A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 13 January 2013

Authority in Pursat province order the removal of the opposition CNRP party logo saying it caused traffic congestion [Did it?] ស្លាក​សញ្ញា​បក្ស​សង្គ្រោះ​ជាតិ​ត្រូវ​មន្ត្រី​សាធារណការ​ខេត្ត​ពោធិ៍សាត់​ស្នើ​ឲ្យ​រុះរើ

ដោយ មណ្ឌល កែវ RFA
2013-01-11
ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ មួយ​ផ្ទាំង​ដែល​បាន​លើក​រួច​ហើយ​នៅ​ជាប់​ផ្លូវ​ជាតិ​លេខ​៥ ចំណុច​គល់​ស្ពាន​ថ្ម​ខេត្ត​ពោធិ៍សាត់ ត្រូវ​បាន​មន្ទីរ​សាធារណការ​ខេត្ត​ចេញ​លិខិត​ឲ្យ​រុះរើ​ចេញ​ពី​ទីតាំង​នេះ ដោយ​សំអាង​ហេតុ​ថា​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ មួយ​នេះ​ធ្វើ​ឲ្យ​បាំង​ស្លាក​សញ្ញា​ចរាចរណ៍។

RFA/Mondul Keo, ១០-មករា-២០១៣៖ ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ ថ្មី ដែល​ត្រូវ​បាន​ចោទ​ថា​បាំង​ស្លាក​សញ្ញា​ចរាចរណ៍​ផ្លូវ​ខ្វែង ឆ្លង​ស្ទឹង​ពោធិ៍សាត់ ខេត្ត​ពោធិ៍សាត់។
ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចាត់​ទុក​ថា ករណី​នេះ​ជា​ការ​រារាំង​ក្នុង​ការ​លើក​ស្លាក​សញ្ញា​គណបក្ស​នយោបាយ។
មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន ខេត្ត​ពោធិ៍សាត់ នៅ​ថ្ងៃ​ទី១០ មករា ឆ្នាំ​២០១៣ បាន​ចេញ​លិខិត​មួយ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ផ្លាស់​ប្ដូរ​ទីតាំង​ស្លាក​សញ្ញា​ក្នុង​បរិយាកាស​មួយ​ដែល​ពោរពេញ​ដោយ​ភាព​ ចម្រូងចម្រាស។
លោក កាង ប៉េងហាក់ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន ខេត្ត​ពោធិ៍សាត់ លោក​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី១១ មករា ឆ្នាំ​២០១៣ ថា ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ដាក់​នៅ​ក្បាល​ស្ពាន​ថ្ម ឆ្លង​ស្ទឹង​ពោធិ៍សាត់ ត្រើយ​ខាង​លិច​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៥ បាន​បាំង​ស្លាក​សញ្ញា​ចរាចរណ៍​ផ្លូវ​ខ្វែង​នៅ​ចំណុច​នេះ ធ្វើ​ឲ្យ​អ្នក​ធ្វើ​ចរាចរណ៍​តាម​ដង​ផ្លូវ​មើល​មិន​ឃើញ​ស្លាក​សញ្ញា ដែល​អាច​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍៖ «វា​បាំង ធ្វើ​ឲ្យ​មើល​មិន​ឃើញ​ស្លាក​សញ្ញា។ បើ​គាត់​ដាក់​ស្លាក​នៅ​កន្លែង​ហ្នឹង គឺ​វា​បាំង និង​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ចំណុច​នេះ ព្រោះ​ចំណុច​នេះ​ជា​ផ្លូវ​ខ្វែង​ចុះ​ពី​ស្ពាន។ យក​ល្អ គឺ​គាត់​ត្រូវ​យក​ចេញ​ពី​ទីនេះ​ទើប​ល្អ»
