អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ
(អ.ស.ប)ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា មកបំពេញទស្សនកិច្ច
លើកទី៩ នៅកម្ពុជា ជាថ្មីម្តងទៀតនៅថ្ងៃអាទិត្យទី១៩ ឧសភានេះ
ក្នុងដំណើរទស្សនកិច្ចរយៈពេល៧ថ្ងៃនៅកម្ពុជា។នេះជាទស្សនកិច្ចលើក
ទី៩របស់លោកស៊ូប៊ែឌីដើម្បីពិនិត្យមើលថា
តើអនុសាសន៍របស់លោកដែលបានដាក់ជូនរដ្ឋាភិបាលត្រូវបានអនុវត្តន៍ដែរឬ
យ៉ាងណា។
លោក ស៊ូយ៉ា ប្រាសាទ ស៊ូប៊ែរឌី
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិនៅកម្ពុជា
មកបំពេញបេសកកម្មចាប់ផ្ដើមពីថ្ងៃទី១៩ ខែឧសភា ដល់ថ្ងៃទី ២៩ ខែឧសភា
ឆ្នាំ២០១៣ ។
សេចក្តីប្រកាសព័ត៌មានឲ្យដឹងទៀតថា លោក ស៊ូប៊ែឌី
បានចាត់ទុកការរៀបចំបោះឆ្នោតនៅពេលនេះជាឱកាសដ៏មានសារសំខាន់ក្នុង
ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។
ក្រៅពីចង់ឃើញអនុសាសន៍របស់ខ្លួនត្រូវបានរដ្ឋាភិបាលកម្ពុជាយកទៅ
អនុវត្តន៍ លោក ស៊ូប៊ែឌី អះអាងថា
ជំនួបពិភាក្សាគ្នារវាងភាគីពាក់ពន្ធ័នានា
អាចនឹងបង្កើតឲ្យមានបរិយាកាសសេរីនិងយុត្តិធម៌ក្នុងការបោះឆ្នោត
ក៏ដូចជាឲ្យមានការគោរពសិទ្ធិមនុស្សស្របតាមនិយាមអន្តរជាតិ។
លោក សូរិយា ស៊ូប៊ែឌី គ្រោងនឹងចូលគាល់ព្រះមហាក្សត្រ
និងជួបនាយករដ្ឋមន្ត្រីកម្ពុជា
ព្រមទាំងមន្ត្រីសំខាន់ៗរបស់រដ្ឋាភិបាលមួយចំនួនទៀត។ ក្រៅពីនោះ
លោកក៏មានគម្រោងជួបជាមួយអ្នកការពារសិទ្ធិមនុស្ស
តំណាងសង្គមស៊ីវិលនិងប្រទេសម្ចាស់ជំនួយនិងសមាជិកសភាផងដែរ។ ប៉ុន្តែ
កាលពីដំណើរទស្សនកិច្ចលើកមុន កាលពីខែធ្នូឆ្នាំ ២០១២ លោក ស៊ូប៊ែឌី
ត្រូវបាន សម្ដេច នាយករដ្ឋមន្ត្រី ហ៊ុន សែន
ក៏ដូជាមន្ត្រីរដ្ឋាភិបាលបដិសេធមិនជួបជាមួយឡើយ។
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិរូបនេះថែមទាំងបានទទួលការរិះគន់
វាយប្រហារយ៉ាងចាស់ដៃពីប្រមុខរដ្ឋាភិបាលកម្ពុជាទៀតផង៕
No comments:
Post a Comment