A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 29 May 2013

The opposition urges the government to pass a law to prevent the return of the Khmer Rouge regime បក្ស​ជំទាស់​ស្នើ​​ឲ្យ​​រដ្ឋាភិបាល​បង្កើត​ច្បាប់​ទប់​ស្កាត់​របប​ខ្មែរ​ក្រហម

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល ឬ​គណបក្ស​កាន់​អំណាច ស្នើ​ច្បាប់​មួយ​ទប់​ស្កាត់​ការ​វិល​មក​វិញ​នៃ​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ ក្រហម បើ​សិន​​ជា​​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ពិត​ជា​មាន​ចេតនា​ទប់​ស្កាត់​របប​​ នេះ​មែន​នោះ។
ដោយ ដែន អយុធ្យា RFA
2013-05-29
សង្គ្រោះ​ជាតិ ៣០៥
ពី​ឆ្វេង៖ លោក គង់ គាំ លោក កឹម សុខា និង​លោក សុន ឆ័យ ក្នុង​សន្និសីទ​កាសែត​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​ឧសភា នា​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ។
RFA/Den Ayuthyea 
 
ច្បាប់​ថ្មី​ដែល​បក្ស​ប្រឆាំង​ស្នើ​ឡើង​នេះ គឺ​មិន​អនុញ្ញាត​ឲ្យ​​អតីត​មេដឹកនាំ​ក្នុង​របប​ខ្មែរ​​ក្រហម មាន​តួនាទី​សំខាន់​ក្នុង​ស្ថាប័ន​កំពូល​របស់​​​រដ្ឋាភិបាល។
សំណើ​ធ្វើ​ច្បាប់​ទប់ស្កាត់​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម​របស់​ មេដឹកនាំ​បក្ស​ប្រឆាំង​ដូច​នេះ កើត​ឡើង​ក្រោយ​ពេល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចោទ​ថា បើ​បក្ស​ប្រឆាំង​ឈ្នះ​ការ​បោះ​ឆ្នោត​​​​​ជ្រើស​តាំង​តំណាងរាស្រ្ត​អាណត្តិ​ ទី​៥ ខែ​កក្កដា នោះ​របប​ខ្មែរ​ក្រហម​អាច​នឹង​វិល​មក​ជា​ថ្មី។
ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ ព្រឹក​ថ្ងៃ​ទី​២៩ ខែ​ឧសភា លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​​សង្គ្រោះ​ជាតិ និង​លោក គង់ គាំ ប្រធាន​គណបក្ស សម រង្ស៊ី បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល ឬ​បក្ស​កាន់​អំណាច​ធ្វើ​ច្បាប់​ថ្មី​១ ដើម្បី​ទប់​ស្កាត់​របប​ខ្មែរ​ក្រហម។
លោក​សង្កត់​ធ្ងន់​ថា បើ​ប្រមុខ​ដឹក​នាំ ឬ​គណបក្ស​ប្រជាជន ពិត​ជា​មាន​ចេតនា​មិន​ចង់​ឲ្យ​របប​ប្រល័យ​ពូជ​សាសន៍​វិល​វិញ​នោះ ត្រូវ​ធ្វើ​ច្បាប់​ថ្មី​មួយ​ហាម​​មិន​ឲ្យ​អតីត​មេដឹកនាំ​ក្នុង​របប​ខ្មែរ​ ក្រហម​មិន​ឲ្យ​មាន​តួនាទី​សំខាន់​ក្នុង​ស្ថាប័ន​កំពូលៗ​របស់​​ជាតិ​ជា​ដាច់​ ខាត ព្រោះ​អាច​ដឹក​នាំ​ប្រទេស​វិល​ទៅ​រក​របប​ខ្មែរ​ក្រហម​ជា​ថ្មី។
លោក កឹម សុខា ព្រមាន​ថា បើ​មិន​ចង់​ឲ្យ​របប​ប្រល័យ​ពូជ​សាសន៍​វិល​មក​វិញ​ដូច​អ្វី​ដែល​លោក​ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​​អះ​​អាង​នោះ រដ្ឋាភិបាល​គួរ​ធ្វើ​ច្បាប់​នេះ​ឲ្យ​ចេញ​ជា​រូបរាង្គ៖ «បើ​សិន​ជា​គណបក្ស ​ប្រជាជន​ចេតនា​មិន​ចង់​ឲ្យ​គណបក្ស​ប្រជាជន​វិល​មក​វិញ​មែន គឺ​ធ្វើ​ច្បាប់​មួយ​ទៅ ខ្ញុំ​គាំទ្រ។ ច្បាប់​មួយ​ថា បើ​នរណា​ដែល​ធ្លាប់​ជា​មេដឹកនាំ​ខ្មែរ​ក្រហម ហើយ​បាត​ដៃ​ប្រឡាក់​ឈាម កុំ​ឲ្យ​អនុញ្ញាត​ឲ្យ​មក​ធ្វើ​ជា​នាយករដ្ឋមន្ត្រី ប្រធាន​រដ្ឋ​សភា ឬ​ប្រធាន​ព្រឹទ្ធ​សភា។ ប៉ុន្តែ​ចំពោះ​មន្ត្រី​ខ្មែរ​ក្រហម​ធម្មតា​អាច​មក​រួបរួម​ជាតិ គាត់​ធ្វើ​បាន​ក្នុង​តំណែង​ធម្មតា តែ​កុំ​ឲ្យ​ដល់​តំណែង​កំពូល»

