្នកនយោបាយមួយចំនួនគ្មានក្រមសីលធម៌ក្នុងការ
និយាយស្តី ដើម្បីធ្វើជាគំរូដល់យុវជនជំនាន់ក្រោយ។
លោកបានរិះគន់សកម្មភាព
និងទង្វើរបស់មន្ត្រីស្ថាប័នកំពូលនៃរដ្ឋកម្ពុជា
ថាអាចនាំឲ្យប៉ះពាល់ដល់កិត្តិយសជាតិ។
ដូចគ្នានេះដែរ លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ
បានរិះគន់
និងសោកស្ដាយទង្វើរបស់មន្ត្រីរដ្ឋសភាគណបក្សប្រជាជនកម្ពុជា
បម្រើការក្នុងស្ថាប័នច្បាប់ តែបែរជាប្រើពាក្យសម្ដី
ឬប្រកាន់យកចរិតដូចមនុស្សមិនទទួលបានការអប់រំ។ លោកថ្លែងថា
មិនអាចទទួលយកបានទេចំពោះទង្វើរបស់លោក ឈាង វុន ដែលបានប្រើសម្ដី
ឬធ្វើទង្វើអសីលធម៌ក្នុងនាមជាមន្ត្រីជាន់ខ្ពស់បម្រើការក្នុង
ស្ថាប័នកំពូលរបស់ជាតិនោះ។
កន្លងមក លោក ឈាង វុន ធ្លាប់បានចំអក
និងប្រើពាក្យប្រមាថដោយប្រដូចអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងទៅនឹង
ជនជាតិព្នងដែលចង់សំដៅគ្មានការអប់រំ
ឬមិនមានការយល់ដឹងខ្ពង់ខ្ពស់ ឬមានលក្ខណៈកាចសាហាវជាដើម។
ការប្រដូចនេះ ត្រូវបានជនជាតិដើមភាគតិចព្នងប្រតិកម្ម
និងទាមទារឲ្យលោក ឈាង វុន សុំទោសជាសាធារណៈ
ព្រោះបានប្រមាថដល់ជនជាតិព្នង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
4 comments:
Well, that a former car salesman for you, he is sure had a lot of bad experiences from the sales job, and he is doing everything he possibly can for NOT going back to his old salesman job.
អាឈាងវុនអើយល្មមៗទៅបានហើយបើហ្អែងយល់ថាហ្អែងជាខ្មែរដែរ តែបើមើលមុខនិងទង្វើ
របស់ហ្អែងវិញ គឺយួនសុទ្ធនិងធ្វើអ្វីៗបំរើតែយួនដូចគ្នីគ្នាហ្អែងប៉ុន្មាននាក់ទៀតអញ្ចឹងមាន ឱមយិន
ទៀង,ហោនាំហុង,ចមប្រសិទ,សុខអាន,សុខគងនិងនៅមានច្រើនទៀតសុទ្ធតែកំពូជយួនទាំងអស់
កុំស្មានថាប្រាក់ខែដែលដំណាងរាស្ដ្របក្សប្រឆាំងទទួលបានរាល់ខែនោះ ជាលុយរបស់បក្សពួកហ្អែង
គឺលុយបានមកពីជំនួយអន្តរជាតិនិងពន្វដារពីពលរដ្ឋខ្មែរ ហើយក៍កុំភ្លេចថាបើអត់មានបក្សប្រឆាំង
ទេពួកហ្អែងហ្នឹងស្វាស្មោះ គ្មានអន្តរជាតិណាគេទទួលស្គាល់រដ្ឋាភិបាលហ្អែងទេ មុនថ្ងៃ២៣តុលា
១៩៩១ស្រុកខ្មែរនៅឯកកោគ្មានណាគេទទួលស្គាល់ទេ ហ្អែងកុំខ្លាំងពេក កុំភ្លេចថាផែនដីវិលមានយប់
មានថ្ងៃណា ម្ដងយើងម្ដងគេ ពលរដ្ឋខ្មែរគេចាំមុខហ្អែងច្បាស់ណាស់អាអូន។
I don't blame on Mr Cheang Vun,,,
as law's maker SON CHHAY needs to obey the Cambodian's law..
Post a Comment