ភ្នំពេញ៖ អនុប្រធាន សភាប្រឹក្សានយោបាយ ប្រជាជនចិន
និងជាអនុប្រធាន សមាគមចិន សម្រាប់ការយោគ យល់អន្តរជាតិ លោកស្រី វ៉ាង ជីជិន
(Wang Zhizhen) បានអរគុណចំពោះ កម្ពុជា ចំពោះការគាំទ្រចិនលើបញ្ហាតៃវ៉ាន់
ស៊ីជាំង ទីបេ និងសមុទ្រចិនខាងត្បូង។
លោកស្រី វ៉ាង ជីជិន (Wang Zhizhen) អនុប្រធានសភាប្រឹក្សា នយោបាយ
ប្រជាជនចិន និងជាអនុប្រធាន សមាគមចិនសម្រាប់ ការយោគយល់ អន្តរជាតិ
អរគុណកម្ពុជា បែបនេះ ធ្វើឡើងនៅក្នុងជំនួប ពិភាក្សាការងារ ជាមួយលោក សាយ ឈុំ
អនុប្រធានទី១ ព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២នេះ
នាវិមានព្រឹទ្ធសភា។
លោកស្រីបញ្ជាក់ថា លោកស្រីសូមវាយតម្លៃខ្ពស់អំពីទំនាក់ទំនងមិត្តភាព
សាមគ្គីភាព ជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ វាងចិន-កម្ពុជា ហើយ ចាត់ទុក
ទំនាក់ទំនងនេះ ជាទំនាក់ទំនងភាពជាដៃគូ យុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រាយ «ខ្ញុំ
សូមថ្លែងអំណរគុណ ដល់កម្ពុជា ដែលបានគាំទ្រចិន លើបញ្ហាតៃវ៉ាន់ ស៊ីជាំង ទីបេ
និងសមុទ្រចិនខាងត្បូង»។
អនុប្រធានទី១ព្រឹទ្ធកម្ពុជា លោក សាយ ឈុំ បានមានប្រសាសន៍នៅក្នុង
ជំនួបនោះថា ក្នុងនាមឲ្យ សម្តេច ជា ស៊ីម ប្រធានព្រឹទ្ធសភាកម្ពុជា លោក
សូមសម្តែង នូវការស្វាគមន៍ យ៉ាងកក់ក្តៅបំផុត និងវាយតម្លៃខ្ពស់
ចំពោះដំណើរទស្សនកិច្ច របស់លោកស្រី និងគណៈប្រតិភូចិន នៅលើទឹកដីនៃ
ព្រះរាជាណាចក្រកម្ពុជា នាពេលនេះ មិនត្រឹមតែ បានឆ្លុះបញ្ចាំងអំពី
ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ ដ៏ជិតស្និទ្ធ
និងរឹងមាំយួរអង្វែងរវាងប្រទេស និងប្រជាជន និងអង្គការនិតិបញ្ញត្តិ
នៃប្រទេសទាំងពីរ ប៉ុណ្ណោះទេ ថែមទាំងបានលើកទឹកចិត្ត ដល់យើងខ្ញុំ
ក្នុងការបំពេញ ភារកិច្ចជូនជាតិ ប្រជាជនទៀតផង។
លោកបន្តថា «ពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន និងទៅអនាគត កម្ពុជាប្រកាន់ជំហរ ឥតងាករេក្នុងការគាំទ្រ នយោបាយចិន តែមួយ ។
នៅក្នុងជំនួបនោះផងដែរ លោកស្រី វ៉ាង ជីជិន បានចូលរួមសំដែង
នូវការរំលែកទុក្ខ ជាមួយប្រជាជន និងព្រឹទ្ធសភាកម្ពុជា ជូនចំពោះព្រះបរមសព
ព្រះមហាវីរក្សត្រ ដែលព្រះអង្គ បានរួមចំណែក យ៉ាងធំធេង
ក្នុងការថែរក្សាសន្តិភាព ពិភពលោក និងរក្សាចំណងមិត្តភាព សាមគ្គីភាព
ជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-ចិន ។ លោកស្រី
ក៏បានវាយតម្លៃ ខ្ពស់ចំពោះការរីកចម្រើន របស់ប្រទេសកម្ពុជា ជាពិសេសស្ថេរភាព
នយោបាយ ជីវភាពរស់នៅ របស់ប្រជាជន។
គួរបញ្ជាក់ផងដែរថា នៅក្នុងជំនួបពិភាក្សាការងារ ជាមួយលោកស្រី វ៉ាង ជីជិន
អនុប្រធាន សភាប្រឹក្សានយោបាយ ប្រជាជនចិន និងជាអនុប្រធាន សមាគមចិន
សម្រាប់ការយោគយល់ អន្តរជាតិនេះ លោក សាយ ឈុំ អនុប្រធានទី១ព្រឹទ្ធសភាកម្ពុជា
ក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ជា ទីបំផុតចំពោះ ថ្នាក់ដឹកនាំ
និងក្រុមគ្រូពេទ្យចិន ដែលបានធ្វើ មាតុភូមិនិវត្តន៍ ព្រះបរមរតនកោដ្ឋ
របស់ព្រះមហាវីរក្សត្រ មកកាន់ប្រទេសកម្ពុជាវិញ ៕
No comments:
Post a Comment