លោក ញឹម ញេង ជា​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ពោធិ៍សាត់ លោក​បាន​ចាត់​ទុក​លិខិត​របស់​មន្ទីរ​សាធារណការ​ខេត្ត ថា​ជា​ការ​រារាំង​បែប​នយោបាយ ក្នុង​បំណង​មិន​ចង់​ឲ្យ​គណបក្ស​ប្រឆាំង​មាន​ឱកាស​ចូល​រួម​ប្រកួត​ប្រជែង​ដោយ ​យុត្តិធម៌ ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​នា​ខែ​កក្កដា ឆ្នាំ​២០១៣ ខាង​មុខ​នេះ៖ «មិន​មាន​ការ​ប៉ះពាល់​ដល់​ស្លាក​សញ្ញា​ចរាចរណ៍​ ទេ ព្រោះ​អី​នរណា​ក៏​ឃើញ​ជាក់ស្ដែង​ដែរ​ថា​វា​អត់​បាំង​ទេ។ សាធារណជន​អាច​ទៅ​មើល​ឲ្យ​ឃើញ​ប្រាកដ​ទៅ​ថា វា​មិន​មាន​អី​ប៉ះពាល់​ដល់​ស្លាក​ចរាចរណ៍​នោះ​ទេ។ វា​ជា​រូបភាព​នយោបាយ ព្រោះ​លិខិត​របស់​មន្ទីរ​សាធារណការ មិន​បាន​ពន្យល់​ថា​តើ​ខ្ញុំ​ត្រូវ​ធ្វើ​ការ​កែ​តម្រូវ​ស្លាក​យ៉ាង​ណា​នោះ​ ទេ»
យ៉ាង​នេះ​ក្ដី អ្នក​ធ្វើ​ដំណើរ​ជាច្រើន​អ្នក​ដែល​វិទ្យុ​អាស៊ី​សេរី បាន​ជួប និង​សាកសួរ បាន​ឲ្យ​ដឹង​ប្រហាក់​ប្រហែល​គ្នា​ថា ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ មិន​បាំង​ស្លាក​សញ្ញា​ចរាចរណ៍​ផ្លូវ​ខ្វែង​នោះ​ទេ។
បុរស​អ្នក​ដំណើរ​ម្នាក់ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា គាត់​ពិត​ជា​អាច​មើល​ឃើញ​ស្លាក​សញ្ញា​ផ្លូវ​ខ្វែង​បាន​ដោយ​មិន​មាន​ការ​បាំង ​រំខាន​ពី​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ នោះ​ទេ៖ «ដូច​ជា​គ្មាន​ បញ្ហា​បាំង​អី​ផង។ ខ្ញុំ​ជិះ​ម៉ូតូ​ទៅ​មក​រាល់​ថ្ងៃ មើល​ទៅ​ដូច​ជា​មិន​មាន​ផល​ប៉ះពាល់​អី​ទេ​ស្លាក​សញ្ញា​គណបក្ស​ដែល​គេ​ទើប​លើក ​នេះ»
កាល​ពី​ថ្ងៃ​ទី៩ មករា ឆ្នាំ​២០១៣ អាជ្ញាធរ​ដែនដី​បាន​ធ្វើ​ការ​ហាម​ឃាត់​មិន​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ លើក​ស្លាក​សញ្ញា​នេះ​ម្ដង​រួច​ហើយ ដោយ​សំអាង​ហេតុ​ថា ការ​លើក​ស្លាក​នេះ​មិន​ត្រូវ​តាម​ថ្ងៃ​សុំ​ច្បាប់។ ប៉ុន្តែ បន្ទាប់​ពី​មាន​អន្តរាគមន៍​ពី​អ្នក​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី គឺ​អ្នកស្រី មូរ សុខហួរ ស្លាក​គណបក្ស​នេះ​ក៏​លើក​បាន​សម្រេច។ ស្រាប់​តែ​នៅ​ថ្ងៃ​ទី១០ មករា មាន​លិខិត​ចេញ​ពី​មន្ទីរ​សាធារណការ សុំ​ឲ្យ​រុះរើ​ស្លាក​នេះ​ចេញ ដោយ​សំអាង​ហេតុ​ថា​បាំង​ស្លាក​សញ្ញា​ចរាចរណ៍​វិញ​ម្ដង៕

No comments: