មេប៉ុស្តិ៍បរថ្មី ច្រកអូរអែម
សង្កាត់បរយ៉ាខា ខេត្តប៉ៃលិន
ដែលត្រូវបញ្ឈប់ពីតួនាទី លោក មួន ទឹម ហៅ ញ៉ន (ស្ដាំ)
អង្គុយក្បែរបង្គោលឡាក់លេខ ៦៤ កាលពីថ្ងៃទី១៩ មីនា ឆ្នាំ២០១៣។ Mr.
Mourn Tim, aka Nhorn, sitting to the right of border post no. 64 in
Boriyakha district in Pailin province, has been sacked for showing
reporters about the Thai encroachments.
RFA/Morm Moniroth
ភ្នំពេញ: ក្រុមការងារអន្តរក្រសួងសម្របសម្រួលព័ត៌មានសមរភូមិ បានប្រកាសថា ដើម្បីធានាដល់សន្តិសុខជាតិ និងរក្សាទំនាក់ទំនងល្អ ជាមួយប្រទេសជិតខាង រាល់ការផ្សាយព័ត៌មាន និងផ្តល់ព័ត៌មានជាសាធាណៈ ពាក់ព័ន្ធនឹងបញ្ហាអធិបតេយ្យដែនដី ត្រូវផ្អែកតាមប្រភពព័ត៌មានផ្លូវការ និងអនុលោមតាមច្បាប់ជាធរមាន។
សេចក្តីថ្លែងការណ៍រួម របស់ក្រុមការងារអន្តរក្រសួងសម្របសម្រួលព័ត៌មានសមរភូមិ បានឲ្យដឹងថា ដើម្បីជៀសវៀងរាល់ការភ័ន្តច្រឡំ នៃការផ្សព្វផ្សាយព័ត៌មានជាសាធាណៈ ពាក់ព័ន្ធបញ្ហាអធិបតេយ្យដែនដី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយរាជាណាចក្រថៃ ដែលបំផុសផ្សព្វផ្សាយដោយមិនស្របច្បាប់តាមវិធានវិជ្ជាជីវៈរបស់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ក្រុមការងារអន្តរក្រសួងសម្របសម្រួលព័ត៌មានសមរភូមិ សូមជម្រាបថា៖
១-ព្រំដែនកម្ពុជា-ថៃ ជាព្រំដែនអន្តរជាតិ ត្រូវបានកមណត់រួចជាស្រេចដោយអនុសញ្ញា បារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញា បារាំង-សៀម ឆ្នាំ១៩០៧ ដែលមាន៧៣បង្គោល ដោយក្នុងនោះ ចំនួន ៤៨ បង្គោល បានរកឃើញដោយគណៈកម្មាការចម្រុះព្រំដែន កម្ពុជា-ថៃ ហើយនៅសល់ចំនួន ២៥ បង្គោល ដែលត្រូវរកបន្តទៀត។
២- ក្រុមការងារអន្តរក្រសួងសម្របសម្រួលព័ត៌មានសមរភូមិមុខ សូមវាយតម្លៃខ្ពស់ និងគោរពបណ្តាអង្គភាព ដែលទទួលភារកិច្ចការងារព្រំដែន ដែលជាការងារទទួលខុសត្រូវ និងលះបង់ខ្ពស់ ទាំងកិច្ចការរបស់កងយោធពលខេមរភូមិន្ទ និងកងនគរបាលជាតិ ក៏ដូចជា ការប្រឹងប្រែង ដោយគ្មានការនឿយហត់ របស់គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ដែលបានបំពេញបេសកកម្មរបស់ខ្លួនក្នុងការចុះ រុករកបង្គោលព្រំដែនចាស់ ដែលបោះដោយគណៈកម្មាការចម្រុះព្រំដែន បារាំង-សៀម ឆ្នាំ១៩០៨-១៩០៩ និងឆ្នាំ១៩១៩-១៩២០ និងតាមស្មារតីអនុស្សារណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០០ និងបែបបទបច្ចេកទេស ( TOR ) ឆ្នាំ២០០៣។
៣-ដើម្បីធានាដល់សន្តិសុខជាតិ និងរក្សាទំនាក់ទំនងល្អ ជាមួយប្រទេសជិតខាង រាល់ការផ្សាយព័ត៌មាន និងផ្តល់ព័ត៌មានជាសាធាណៈ ពាក់ព័ន្ធនឹងបញ្ហាអធិបតេយ្យដែនដី ត្រូវផ្អែកតាមប្រភពព័ត៌មានផ្លូវការ និងអនុលោមតាមច្បាប់ជាធរមាន។
៤-ក្រុមការងារអន្តរក្រសួងសម្របសម្រួលសមរភូមិ នៅតែបន្តកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ ជាមួយស្ថាប័នជាតិ អន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល និងបណ្តាញសារព័ត៌មាន ជាពិសេសប្រជាពលរដ្ឋ ក្នុងការផ្តល់ ឬទទួលព័ត៌មាន៕
2 comments:
Stupid dumb moves ah kwak hun sen! These people wants to protect Khmer's land thatwise they say thing against enchroacherers Yuon&Siam why ban them? Stupid! Beyond stupid.....
I think Hun Sen tried to cover up border encroachments by Vietnam and Thailand. Only a traitor like Hun Sen bans people from protecting their country's borders.
Post a Comment