A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 16 November 2012

Police blocks protesters from Asean countries from taking a petition to the Ministry of Foreign Affairs ប៉ូលិស រារាំងក្រុមប្រជាជនអាស៊ាន មិនឲ្យហែញត្តិ ដាក់នៅក្រសួងការបរទេស

          
អាជ្ញាធរ​ប៉ូលិស រារាំង​ក្រុម​សកម្មជន​សិទ្ធិមនុស្ស និង​ប្រជាជន អាស៊ាន មិន​ឲ្យ​ហែ​ញតិ្ត ដាក់​ទៅកាន់​ក្រសួងការបរទេស នា​ព្រឹក​ថ្ងៃទី​១៦​វិច្ឆិកា ឆ្នាំ​២០១២ ( រូបថត​៖ ស៊ីវ ចាន់ណា )​ Thousands of marchers from the 10 Asean countries are blocked by police from taking a petition to the Ministry of Foreign Affairs.
អាជ្ញាធរ​ប៉ូលិស រារាំង​ក្រុម​សកម្មជន​សិទ្ធិមនុស្ស និង​ប្រជាជន អាស៊ាន មិន​ឲ្យ​ហែ​ញតិ្ត ដាក់​ទៅកាន់​ក្រសួងការបរទេស នា​ព្រឹក​ថ្ងៃទី​១៦​វិច្ឆិកា ឆ្នាំ​២០១២ ( រូបថត​៖ ស៊ីវ ចាន់ណា )​ Thousands of marchers from the 10 Asean countries are blocked by police from taking a petition to the Ministry of Foreign Affairs.
ថ្ងៃទី 16 វិច្ឆិកា 2012 | ដោយ: រតនា Cambodia Express News 
 Thousands of human rights activists from the 10 Asean countries planned to march to the Ministry of Foreign Affairs to hand in a petition that called fro freedom of expression, respect of human rights, reforms in the justice system, reform in the electoral system, a stop to forced evictions, but their march was blocked by the police. The petition also called for President Barack Obama to put pressures on Cambodia as the chair of the Asean to respect human rights and stop using court to suppress political rights, freedom of expression as well as reforms to the electoral system.
ភ្នំពេញ: កម្លាំង​ប៉ូលិស​ចម្រុះ​រាប់សិប​នាក់ បានដាក់​បា​រ៉ា​ស់ រាំងផ្លូវនៅមុខ​រដ្ឋសភា ក្នុង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១២ មិន​ឲ្យ​ក្រុម​សកម្មជន​សិទ្ធិមនុស្ស ក្នុងនាម​ប្រជាជន​អាស៊ាន ដើរ​ហែ​ក្បួនយក​ញតិ្ត ទៅ​ដា​ក់នៅ​ក្រសួងការបរទេស ដែល​ស្ថិតនៅ​ខាងក្រោយជាប់​នឹង​វិមាន​រដ្ឋសភា ក្នុង​រាជធានី​ភ្នំពេញ​។ ប៉ុន្តែ​ព្រឹត្តិការណ៍​នោះ មិនមាន​អំពើហិង្សា​កើតឡើង​ទេ​។​ ​ក្រុម​សកម្មជន​សិទ្ធិមនុស្ស និង​ប្រជាជន​រាប់រយ​នាក់ មកពី​ប្រទេស​សមាជិក​អាស៊ាន ទាំង ១០ ប្រទេស ដែល​ភាគច្រើន​ជា​សកម្មជន​សង្គម​ស៊ីវិល និង​ប្រជាជន​កម្ពុជា បាន​ដើរ​ហែ​ក្បួន ដោយ​កាន់​ទង់ជាតិ​ប្រទេស​សមាជិក​អាស៊ាន​ទាំង ១០ ទង់​អាស៊ាន និង​លើក​បដា ព្រមទាំង​ស្រែក​មេក្រូ​ផង នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​១៦​វិច្ឆិកា ឆ្នាំ​២០១២ ក្នុង​បំណង​យក​ញត្តិ ទៅ​ដា​ក់នៅ​ក្រសួងការបរទេស ដើម្បី​ជូន​បន្ត​ទៅកាន់​មេដឹកនាំ​អាស៊ាន និង​មេដឹកនាំ​កំពូលៗ​របស់​ប្រទេស​មហាអំណាច ដែល​នឹង​ជួបប្រជុំគ្នា ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២០​វិច្ឆិកា ឆ្នាំ​២០១២ នៅ​វិមាន​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ​។​ 

