Court summons Suong Sophorn for suing Prime Minister Hun Sen regrading the deaths of 353 people due to stampede.
ដោយ ខែ សុណង
2012-12-04 RFA
ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ
បានបំពេញនីតិវិធីចាត់ការលើបណ្ដឹងរបស់យុវជននៃគណបក្ស សម រង្ស៊ី
ដែលប្ដឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ទាក់ទងទៅនឹងព្រឹត្តិការណ៍ជាន់គ្នានៅលើស្ពានកោះពេជ្រ
បានឆាប់រហ័ស។
ករណីនេះគឺខុសពីពាក្យបណ្ដឹងផ្សេងៗដែលសាធារណជនតែងតែត្អូញត្អែរ
ថា តុលាការមានភាពយឺតយ៉ាវក្នុងការចាត់ការលើបណ្ដឹងរបស់ពួកគេ។
តើការចាត់ការលើបណ្ដឹងរបស់យុវជនរូបនេះគឺនឹងមានតម្លាភាពដែរឬ
ទេ?
ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សុខ រឿន
បានចេញដីកាកោះហៅសកម្មជនគណបក្ស សម រង្ស៊ី ឲ្យចូលខ្លួនទៅបំភ្លឺ
នៅម៉ោង ៨កន្លះព្រឹកថ្ងៃទី៧ ធ្នូ
និងបង្ហាញភស្តុតាងលើពាក្យប្ដឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ «បាទ! ចេញដីកាហៅហើយ។ ចូលថ្ងៃសុក្រ បំភ្លឺតុលាការជុំវិញពាក្យប្ដឹងរបស់គាត់ហ្នឹង»។
លោក សួង សុភ័ណ្ឌ ប្រធានយុវជនគណបក្ស សម រង្ស៊ី
បានដាក់ពាក្យប្តឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ពីបទឃាតកម្មគិតទុកជាមុន
លើករណីជាន់គ្នាស្លាប់នៅលើស្ពានកោះពេជ្រ
នៅថ្ងៃបញ្ចប់នៃព្រះរាជពិធីបុណ្យអុំទូក កាលពីថ្ងៃទី២២
ខែវិច្ឆិកា ឆ្នាំ២០១០។
ប្រធានសម្ព័ន្ធកុលបុត្រខ្មែរ និងជាប្រធានយុវជននៃគណបក្ស សម
រង្ស៊ី លោក សួង សុភ័ណ្ឌ បានថ្លែងថា
លោកនឹងចូលខ្លួនទៅបំភ្លឺតាមការកោះអញ្ជើញ
និងមានភស្តុតាងមួយចំនួនដែលនឹងត្រៀមយកទៅបង្ហាញតុលាការ៖ «សម្រាប់
ខ្ញុំ គឺខ្ញុំបញ្ជាក់ថា ខ្ញុំត្រូវតែមានភស្តុតាង
ខ្ញុំបង្ហាញហើយខ្ញុំរក្សាទុកនៅខ្ញុំ។
ភស្តុតាងខ្លះដែលសំខាន់មែនទែន ខ្ញុំសូមការអនុញ្ញាតរក្សាទុក
ដើម្បីបង្ហាញនៅលើសវនាការ។ អ្វីដែលខ្ញុំសង្ឃឹមនិងរំពឹងទុក មាត្រា
៣១ នៃរដ្ឋធម្មនុញ្ញបានចែងថា
ពលរដ្ឋគ្រប់រូបមានសិទ្ធិស្នើគ្នាចំពោះមុខច្បាប់។
ដូច្នេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសខ្លួនឯងហើយថា
លោកនឹងប្ដឹងបកមកវិញក្នុងនាមជាពលរដ្ឋ។ ដូច្នេះរាប់ទៅតាមមាត្រា
៣១ ខ្ញុំសង្ឃឹមថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ទៅសវនាការទាំងអស់គ្នាដើម្បីដោះស្រាយរឿងទាំងអស់ហ្នឹង»។
កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១២ សកម្មជនគណបក្ស សម រង្ស៊ី
រូបនេះ បានដាក់ពាក្យប្ដឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ពីបទឃាតកម្មគិតទុកជាមុន ពាក់ព័ន្ធករណីជាន់គ្នាស្លាប់
និងរបួសនៅលើស្ពានកោះពេជ្រ។
កាលពីរាត្រីថ្ងៃបង្ហើយនៃពិធីបុណ្យអុំទូក ថ្ងៃទី២២ ខែវិច្ឆិកា
ឆ្នាំ២០១០ បន្ទាប់ពីពិធីបណ្ដែតប្រទីប
ពិធីបាញ់កាំជ្រួចនៅម៉ោងប្រហែល ៩យប់
សោកនាដកម្មលើស្ពានកោះពេជ្របានកើតឡើងដោយសារមនុស្សផ្អើលជាន់គ្នា
បណ្ដាលឲ្យមានមនុស្សស្លាប់ ៣៥៣នាក់ និងរបួស ៣៩៣នាក់។
ព្រឹត្តិការណ៍នេះ បានជំរុញឲ្យរដ្ឋាភិបាលបើកការស៊ើបអង្កេតមួយ
ដោយបង្ហាញថា ការស្លាប់គរលើគ្នាជាពំនូកស្អិតទាញមិនចង់ចេញ
