Updated: 16 October, 2012
SIEM REAP, Cambodia (Agencies)- Defense ministers from the ten-country Association of Southeast Asian Nations (ASEAN) met on Friday to exchange views and to raise practical actions and measures for cooperation in order to maintain peace and security in the region.
Speaking at the opening of the ASEAN Defense Ministers' Meeting (ADMM) Retreat, Cambodian Deputy Prime Minister and Defense Minister Tea Banh said that the bloc needed to strengthen cooperation and partnership to react to current challenges such as maritime security, environment issues, water security, food security and energy issues.
"No single nation can solve all the security issues by itself," he said. "We need cooperation and partnership to overcome common security challenges to create the potentials for the establishment of a strong ASEAN Political-Security Community by 2015."
He said that during the meeting, Cambodia will hand over the role as the chair of ADMM to Brunei's Defense Ministry for 2013.
He said that in 2013, Brunei will also host the first-ever multilateral military exercise under the ASEAN Defense Ministers' Meeting-Plus (ADMM-Plus) on the Humanitarian Assistance and Disaster Relief and Military Medicine.
"Such joint exercise will significantly contribute to the practical security cooperation on non-traditional security challenges," he said.
Founded in 1967, ASEAN groups Brunei, Cambodia, Indonesia, Laos, Malaysia, Myanmar, the Philippines, Singapore, Thailand and Vietnam.
(ថ្ងៃទី 16 វិច្ឆិកា 2012, ម៉ោង 12:11:PM) | ដោយ: បាយ័ន CEN
សៀមរាប: កិច្ចការសន្ដិសុខ ក៏នៅជាកត្ដាមូលដ្ឋាន ក្នុងការចូលរួម និងពង្រឹងដល់ការអភិវឌ្ឍទាំងឡាយ ដូច្នេះយើងត្រូវពិនិត្យឃើញថា នឹងមានការពាក់ព័ន្ធក្នុងភារកិច្ចទទួលខុសត្រូវរបស់ខ្លួន។ នេះជាប្រសាសន៍លើកឡើងរបស់លោកនាយឧត្ដមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ាន ក្រៅផ្លូវការ នៅក្នុងសណ្ឋាគារសុខាអង្គរ ខេត្ដសៀមរាប នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១២នេះ។
លោកនាយឧត្ដមសេនីយ៍ ទៀ បាញ់ បានបញ្ជាក់ថា ទិដ្ឋភាពដូចពណ៌នាខាងលើ បានបញ្ជាក់ឱ្យឃើញបញ្ហាសន្ដិសុខ ដែលកំពុងកើតឡើងនាពេលបច្ចុប្បន្ននេះ ជាបញ្ហាតម្រូវឱ្យយើងទាំងអស់គ្នាពុះពារ ជម្នះ និងដោះស្រាយ។
លោកបានបន្តថា នៅក្នុងរយៈពេល ៦ខែ កន្លងមកនេះ មានព្រឹត្ដិការណ៍ធំៗ និងជាកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិប្រចាំឆ្នាំ កិច្ចប្រជុំអាស៊ីអឺរ៉ុប (ASEM) កិច្ចប្រជុំនានាមិនចូលបក្សសម្ព័ន្ធ (NAM) និងកិច្ចប្រជុំផ្សេងៗ ដែលក្នុងនោះបានលើកឡើងប្រធានបទជាច្រើន ពាក់ព័ន្ធទៅនឹងកិច្ចការអភិវឌ្ឍន៍ផ្សេងៗ។
ជាមួយគ្នានោះ កិច្ចការសន្ដិសុខ ត្រូវបានលោក ទៀ បាញ់ បានលើកឡើងថា ការពិគ្រោះយោបល់គ្នា បានដាក់ចេញនូវផែនការណ៍សកម្មភាព និងទស្សនទានថ្មីៗ សំដៅកសាងសហគមន៍ នយោបាយ សន្ដិសុខអាស៊ាន ក៏ដូចជាកសាងសហគមន៍អាស៊ាន ឆ្នាំ២០១៥។
លោក ទៀ បាញ់ បានបន្ថែមថា បើសិនយើងធ្វើការប្រៀបធៀបពីរទៅបីទសវត្សរ៍កន្លងមកនេះ នៅតំបន់អាស៊ីអាគ្នេយ៍បច្ចុប្បន្ន ជាតំបន់ដែលកំពុងមានសុខដុមរមនា គួរឱ្យពេញចិត្ដ។ តែទោះបីយ៉ាងណាក្ដី ក៏យើងពុំអាចមើលរំលងភាពប្រឈមសម្រាប់យើង ដែលមានចំពោះមុខ និងយូរអង្វែង នោះគឺបញ្ហាសន្ដិសុខលំហសមុទ្រ បញ្ហាបរិស្ថាន សន្ដិសុខទឹក សន្ដិសុខស្បៀង ថាមពល។ល។ ទន្ទឹមនឹងនោះ យើងអាចដឹងផងដែរថា ចំពោះប្រទេសអាស៊ាន គ្រប់សមាជិកភាពជាដៃគូ ពុំទាន់អាចមានលទ្ធភាពធ្វើការបែងចែក រំលែក នូវកម្រិតសមត្ថភាព លទ្ធភាព និងបច្ចេកវិទ្យា ដោយមានលក្ខណៈស្មើគ្នានៅឡើយ ដោយហេតុផលជាច្រើន។
ក្នុងឱកាសនោះដែរ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ លោក ទៀ បាញ់ ក៏បានធ្វើការផ្ទេរឱ្យលោក Moharmmad Yasmin Umar រដ្ឋមន្ដ្រីក្រសួងការពារជាតិប្រទេសព្រុយណេ ដារូសាឡឹម ធ្វើជាប្រធានកិច្ចប្រជុំការពារជាតិអាស៊ាន សម្រាប់ឆ្នាំ២០១៣៕

No comments:
Post a Comment