នុងពេល​អាជ្ញាធរ​រារាំងនៅមុខ​រដ្ឋសភា ក្រុម​សង្គម​ស៊ីវិល​កម្ពុជា បាន​ស្រែក​មេក្រូ ដោយ​លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​អំពាវនាវ​ទៅកាន់​លោក​ប្រធានាធិបតី​អាមេរិក អូ​បា​ម៉ា ត្រូវតែ​ថ្លែងការណ៍​ជា​ចំហ ដាក់​ការគាបសង្កត់ទៅកាន់​មេដឹកនាំ ​អាស៊ាន ពិសេស​មេដឹកនាំ​ប្រទេស​កម្ពុជា ក្នុងឋានៈ​ជា​ប្រធាន​អាស៊ាន ឲ្យ​មាន​ការគោរព​សិទ្ធិមនុស្ស សេរីភាព​បញ្ចេញមតិ កំពុង​ប្រើប្រាស់​តុលាការ​ជា​ឧបករណ៍​នយោបាយ ជំរុញ​ឲ្យ​កម្ពុជាធ្វើកំណែទម្រង់​ការបោះឆ្នោត នៅ​ខែកក្កដា ឆ្នាំ​២០១៣ ឲ្យ​មាន​ភាពសេរី និង​យុត្តិធម៌ ព្រមទាំង​មានការ​ចូលរួម​ពេញលេញ​ពី​គណបក្សប្រឆាំង និង​បញ្ឈប់​ការរំលោភ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​កម្ពុជា ជាដើម​។​
​ក្នុងពេល​អាជ្ញាធរ​សមត្ថកិច្ច​រារាំង​នោះ ក្រុម​សកម្មជន​ប្រជាជន​អាស៊ាន ក៏មាន​បំណង ដាក់​ញត្តិ​នោះទៅកាន់​រដ្ឋសភា​ផងដែរ​។​
​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ខណៈដែល​មន្ត្រីជាន់ខ្ពស់ និង​មេដឹកនាំ​រដ្ឋាភិបាល​បណ្តា​ប្រទេស ​អាស៊ាន និង​ប្រទេស​មហាអំណាច រួមមាន​អាមេរិក និង​ចិន ជាដើម ដែលជា​ដៃគូ​របស់​អាស៊ាន ជួបប្រជុំគ្នាចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​២០​វិច្ឆិកា ឆ្នាំ​២០១២ នៅ​រាជធានី​ភ្នំពេញ គឺ​ក្រុម​សកម្មជន​សិទ្ធិមនុស្ស អង្គការ​សង្គម​ស៊ីវិល និង​ប្រជាជន មកពី​បណ្តា​ប្រទេស​សមាជិកអាស៊ាន ទាំង ១០ ប្រទេស ក៏បាន​ជួបប្រជុំគ្នា ជាច្រើន​ក្រុម ដើម្បី​លើកឡើង​ពី​បញ្ហា​រំលោភសិទ្ធិ​មនុស្ស សេរីភាព​បញ្ចេញមតិ បញ្ហាដីធ្លី បញ្ហា​ពលករ​ចំណាកស្រុក និង​បញ្ហា​បោះឆ្នោត ជាដើម​។​
​កង្វល់​របស់​សង្គម​ស៊ីវិល​អាស៊ាន​ទាំងនោះ ត្រូវបញ្ជូន​ទៅកាន់​រដ្ឋា​ភិ​បាល​អាស៊ាន ដើម្បី​ដោះស្រាយ ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ផងដែរ​៕

No comments: