ភ្នំពេញ:
ក្នុងកិច្ចប្រជុំរដ្ឋសភា នាព្រឹកថ្ងៃទី៨ ខែឧសភា
ឆ្នាំ២០១៣ លោក ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់
និងនេសាទ បានប្រកាសថា គិតចាប់ពីឆ្នាំ១៩៩៦ មកដល់ពេលនេះ រាជរដ្ឋាភិបាល
តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមទាំងក្រសួងបរិស្ថាន
បានផ្តល់ដីសម្បទានសេដ្ឋកិច្ច ទៅដល់ក្រុមហ៊ុនសរុប ១១៧ ក្រុមហ៊ុន
ដែលមានផ្ទៃដីសរុប ១,៥ លានហិកតា។
គឺជាការលើកឡើង ដើម្បីបំភ្លឺ និងឆ្លើយតបចំពោះបទអន្តរាគមន៍របស់លោកស្រី មូរ សុខហួរ អ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី។ លោកស្រី មូរ សុខហួរ បានរិះគន់លើសម្បទានដីសេដ្ឋកិច្ច ដែលលោកស្រីថា បានបណ្តាលឲ្យកើតជម្លោះដីធ្លី ហើយលោកស្រី បង្ហាញតួលេខថា មកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ដីសម្បទានសេដ្ឋកិច្ច ដល់ក្រុមហ៊ុន ២៥០ ក្រុមហ៊ុន លើផ្ទៃដីប្រមាណ ៣ លានហិកតា។ ក្រុមហ៊ុនភាគច្រើន ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចនោះ គឺជាក្រុមហ៊ុនវៀតណាម។
ប៉ុន្តែក្នុងពេលចូលការពារសេចក្តីព្រាងច្បាប់ សហគមន៍កសិកម្ម លោក ច័ន្ទ សារុន ដែលអង្គុយទល់មុខនឹងលោកស្រី មូរ សុខហួរ ក្នុងរដ្ឋសភា បានលើកឡើងថា កសិករ មានដីធ្វើស្រែប្រមាណ ៣ លានហិកតា រៀងរាល់ឆ្នាំ ហើយដីសម្បទានសេដ្ឋកិច្ច ដែលផ្តល់ឲ្យក្រុមហ៊ុន គឺមិនប៉ះពាល់ដល់ដីកសិករទេ។
លោករដ្ឋមន្ត្រី ច័ន្ទ សារុន ក៏បានបដិសេធនូវតួលេខរបស់លោកស្រី មូរ សុខហួរ ដែលបានអះអាងថា មកដល់ពេលនេះ រាជរដ្ឋាភិបាលបានផ្តល់ដីសម្បទានសេដ្ឋកិច្ច ដល់ក្រុមហ៊ុនឯកជនសរុប ៣ លានហិកតា។ លោករដ្ឋមន្ត្រី បានចាត់ទុកថា ជាតួលេខផ្តេសផ្តាស់ និងមិនដឹងបានមកពីណាទេ។
លោក ច័ន្ទ សារុន បានលើកឡើងថា ចាប់តាំងពីឆ្នាំ១៩៩៦ រាជរដ្ឋាភិបាលបានផ្តល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនចំនួន ១១៧ ក្រុមហ៊ុន លើផ្ទៃដីសរុប ១,១៨ លានហិកតា។ បើបូកនឹងតួលេខពីក្រសួងបរិស្ថានទៀត សរុបទៅ ដីសម្បទានសេដ្ឋកិច្ច ដែលរាជរដ្ឋាភិបាល បានផ្តល់ឲ្យក្រុមហ៊ុនឯកជន មានចំនួនប្រមាណ ១,៥ លានហិកតា។
ជាមួយនឹងការលើកឡើងដូច្នេះ លោករដ្ឋមន្ត្រី ច័ន្ទ សារុន ក៏បានឆ្លើយតបនឹងការរិះគន់របស់លោកស្រី មូរ សុខហួរ ដែលថា ភាគច្រើននៃក្រុមហ៊ុន ដែលទទួលបានដីសម្បទានសេដ្ឋកិច្ច សុទ្ធតែជាក្រុមហ៊ុនវៀតណាម។
