ក្រសួងការបរទេសសហរដ្ឋអាមេរិក បានលើកឡើងនៅក្នុងរបាយការណ៏ប្រចាំឆ្នាំរបស់ខ្លួន ដោយបានធ្វើការរិៈគន់ ប្រព័ន្ធតុលាការកម្ពុជាថា ស្ថិតក្រោមសម្ពាធ លុយកាក់និង ចុងកាណុង ។
របាយការណ៏ដែលរៀបចំឡើងដោយលោក ចន ឃីរី (John Kerry)
រដ្ឋមន្ត្រីក្រសូងការបរទេសអាមេរិក ចេញផ្សាយកាលពីថ្ងៃសៅរ៏
ចុងសប្ដាហ៏កន្លងទៅនេះ បានអត្ថាធិប្បាយថា ” ពេលមានមានបញ្ហា
ជាប់ពាក់ព័ន្ធ និងយោធា មន្ត្រីយោធាតែងតែង ដាក់សម្ពាធលើចៅក្រម
ដើម្បីធ្វើការដោះលែងចុងចោទ ឲ្យរួចខ្លួន
ពីការផ្ដន្ទាទោស។មន្រ្តីរាជការនិងសមាជិករបស់ខ្លួន
ដែលបានប្រព្រឹទ្ធបទល្មើស តែងតែមាននិទណ្ឌភាព ”។
របាយការណ៏នោះ បាននិយាយយោងដល់ករណី
របស់នគរបាលឃុំម្នាក់ក្នុងខេត្ត កំពង់ចាម ឈ្មោះ តេក សាន់ដេ
ដែលរងការចោទប្រកាន់ថា បានបាញ់សម្លាប់ បុរស់អាយុ២២ឆ្នាំម្នាក់
អំឡុងពីធីស៊ីផឹកមួយកាលពីថ្ងៃទី ៩ មេសា “ គ្មានការស៊ើបអង្កេត
នៅក្នុងការសម្លាប់នេះទេ ហើយគ្រួសារជនរងគ្រោះ
ក៏មិនបានដាក់ពាក្យបណ្ដឹងដែរ បន្ទាប់ពីទទួលប្រាក់សំណងពី
នគរបាលរូបនោះ លោក សាន់ តេកដេ នៅតែមានសេរីភាព និង
នៅតែមានតួនាទីជានគរបាល ឃុំ ធម្មតា..” ៕
No comments:
Post a Comment