សំណើ​របស់​លោក កឹម សុខា ដូច្នេះ​បន្ទាប់​ពី​ក្នុង​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តែង​បាន​លើក​ឡើង​ពី​ការ​វិល​វិញ​នៃ​របប​ខ្មែរ​ក្រហម​នៅ​កម្ពុជា បើ​គណបក្ស​ប្រឆាំង​ឈ្នះ​ការ​បោះ​ឆ្នោត​ខែ​កក្កដា ខាង​មុខ។ ប្រតិកម្ម​តប​របស់​មេ​បក្ស​ប្រឆាំង ក៏​ទំនង​ជា​ចង់​បញ្ជាក់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ជ្រាប​ថា ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​សព្វ​ថ្ងៃ​មួយ​ចំនួន​ជា​អតីត​មេដឹកនាំ​ក្នុង​របប​ ខ្មែរ​ក្រហម។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​នានា នៅ​ខេត្ត​កែប ថ្ងៃ​ទី​២២ ខែ​ឧសភា មាន​ប្រសាសន៍​ថា របប​​​​ខ្មែរ​ក្រហម​អាច​នឹង​វិល​វិញ​ បើ​គណបក្ស​ប្រឆាំង​ឈ្នះ​ការ​បោះ​ឆ្នោត​នា​ខែ​កក្កដា ខាង​មុខ។ លោក​សង្កត់​ធ្ងន់​ថា សញ្ញាណ​ឈាន​ទៅ​រក​របប​ខ្មែរ​ក្រហម​វិល​វិញ​នៅ​កម្ពុជា ក៏​ព្រោះ​តែ​គណបក្ស​ប្រឆាំង​បាន​​ដើរ​ឃោសនា​​​សន្យា​លុប​បំណុល​របស់​​​ ប្រជាពលរដ្ឋ​ដែល​ជំពាក់​​ធនាគារ​​​​ចោល​ទាំង​ស្រុង។
លោក ហ៊ុន សែន៖ «អ៊ីចឹង​ខ្ញុំ​ករុណា​ខ្ញុំ​ថា របប​អា​ពត​នឹង​មក​ដល់។ មូលហេតុ​ងាយ​យល់​ដូច្នេះ ឥឡូវ​បើ​បង​ប្អូន​ទាំង​ឡាយ​ដើរ​ជំពាក់​ធនាគារ បែរ​ជា​ជឿ​នៅ​សម្តី​ខ្សឹបខ្សៀវ ឬ​ឃោសនា​ថា នៅ​ពេល​ដែល​គេ​ឈ្នះ​គេ​នឹង​លុប​ចោល​បំណុល។ តើ​គេ​ត្រូវ​ធ្វើ​អី​មុន​ដើម្បី​ឲ្យ​លុប​បំណុល​បាន? ដំបូង​បំផុត​គេ​ធ្វើ​ដូច​អាពត គឺ​បាន​សេចក្តី​ថា រំលំ​ចោល​ធនាគារ​នៅ​ទីក្រុង​ភ្នំពេញ ច្បាប់​ធនាគារ​អី​ត្រូវ​រំសាយ​ចោល​ទាំង​អស់​សិន»
បន្ថែម​លើ​នេះ នៅ​ថ្ងៃ​ទី​២៧ ខែ​ឧសភា នា​រាជធានី​ភ្នំពេញ លោក​នាយករដ្ឋមន្ត្រី​បាន​ចោទ​គណបក្ស​ប្រឆាំង គឺ​សំដៅ​លើ​រូប​លោក កឹម សុខា ដែល​មិន​ទទួល​ស្គាល់​របប​ខ្មែរ​ក្រហម ឬ​ក៏​គុក​ទួល​ស្លែង មិន​បាន​សម្លាប់​មនុស្ស​ជាដើម។
បញ្ហា​នេះ​លោក ហ៊ុន សែន ​បាន​ស្នើ​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​​ជា​តំណាង​រាស្ត្រ ត្រូវ​រៀប​ចំ​ស្នើ​ច្បាប់​​ថ្មី​មួយ​ដើម្បី​ដាក់​​ទោសទណ្ឌ​បុគ្គល ឬ​ជន​ទាំង​ឡាយ​ណា​ដែល​​​និយាយ​ថា កម្ពុជា​មិន​មាន​របប​ខ្មែរ​ក្រហម ឬ​​ខ្មែរ​ក្រហម​មិន​បាន​សម្លាប់​មនុស្ស​ជា​ដើម។
​ទោះ​យ៉ាង​ណា ការ​ចោទ​នេះ​ត្រូវ​បាន​លោក កឹម សុខា ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ច្រាន​ចោល និង​ចាត់​ទុក​ការ​បញ្ចេញ​​​ព័ត៌មាន​ផ្តើម​ដោយ​បក្ស​កាន់​អំណាច ឬ​ប្រមុខ​រដ្ឋាភិបាល ជា​របាយការណ៍​បំផ្លើស បំភ្លៃ​ខុស​ការ​ពិត​ទាំង​ស្រុង៖ «អ៊ីចឹង ​យើង​ត្រូវ​ធ្វើ​ច្បាប់​មួយ​បន្ទាន់​ដែរ បើ​សិន​ជា​ត្រូវ​ការ។ ធ្វើ​ច្បាប់​មួយ នរណា​ដែល​និយាយ ដែល​ចង់​ធ្វើ​សង្គ្រាម ដែល​ខ្លួន​ចាញ់​ឆ្នោត​យក​ទៅ​កាត់​ទោស​បាន​ត្រូវ ព្រោះ​អ្នក​ចង់​ធ្វើ​សង្គ្រាម។ គណបក្ស​សង្គ្រោះ​ជាតិ​អត់​ចង់​ធ្វើ​ផង គាត់​អ្នក​ថា​ចាញ់​ឆ្នោត​ធ្វើ​សង្គ្រាម»
ចំណែក​លោក គង់ គាំ ប្រធាន​គណបក្ស សម រង្ស៊ី បាន​ហៅ​ការ​ចោទ​ប្រកាន់​របស់​លោក ហ៊ុន សែន ឬ​បក្ស​កាន់​អំណាច​មក​លើ​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង​ថា ជា​ការ​គំរាម​កំហែង​ដៃគូ​ប្រកួតប្រជែង​នៅ​មុន​ការ​បោះ​ឆ្នោត​សភា​អាណត្តិ​ទី ​៥ ជិត​ចូល​មក​ដល់។ លោក​ចាត់​ទុក​ល្បិចកល​របស់​លោក ហ៊ុន សែន វាយ​ប្រហារ ឬ​ធ្វើ​សកម្មភាព​មក​លើ​បក្ស​ប្រឆាំង​មិន​មែន​ជា​រឿង​ថ្មី​នោះ​ទេ ទង្វើ និង​ការ​ចោទ​ប្រកាន់​ផ្សេងៗ​របស់​បក្ស​កាន់​អំណាច​ពេល​នេះ ស្រដៀង​គ្នា​អាណត្តិ​បោះ​ឆ្នោត​មុនៗ។
លោក គង់ គាំ បាន​ចោទ​លោក ហ៊ុន សែន មិន​ហ៊ាន​ប្រកួត​បោះ​ឆ្នោត​ដោយ​យុត្តិធម៌ ហើយ​តែង​ប្រើ​ល្បិចកល ឬ​ប្រើ​ប្រព័ន្ធ​តុលាការ​ដើម្បី​គាប​សង្កត់​បក្ស​ប្រឆាំង ដែល​ជា​ដៃគូ​ប្រកួត​បោះ​ឆ្នោត​ដ៏​សំខាន់​របស់​ខ្លួន៖ «បំផ្លាញ​ថ្នាក់​ ក្រោម​អត់​បាន ឥឡូវ​កំពុង​បំផ្លាញ​ថ្នាក់​លើ ដូច្នេះ​គេ​ប្រើ​តុលាការ។ នៅ​ចាំ​ទេ លោក សុរិយា ស៊ូប៊ែឌី ក៏​គាត់​ចាប់​អារម្មណ៍​ដែរ​ថា គេ​ប្រើ​យុវជន និង​ប្រើ​អ្នក​ម៉ូតូ​ឌុប​ឲ្យ​មក​រំខាន​គាត់។ តើ​ដឹង​ទេ គឺ​ជា​កលល្បិច គេ​ថា​ស្វា​យក​បាយ​លាប​មាត់​ពពែ»
