A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 27 September 2012

Boeung Kak Lake and Borei Keila residents petition donor group which meets in Cambodiaអ្នក​បឹងកក់​និង​បុរីកីឡា​ដាក់​ញត្តិ​ទៅ​ប្រទេស​ម្ចាស់​ជំនួយ​ជួយ​អន្តរាគមន៍

ដោយ វិជ័យ អានន្ទ 2012-09-26 Radio Free Asia

អ្នក​ភូមិ​បឹងកក់ និង​អ្នក​ភូមិ​បុរីកីឡា ជាង ១០០​នាក់ នាំ​គ្នា​យក​ញត្តិ​ទៅ​ជូន​ប្រទេស​ម្ចាស់​ជំនួយ សុំ​ឲ្យ​ប្រទេស​ទាំង​នោះ ជួយ​ធ្វើ​កិច្ច​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល ឲ្យ​ដោះ​លែង​សកម្មជន​តវ៉ា​ដីធ្លី​ទាំង​ពីរ​នាក់​របស់​ពួក​គេ គឺ​លោកស្រី យ៉ោម បុប្ផា សកម្មជន​នៅ​តំបន់​បឹងកក់ និង​លោកស្រី ទឹម សាក់មុន្នី សកម្មជន​នៅ​តំបន់​បុរីកីឡា។