លោក ច័ន្ទ សារុន បានបញ្ជាក់ថា ក្នុងចំណោមក្រុមហ៊ុន ១១៧ ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចនោះ មានក្រុមហ៊ុនកម្ពុជា ចំនួន ៣៩ ក្រុមហ៊ុន នៅលើផ្ទៃដី ៥៩៣.០០០ ហិកតា។ ក្រុមហ៊ុនវៀតណាម ៣១ ក្រុមហ៊ុន លើផ្ទៃដី ២៣១.០០០ ហិកតា។ ក្រុមហ៊ុនចិន ២៥ ក្រុមហ៊ុន លើផ្ទៃដី ១៩៣.០០០ ហិកតា។ ក្រុមហ៊ុនសាធារណៈរដ្ឋកូរ៉េ ៥ ក្រុមហ៊ុន នៅលើផ្ទៃដី ៣៧.០០០ ហិកតា។ ក្រុមហ៊ុនថៃ ចំនួន ៥ ក្រុមហ៊ុន ដែលមានលើផ្ទៃដី ៣៨.០០០ ហិកតា។ ក្រុមហ៊ុនសហរដ្ឋអាមេរិក ចំនួន ២ ក្រុមហ៊ុន នៅលើផ្ទៃដី ១៩.០០០ ហិកតា។ ឥណ្ឌា ចំនួន ៣ ក្រុមហ៊ុន លើផ្ទៃដី ១៧.០០០ ហិកតា។ ម៉ាឡេស៊ី ៣ ក្រុមហ៊ុន លើផ្ទៃដី ២៣.០០០ ហិកតា។ អូស្ត្រាលី ១ នៅលើផ្ទៃដី ៨.៩៧៧ ហិកតា។ ក្រុមហ៊ុន ស៊ុយអ៊ែត ចំនួន ១។ សឹង្ហបុរីចំនួន ១ និងក្រុមហ៊ុន មកពីប្រទេសអ៊ីស្រាអែល ចំនួន ១។
លោក ច័ន្ទ សារុន បានអះអាងថា ការផ្តល់ដីសម្បទានសេដ្ឋកិច្ច ដល់ក្រុមហ៊ុនឯកជននេះ រាជរដ្ឋាភិបាលពិនិត្យណាស់ មុននឹងឲ្យទៅក្រុមហ៊ុននិមួយៗ ដោយយើងមិនមាននិន្នាការទៅលើក្រុមហ៊ុនណាមួយទេ។ លោករដ្ឋមន្ត្រីជឿថា ក្រុមហ៊ុនមកពីអូស្ត្រាលីក្តី ក្រុមហ៊ុនសឹង្ហបុរីក្តី និងក្រុមហ៊ុនជប៉ុនក្តី ប្រាកដជាគេធ្វើដោយត្រឹមត្រូវ ព្រោះឈ្មោះគេធំណាស់ ដោយគេមិនអាចយកឈ្មោះគេមកចោលនៅកម្ពុជាបានទេ។ ដូច្នេះលោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ចំនួនក្រុមហ៊ុន ដែលទទួលបានដីសម្បទានពីរាជរដ្ឋាភិបាល មិនមែនចំនួន ២៥០ ក្រុមហ៊ុន លើផ្ទៃដី ៣ លានហិកតា ដូចលោកស្រី មូរ សុខហួរ បានលើកឡើងនោះទេ។
លោក ច័ន្ទ សារុន ក៏បានបញ្ជាក់អះអាងថា ការផ្តល់ដីសម្បទានសេដ្ឋកិច្ចកន្លងមក រាជរដ្ឋាភិបាលបានអនុវត្តនូវរូបមន្តស្បែកខ្លា ដោយកាត់ចេញនូវដីប្រជាពលរដ្ឋ។ ប៉ុន្តែចំពោះជម្លោះតវ៉ារបស់ប្រជាពលរដ្ឋកន្លងមកនោះ ដោយសារតែកន្លែងខ្លះ មិនទាន់ចុះបញ្ជី។ តែក្រោយនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ចេញនូវការចុះបញ្ជីដល់ប្រជាជន ដោយធ្វើឲ្យចប់ ទើបឈប់។
លោករដ្ឋមន្ត្រី ច័ន្ទ សារុន ក៏បានបកស្រាយពាក់ព័ន្ធនឹងជម្លោះដីរវាងប្រជាពលរដ្ឋ នៅកោះកុង និងក្រុមហ៊ុនស្ករសរបស់លោកឧកញ៉ា លី យ៉ុងផាត់ គឺមកដល់ពេលនេះ នៅសល់តែប្រជាជន ១៣ គ្រួសារទេ ដែលនៅមិនទាន់បានដោះស្រាយ។ បញ្ហានេះ លោករដ្ឋមន្ត្រី ក៏បានជួបពន្យល់ដល់សហគមន៍អឺរ៉ុបរួចហើយកន្លងមក។
លោករដ្ឋមន្ត្រី បន្តថា ប្រជាពលរដ្ឋទាំង ១៣ គ្រួសារនោះ មិនមានឯកសារត្រឹមត្រូវ ដើម្បីចុះបញ្ជីទេ។ ប៉ុន្តែរាជរដ្ឋាភិបាល ក៏នៅតែបន្តដោះស្រាយឲ្យគាត់ តាមរយៈសម្បទានដីសង្គមកិច្ច ដែលពេលនេះ រាជរដ្ឋាភិបាលកំពុងតែគិតគូ ហើយនឹងចែកជូននៅពេលក្រោយ។
ជាមួយនឹងប្រសាសន៍ដូច្នេះ លោក ច័ន្ទ សារុន ក៏បានប្រកាស បើកចំហររង់ចាំជជែកពិភាក្សាគ្នាជាមួយលោកស្រី មូរ សុខហួរ ដោយផ្ទាល់ ជុំវិញបញ្ហាដីសម្បទានសេដ្ឋកិច្ច ហើយអញ្ជើញលោកស្រី មូរ សុខហួរ ទៅកាន់ក្រសួងរបស់លោក នៅថ្ងៃណាមួយ ក្នុងន័យថា ជជែកពិភាក្សាគ្នា រួបរួមគ្នា ដើម្បីជួយដល់កសិករ៕

- See more at: http://www.cen.com.kh/localnews/show_detail/19?token=YjMxZTQ4ZT#sthash.CdgfS0l8.dpuf
No comments:
Post a Comment