អ្នកគាំទ្រលោក ម៉ម សូណង់ដូ ឈរហាលភ្លៀង នៅក្បែររង្វង់មូលនាងគង្ហីង (រូបថត Tomato)
អ្នកគាំទ្រលោក ម៉ម សូណង់ដូ បន្តឈរនៅកណ្តាលភ្លៀងខ្លាំង ដើម្បីចាំស្តាប់លទ្ធផលនៃការកាត់ក្តី
ដោយ អៀត ដារ៉ាវុធ
ថ្ងៃអង្គារ ទី11 កញ្ញា ឆ្នាំ2012
Voice of Democracy
ក្រុមអ្នកគាំទ្រលោក ម៉ម សូណង់ដូ
នៅតែបន្តឈរនៅហាលភ្លៀង
ដើម្បីរង់ចាំលទ្ធផលនៃការកាត់ក្តីលោក ម៉ម សូណង់ដូ
នៅក្បែរអាងទឹកស្តាតអូឡាំពិក
និងក្បែរភ្លើងស្តុបនាងគង្ហីង។
អ្នកយកព័ត៌មានរបស់ VOD លោក ពៅ មេត្តា
ដែលកំពុងតាមដានព្រឹត្តិការណ៍នេះ បានរាយការណ៍មកថា
ទោះបីជាមានភ្លៀងធ្លាក់ខ្លាំង
ចាប់ពីពេលថ្ងៃត្រង់រហូតមកដល់ជាង៣រសៀលនេះក៏
ដោយ ប៉ុន្តែអ្នកគាំទ្រលោក ម៉ម សូណង់ដូ រាប់រយនាក់
នៅតែបន្តឈរកណ្តាលភ្លៀងដដែល
នៅតំបន់ភ្លើងស្តុបនាងគង្ហីង
និងតំបន់អាងទឹកស្តាតអូឡាំពិក
ដើម្បីរង់ចាំស្តាប់លទ្ធផលនៃការកាត់ក្តីលោក ម៉ម
សូណង់ដូ របស់សាលាដំបូងរាជធានីភ្នំពេញ។
ចំណែកនគរបាលវិញ
ក៏នៅតែបន្តឈរនៅកណ្តាលភ្លៀងការពាររបាំងផ្លូវ
ដដែល ដោយមិនឲ្យអ្នកគាំទ្រលោក ម៉ម សូណង់ដូ
ចូលទៅកាន់ខាងមុខសាលាដំបូងរាជធានីភ្នំពេញ។
ទោះជាយ៉ាងណា ទាំងនគរបាល និងទាំងប្រជាពលរដ្ឋ
មានអ្នកខ្លះពាក់អាវភ្លៀង និងអ្នកខ្លះបាំងឆ័ត្រ
ចំណែកអ្នកខ្លះ
ក៏មិនមានអ្វីទទូរដើម្បីបាំងភ្លៀងដែរ៕
Mam Sonando's supporters prevented from attending his court hearing (More pictures below)
4 comments:
Everyone must stand up against the tyrant Hun Sen, he silents all Khmer that are fighting for freedom. Stop voting for the CPP, they are crooks and land thieves. They should be on trial for treason.
Stand up against tyrany's govt of dictator Hun Nal's Yuon puppet for freedom.Remember freedom is expansive,it's not free without a sacrifices,freedom attaches with bloods,sweats,tears,even lives....Nothing is free!
Freedom ain't free! But its worth fighting for.
Live free or dies,no man can oppressed/suppressed another man to live under their submission but tyrany's govt Hun Nal did.Justice for all...Prosperity for all...Let fight togethers and die togethers....
Yobal Khmer.
Stop suppressing your own citizens.....Stop stealing their land and destroy their likelihood,poverty is hashing enough they don't need your suppressive control behavior.
This is dictatorship and communist!
Post a Comment