RFA/Vichey Anandh
សកម្មភាព​អ្នក​បឹងកក់ តវ៉ា​សុំ​ប្រទេស​ម្ចាស់​ជំនួយ​ធ្វើ​អន្តរាគមន៍ ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ដីធ្លី និង​បញ្ហា​ឃុំ​ខ្លួន​អ្នក​តំណាង​របស់​ពួក​គេ នៅ​មុខ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្បែរ​វត្ត​ភ្នំ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២៦ ខែ​កញ្ញា ឆ្នាំ​២០១២។
អ្នក​ទាំង​ពីរ​នាក់ ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំ​ខ្លួន កាល​ពី​ថ្ងៃ​ទី៤ និង​៥ កញ្ញា។ ក្រុម​អ្នក​តវ៉ា បាន​សុំ​ឲ្យ​ប្រទេស​ម្ចាស់​ជំនួយ​ទាំង​នោះ ជំរុញ​រដ្ឋាភិបាល ដោះស្រាយ​បញ្ហា​ដីធ្លី​តំបន់​បឹងកក់ និង​គោរព​កិច្ច​សន្យា​សង់​អគារ​ពីរ​ខ្នង​បន្ថែម នៅ​តំបន់​បុរីកីឡា ឲ្យ​ពួក​គាត់។
តំណាង​អ្នក​ភូមិ​បឹងកក់ លោកស្រី ទេព វន្នី មាន​ប្រសាសន៍​កណ្ដាល​ហ្វូង​នៃ​បាតុករ ដែល​ឈរ​ស្រែក​អំពាវនាវ​នា​មុខ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្បែរ​វត្ត​ភ្នំ រាជធានី​ភ្នំពេញ ថា ការ​ប្រមូល​គ្នា​របស់​អ្នក​បឹងកក់ និង​បុរីកីឡា មក​ឈរ​ស្រែក​អំពាវនាវ​នេះ ដោយ​លោកស្រី​សង្ឃឹម​ថា ប្រទេស​ម្ចាស់​ជំនួយ​ឮ​ពាក្យពេចន៍​របស់​ក្រុម​ពលរដ្ឋ​រងគ្រោះ​នៃ​តំបន់​ទាំង ​ពីរ ដែល​ដង្ហោយ​ហៅ​រក​អ្នក​ជួយ​ដោះស្រាយ​បញ្ហា​របស់​ពួក​គាត់ កំពុង​តែ​ជួប​ប្រទះ និង​ទទួល​រង​នូវ​ទុក្ខ​លំបាក​គ្រប់​បែប​យ៉ាង ពី​សំណាក់​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន ជាពិសេស មន្ត្រី​សាលា​រាជធានី​ភ្នំពេញ។
លោកស្រី ទេព វន្នី៖ «ត្រូវ​ការ​ឲ្យ​មន្ត្រី​អាជ្ញាធរ​គ្រប់​លំដាប់​ ថ្នាក់ ដែល​មាន​តួនាទី​ជា​អ្នក​ការពារ​ជាតិ ការពារ​ប្រជាពលរដ្ឋ​នេះ​ឲ្យ​គាត់​ធ្វើ​ការ​បម្រើ​ពួក​ខ្ញុំ ប៉ុន្តែ ជាក់​ស្ដែង​គេ​ទុក​ពួក​ខ្ញុំ​ចោល​ដូច​កូន​តែលតោល​គ្មាន​ម៉ែ​គ្មាន​ឪ ថ្ងៃ​ណា​ត្រូវ​គេ​ចង់​វ៉ៃ គេ​វ៉ៃ​ពួក​ខ្ញុំ គេ​ចាប់ គេ​ចាប់​ពួក​ខ្ញុំ»
លោកស្រី ទេព វន្នី រៀបរាប់​ថា មន្ត្រី​សាលា​រាជធានី​ភ្នំពេញ មិន​ត្រឹម​តែ​មិន​គោរព​តាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល ដែល​បាន​ផ្ដល់​ដី ១២,៤៤​ហិកតារ ដល់​អ្នក​ភូមិ​បឹងកក់ នោះ​ទេ តែ​មន្ត្រី​ទាំង​នោះ​តែង​ព្យាយាម​ប្រើ​មធ្យោបាយ​ផ្សេងៗ ធ្វើ​ទុក្ខ​បុក​ម្នេញ​អ្នក​ភូមិ​ទៀត​ផង។ ជាក់​ស្ដែង សកម្មជន​ពីរ​នាក់ ត្រូវ​តុលាការ​សម្រេច​ឃុំ​ខ្លួន​ជា​បន្ត​បន្ទាប់។
ហេតុ​នេះ លោកស្រី​ជឿ​ថា បន្ទាប់​ពី​ប្រទេស​ម្ចាស់​ជំនួយ​ឮ​សូរ​សព្ទ​រៀបរាប់​ពី​ទុក្ខ​កង្វល់​ទាំង​ នេះ​ហើយ ពួក​គេ​ទទួល​យក​ញត្តិ​របស់​អ្នក​ភូមិ​ទាំង​ពីរ​យក​ទៅ​ពិចារណា និង​ជំរុញ​រដ្ឋាភិបាល​ឲ្យ​បញ្ជា​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន ដោះស្រាយ​បញ្ហា​របស់​ពលរដ្ឋ​ទៅ​តាម​អនុក្រឹត្យ និង​កិច្ច​សន្យា​ដែល​បាន​ដាក់​ចេញ និង​ព្រមព្រៀង​គ្នា​នា​ពេល​កន្លង​មក ព្រម​ទាំង​បញ្ឈប់​មន្ត្រី​ក្រោម​ឱវាទ និង​ក្រុមហ៊ុន​ប្រើ​ប្រព័ន្ធ​តុលាការ​ជា​ឈ្នាន់ ចាប់​សកម្មជន​របស់​ពួក​គេ​ដាក់​ពន្ធនាគារ។
ជាមួយ​គ្នា​នេះ អ្នក​ភូមិ​បុរីកីឡា ឈ្មោះ ឆាយ គឹមហ៊ន មាន​ប្រសាសន៍​ថា ការ​ជួប​ប្រជុំ​គ្នា​នៃ​ប្រទេស​ម្ចាស់​ជំនួយ នៅ​ថ្ងៃ​ទី២៦ កញ្ញា ជា​ឱកាស​ល្អ​សម្រាប់​អ្នក​ភូមិ​បឹងកក់ និង​បុរីកីឡា ក្នុង​ការ​សុំ​ឲ្យ​ប្រទេស​ទាំង​នោះ​ជួយ​ធ្វើ​កិច្ច​អន្តរាគមន៍​ទៅ​ រដ្ឋាភិបាល ឲ្យ​ដោះ​លែង​លោកស្រី ទឹម សាក់មុន្នី និង​លោកស្រី យ៉ោម បុប្ផា។ បន្ថែម​លើ​នេះ លោកស្រី​បញ្ជាក់​ថា បើ​ទោះ​បី​លោកស្រី​ខំ​ដើរ​ស្រែក​តវ៉ា​ជា​រៀង​រាល់​ថ្ងៃ​យ៉ាង​ណា​ក៏ដោយ ក៏​រដ្ឋាភិបាល​ហាក់​ធ្វើ​មិន​ដឹង មិន​ឮ​នឹង​ទុក្ខ​លំបាក​របស់​អ្នក​ភូមិ​ឡើយ ហេតុ​នេះ លោកស្រី​គិត​ថា ប្រទេស​ម្ចាស់​ជំនួយ​ទំនង​ជា​អាច​ជួយ​ជំរុញ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​អ្នក ​ភូមិ​ទាំង​ពីរ ដើម្បី​បញ្ចប់​ជម្លោះ។