បណ្ដាលមកពីការថប់ដង្ហើមដោយសារតែហ្វូងមនុស្សដ៏ច្រើនផ្អើលជាន់
គ្នា ហើយរដ្ឋាភិបាលបានផ្ដល់ប្រាក់ឧបត្ថម្ភជាង
១ម៉ឺនដុល្លារដល់ក្រុមគ្រួសារជនរងគ្រោះម្នាក់ៗ
ដែលបានស្លាប់ក្នុងព្រឹត្តិការណ៍ជាន់គ្នានៅលើស្ពានកោះពេជ្រនោះ។
យ៉ាងណាក៏ដោយកាលពីថ្ងៃទី២ ខែធ្នូ លោក ហ៊ុន សែន
បានព្រមានជាសាធារណៈថា
លោកនឹងប្រើសិទ្ធិជាពលរដ្ឋខ្មែរមួយរូបប្ដឹងបកទៅសកម្មជនគណបក្ស
សម រង្ស៊ី នោះវិញ ដើម្បីការពារកិត្តិយស
និងសេចក្ដីថ្លៃថ្នូររបស់លោកផ្ទាល់ផង
និងការពារកិត្តិយសសេចក្ដីថ្លៃថ្នូររបស់រដ្ឋាភិបាលផង។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា
ប្រសិនបើតុលាការរកមិនឃើញពិរុទ្ធភាពណាមួយថា
លោកជាប់ពាក់ព័ន្ធនឹងករណីមនុស្សឃាតគិតទុកជាមុនទេនោះ
លោកនឹងប្ដឹងបកទៅប្រធានក្រុមយុវជនគណបក្សប្រឆាំង
ហើយពេលនោះកុំមានពាក្យថា លោកគាបសង្កត់ខាងផ្នែកនយោបាយ។
ឆ្លើយតបបញ្ហានេះ នៅក្នុងសន្និសីទកាសែតរបស់គណបក្ស សម រង្ស៊ី
ប្រធានក្រុមអ្នកតំណាងរាស្ត្រនៃគណបក្ស សម រង្ស៊ី លោក សុន ឆ័យ
មានប្រសាសន៍ថា បណ្ដឹងរបស់យុវជន សួង សុភ័ណ្ឌ
គឺជារឿងបុគ្គលមិនពាក់ព័ន្ធ និងការណែនាំរបស់គណបក្ស សម រង្ស៊ី
នោះទេ។
លោក សុន ឆ័យ៖ «មានការចោទប្រកាន់ថា
ប្រហែលជារឿងនយោបាយរបស់គណបក្ស សម រង្ស៊ី
ហើយឲ្យតែប្ដឹងនាយករដ្ឋមន្ត្រី អាហ្នឹងយើងអត់ទេ។ គណបក្ស សម រង្ស៊ី
ដែលមានរូបខ្ញុំ និងសហការីមួយចំនួន
យើងបានធ្វើការស្រាវជ្រាវតាំងពីមានហេតុការណ៍កើតឡើង។ យើងយល់ថា
ត្រូវតែមានវិធានការវិន័យដល់អ្នកទទួលខុសត្រូវ។
តុលាការអាចសិក្សាមើលទៅថា
ការប្ដឹងហ្នឹងហេតុផលមិនត្រឹមត្រូវយ៉ាងណា គឺបដិសេធទៅ បើថា
មិនត្រឹមត្រូវដល់តែថា គាត់ប្ដឹងតវិញហ្នឹង
យើងដឹងស្រេចបាត់ទៅហើយ បើគាត់ប្ដឹងតវិញនោះ សុភ័ណ្ឌ
នោះវាសនាប្រហែលជាធ្ងន់ធ្ងរជាង មូរ សុខហួរ ទៅទៀត»។
យុវជន សួង សុភ័ណ្ឌ បានអះអាងថា គាត់មិនព្រួយបារម្ភ
ឬភ័យខ្លាចចំពោះការប្ដឹងបកពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
មកលើរូបគាត់វិញនោះទេ។
ទាក់ទងទៅនឹងបណ្ដឹងនេះ យុវជន សួង សុភ័ណ្ឌ ដដែលអះអាងថា ក្រៅពីលោក
ហ៊ុន សែន
លោកនឹងប្ដឹងចំពោះមន្ត្រីជាន់ខ្ពស់ដែលទទួលបន្ទុករៀបចំព្រះរាជ
ពិធីបុណ្យអុំទូកកាលពីឆ្នាំ២០១០ ចំនួន៣នាក់ថែមទៀត
ក្នុងនោះរួមមាន លោក គង់ សំអុល រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង
និងជាប្រធានគណៈកម្មការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ លោក កែប ជុតិមា
អភិបាលរាជធានីភ្នំពេញ និងអតីតស្នងការក្រុងភ្នំពេញ លោក ទូច ណារ៉ុថ។
នៅក្នុងអំឡុងខែធ្នូ ឆ្នាំ២០១២ យុវជនដដែលនឹងយកពាក្យប្ដឹងលោក
ហ៊ុន សែន នេះទៅដាក់នៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ អាយ.ស៊ី.ស៊ី (ICC)
ដែលមានមូលដ្ឋាននៅប្រទេសហុឡង់ដ៍ (Holland)៕
2 comments:
Suong Sophorn such as idiot guy,
he got instruction from 3rd part
y to sue decho SEN..
in fact,the incident was caused by mother natures.
Hun Sen and his government are responsible for the deaths of these people.
Post a Comment