A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 11 September 2012

The inauguration of the National Salvation Party គណបក្ស​សង្គ្រោះ​ជាតិ បើក​សម្ពោធ​ទីស្នាក់ការ​ជា​ផ្លូវ​ការ

ដោយ វណ្ណ វិចារ 2012-09-11 RFA
គណបក្ស​សង្គ្រោះ​ជាតិ បើក​សម្ពោធ​ទីស្នាក់ការ​ជា​ផ្លូវ​ការ នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា ដោយ​មាន​សមាជិក​មក​ពី​គណបក្ស សម រង្ស៉ី និង​គណបក្ស សិទ្ធិ​មនុស្ស ចូល​រួម​ជាង​២ពាន់​នាក់។

RFA/Vann Vichar
លោក សម រង្ស៉ី នៅ​ក្នុង​ពិធី​សម្ពោធ​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ តាម​វីដេអូ​ខនហ្វើររែន (Video Conference) នៅ​ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១២។

តាម​រយៈ​វីដេអូ​ខនហ្វើរែន (Video Conference) ពី​ប្រទេស​ហ្វីលីពីន ប្រធាន​គណៈកម្មាធិការ​បណ្ដោះ​អាសន្ន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៉ី មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ច្រើន​ពី​មហាជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស។ លោក​បន្ត​ថា លោក​នឹង​វិល​ចូល​មក​ប្រទេស​កម្ពុជា វិញ នៅ​ពេល​ឆាប់ៗ​ខាង​មុខ ដើម្បី​ចូល​រួម​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​ឆ្នាំ​ ២០១៣ ខាង​មុខ។
លោក សម រង្ស៉ី បញ្ជាក់​ថា សហគមន៍​អន្តរជាតិ​គាំទ្រ​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​លទ្ធិប្រជាធិបតេយ្យ​នៅ​ កម្ពុជា ហើយ​គណបក្ស​សង្គ្រោះ​ជាតិ មិន​អាច​ប្រេះឆា​គ្នា​ជា​ដាច់​ខាត៖
«នយោបាយ ​អន្តរជាតិ​ទាម​ទារ​ឲ្យ​ផ្លាស់​ប្ដូរ គ.ជ.ប ឲ្យ​មាន​វត្តមាន​ប្រធាន សម រង្ស៉ី ជា​គូ​ប្រជែង​នឹង​នាយក​រដ្ឋមន្ត្រី​សព្វ​ថ្ងៃ​ហ្នឹង ហើយ​យើង​មាន​ជំនឿ ការ​បោះ​ឆ្នោត​ខាង​មុខ​នឹង​ទទួល​ជោគជ័យ»
ប្រធាន​គណបក្ស សិទ្ធិ​មនុស្ស លោក កឹម សុខា មាន​ប្រសាសន៍​ថា នៅ​ពេល​ឆាប់ៗ​ខាង​មុខ លោក​នឹង​ចូល​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​នាម​ជា​អនុប្រធាន​គណបក្ស។ លោក​បន្ត​ថា មូលហេតុ​ដែល​បច្ចុប្បន្ន​នេះ​លោក​មិន​ទាន់​ចូល​ក្នុង​បក្ស​សង្គ្រោះ​ជាតិ មក​ពី​លោក​ទុក​តំណែង​ជា​តំណាង​រាស្ត្រ ដើម្បី​ងាយ​ស្រួល​ចេញ​ទៅ​ផ្សព្វផ្សាយ​គោល​នយោបាយ​ថ្មី​របស់​គណបក្ស​សង្គ្រោះ ​ជាតិ នៅ​បរទេស។ លោក កឹម សុខា បញ្ជាក់​ថា សម្ព័ន្ធភាព​របស់​លោក និង​លោក សម រង្ស៉ី នឹង​ស្ថិតស្ថេរ​គង់វង្ស​ជា​អមតៈ។
ស្នាក់​ការ​ថ្មី​គណបក្ស​សង្គ្រោះ​ជាតិ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែនសុខ។
មក​ដល់​ពេល​នេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​ពី​អ្នក​គាំទ្រ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស សរុប​ជាង​៦ម៉ឺន​ដុល្លារ​អាមេរិក។ គណបក្ស​សង្គ្រោះ​ជាតិ នឹង​បញ្ជូន​សំណុំ​ឯកសារ​ចុង​ក្រោយ​ទៅ​កាន់​ក្រសួង​មហាផ្ទៃ នៅ​សប្ដាហ៍​នេះ ដើម្បី​ឲ្យ​គ្រប់​តាម​ការ​កំណត់​របស់​អាជ្ញាធរ និង​ឲ្យ​គណបក្ស​មាន​សុពលភាព​តាម​ផ្លូវ​ច្បាប់៕

No comments: