ភ្នំពេញ:
គណបក្សសង្គ្រោះជាតិ
ដែលជាគណបក្សប្រឆាំងរួបរួមរវាងគណបក្សសិទ្ធិមនុស្ស និងគណបក្សសមរង្ស៊ី
បានរុះរើសមាសភាពគណៈកម្មាធិការអចិន្ត្រៃយ៍
និងបានបង្កើតអង្គភាពថ្មីមួយទៀត ឧត្តមក្រុមប្រឹក្សានយោបាយ
រួមទាំងធ្វើវិសោធន៍កម្មបទបញ្ជាផ្ទៃក្នុងគណបក្សមួយចំនួនផងដែរ។
គណបក្សសង្គ្រោះជាតិ ក៏បានតែងតាំងកូនស្រីលោក កឹម សុខា ជាអគ្គនាយករង
ផ្នែកទំនាក់ទំនងសាធារណៈ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះ ជាតិ បានឲ្យដឹង កាលពីព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៣ថា គណបក្សសង្គ្រោះជាតិ បានរុះរើសមាសភាពគណៈកម្មាធិការអចិន្ត្រៃយ៍ និងបានបង្កើតឧត្តមក្រុមប្រឹក្សានយោបាយ និងធ្វើវិសោធន៍កម្មបទបញ្ជផ្ទៃក្នុងគណបក្ស សង្គ្រោះជាតិ កាលពីល្ងាចថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៣។ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ និងគណៈកម្មាការនាយក ដឹកនាំដោយលោក កឹម សុខា ប្រធានស្តីទីគណបក្ស សង្គ្រោះជាតិ នៅស្នាក់ការគណបក្ស នៅចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
មន្ត្រីជាន់ខ្ពស់ បានឲ្យដឹងបន្តថា ឧត្តមក្រុមប្រឹក្សានយោបាយ មានសមាសភាពឥស្សរៈជននយោបាយចំនួន ៣រូប រួមមាន៖ ១-លោក គង់ គាំ ប្រធាន គណបក្ស សម រង្ស៊ី។ ២-លោក សឺន ស៊ូប៊ែរ្តិ៍ ប្រធានគណបក្ស សិទ្ធិមនុស្ស និង៣-លោក ប៉ែន សុវណ្ណ ប្រធានគណៈកម្មាធិការវិន័យ នៃគណបក្ស សង្គ្រោះជាតិ។
ចំពោះការរុះរើសមាសភាពគណៈកម្មាធិការអចិន្ត្រៃយ៍ មានដូចជា៖
លោក អ៊ូ ច័ន្ទឫទ្ធិ អគ្គនាយករង ទំនាក់ទំនងសាធារណៈ ត្រូវបានតែងតាំងជំនួសតំណែងលោក ប៉ែន សុវណ្ណ ជាប្រធានប្រធានគណៈកម្មាធិការវិន័យ។ កញ្ញា កឹម មនោវិជ្ជា កូនស្រីបង្កើតរបស់លោក កឹម សុខា ត្រូវបានតែងតាំង ជាអគ្គនាយករង ទំនាក់ទំនងសាធារណៈ ជំនួសតំណែងលោក អ៊ូ ច័ន្ទឫទ្ធិ ដែលជាអគ្គនាយករងទំនាក់ទំនងសាធារណៈ។ ចំណែកលោក សឺន ស៊ូប៊ែរ្តិ៍ នៅតែជាប្រធានគណបក្ស សិទ្ធិមនុស្ស ដដែល។
សមាជិកណបក្សប្រឆាំង ដែលត្រូវបានតែងតាំងជាសមាជិកឧត្តមក្រុមប្រឹក្សានយោបាយ នៃគណបក្ស សង្គ្រោះជាតិ បានមានប្រសាសន៍ឲ្យដឹងថា ឧត្តមក្រុមប្រឹក្សានយោបាយ គឺជាអ្នកផ្តល់យោបល់ នៅពេលណា ដែលខាងគណបក្ស គេចង់បានយោបល់ពីបញ្ហាធំៗ របស់ប្រទេសជាតិ ឬនៅក្នុងគណបក្ស៕

- See more at: http://www.cen.com.kh/localnews/show_detail/19?token=MjI3ODcyM2#sthash.aGH8WINM.dpuf
No comments:
Post a Comment