យ៉ាង​នេះ​ក្តី សំរាប់​អ្នក​វិភាគ​បញ្ហា​សង្គម និង​អ្នក​វិភាគ​ឯករាជ្យ​មួយ​ចំនួន​នៅ​កម្ពុជា បាន​ចាត់​ទុក​ការ​ប្រើ​ពាក្យ​វាយ​ប្រហារ ឬ​ការ​ចោទ​ប្រកាន់​ផ្សេងៗ​របស់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល ​ឬ​បក្ស​កាន់​អំណាច​ទៅ​លើ​គណបក្ស​ប្រឆាំង ថា​ជា​យុទ្ធសាស្ត្រ​របស់​អ្នក​នយោបាយ។ ប៉ុន្តែ​បាន​ហៅ​សកម្មភាព​នេះ​ថា អាច​នឹង​បង្កើន​កម្តៅ​នយោបាយ ឬ​ក៏​ធ្វើ​ឲ្យ​បរិយាកាស​នៃ​ការ​បោះ​ឆ្នោត​សភា​នីតិកាល​ទី​៥ ខែ​កក្កដា មាន​សភាព​អាប់អួ។
កាលបរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​អាទិត្យ ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣។ រី​ឯ​ពេល​វេលា​នៃ​ការ​ឃោសនា​បោះ​ឆ្នោត នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា ដល់​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០១៣។ ការ​បោះ​ឆ្នោត​​នេះ មាន​គណបក្ស​នយោបាយ​ចំនួន ៨ បាន​ចុះ​បញ្ជី​គណបក្ស និង​បេក្ខជន​ចូល​រួម​ប្រកួត​ប្រជែង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

5 comments:

Anonymous said...

3 amigo, are trouble maker

Anonymous said...

These three are the victims of Hun Sen's political brutality.

Anonymous said...

3 amigo, wanted power too, to make money for living

Anonymous said...

Dumb Yuon/Viet dog eater @30 May 2013 2:58 pm,

You are a real thief yourself and a member of CPP thieves coming from evil Yuon/Viet Communist Hanoi.

Anonymous said...

Dumb Yuon/Viet dog eater @30 May 2013 5:54 am,

You are a real thief yourself and a member of CPP thieves coming from evil Yuon/Viet Communist Hanoi.