ទោះ​យ៉ាង​ណា រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា ជា​ប្រទេស​ដែល​មាន​អធិបតេយ្យ​ភាព ដូច្នេះ រឿង​រ៉ាវ​នៃ​ប្រទេស​នេះ គ្មាន​ប្រទេស​ណា ឬ​អង្គការ​ណា​មួយ​អាច​ដោះស្រាយ​ជំនួស​បាន​ឡើយ។ បន្ថែម​លើ​នេះ លោក​អះអាង​បន្ត​ថា បញ្ហា​របស់​អ្នក​បឹងកក់ និង​បុរីកីឡា នេះ ចាំបាច់​ត្រូវ​ដោះស្រាយ​តាម​ផ្លូវ​តុលាការ។
ចំណែក​ឯ​បញ្ហា​អ្នក​បឹងកក់ កន្លង​មក មន្ត្រី​សាលា​រាជធានី​ភ្នំពេញ បាន​ដោះស្រាយ​ជា​ហូរហែ ហើយ​អ្នក​ភូមិ​ដែល​នៅ​សេសសល់​ចំនួន ៦៤គ្រួសារ ដែល​មិន​ទាន់​បាន​ដោះស្រាយ​នោះ មន្ត្រី​សាលា​ក្រុង​នឹង​ដោះស្រាយ​ជា​បន្ត​ទៀត៖ «អ្វី​ដែល​ចង្អុល​បង្ហាញ​ តាម​រដ្ឋធម្មនុញ្ញ គឺ​ចង្អុល​បង្ហាញ​ទៅ​តាម​អ្វី​ដែល​យើង​ធ្លាប់​ប្រតិបត្តិ​ទៅ​តាម​តុលាការ​ កម្ពុជា ដូច្នេះ នៅ​ក្នុង​ន័យ​នេះ គ្មាន​ប្រទេស​ណា​មួយ អង្គការ​ណា​មួយ ដែល​អាច​រក​ខុស​ត្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​រឿង​អ្វីៗ​ទាំង​ឡាយ​ ទាំង​ពួង ក្រៅ​ពី​តុលាការ​ខ្មែរ»
ផ្ទុយ​នឹង​ការ​លើក​ឡើង​របស់​មន្ត្រី​នាំ​ពាក្យ នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នេះ ក្រុម​អង្គការ​ឃ្លាំ​មើល និង​សង្កេតការណ៍​ផ្នែក​សិទ្ធិ​មនុស្ស​អន្តរជាតិ​ចំនួន​៨ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ កាល​ពី​ថ្ងៃ​ទី២៥ កញ្ញា សុំ​ឲ្យ​ប្រទេស​ផ្ដល់​ជំនួយ​ធ្វើ​យ៉ាង​ណា ជំរុញ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា ជាពិសេស ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដោះ​លែង​លោកស្រី យ៉ោម បុប្ផា លោកស្រី ទឹម សាក់មុន្នី ដែល​តុលាការ​បាន​សម្រេច​ឃុំ​ខ្លួន កាល​ពី​ថ្ងៃ​ទី៤ និង​៥ កញ្ញា។ ព្រោះ​ការ​ចាប់​ខ្លួន​អ្នក​ទាំង​ពីរ​នេះ ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស។
អង្គការ​អន្តរជាតិ​ទាំង​៨ នោះ មាន​អង្គការ​វេទិកា​អាស៊ី​សម្រាប់​សិទ្ធិ​មនុស្ស​និង​ការ​អភិវឌ្ឍ (Asian Forum for Human Rights and Development) អង្គការ​ការពារ​សិទ្ធិ​ពលរដ្ឋ (Civil Rights Defenders) អង្គការ​ហ្រ្វីដឹម ហោស  (Freedom House) និង​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស (Human Rights Watch) ជាដើម។
ស្រប​គ្នា​នេះ​ដែរ អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ លោក សុរិយ៉ា ស៊ូប៊ែរឌី (Soriya, P.Subedi) បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន ស្ដីពី​ផល​ប៉ះពាល់​ដោយ​សារ​ការ​ផ្ដល់​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល ទៅ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស នៃ​អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​ទី២៥ នៅ​ក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ថា ពលរដ្ឋ​ដែល​ទទួល​ផល​ប្រយោជន៍​ពី​ការ​ផ្ដល់​ដី​ទៅ​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ វិនិយោគ​នោះ មាន​តិច​តួច តែ​ពលរដ្ឋ​រង​ផល​ប៉ះពាល់​វិញ គឺ​មាន​ច្រើន។
បន្ថែម​លើ​នេះ របាយការណ៍​នេះ​បង្ហាញ​ទៀត​ថា កត្តា​ដែល​នាំ​ឲ្យ​មាន​បញ្ហា​នេះ បណ្ដាល​មក​ពី​មន្ត្រី​របស់​រដ្ឋាភិបាល​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ដល់​ឆ្អឹង ចាប់​តាំង​ពី​ថ្នាក់​លើ​ដល់​ថ្នាក់​មូលដ្ឋាន ដោយ​ពួក​គេ​មិន​បាន​ដោះស្រាយ​បញ្ហា​ដីធ្លី​តាម​គោល​នយោបាយ និង​ច្បាប់​របស់​រដ្ឋាភិបាល​បាន​ដាក់​ចេញ​នោះ​ឡើយ៕

3 comments:

Anonymous said...

Yes,govt Cpp regime has no rights to evicted you out of your home and land and sold your land to Chinese or its cronies company.Your land worth at least 100 to 200 thousand dollars not $8000.00 that this cheap-Ass company offer you all as compensation.

Kept on fighting for help from anyone that willing to listen to you all,the donor willing to listen please tell them to help you all or stop helping current regime.Fight for your rights to existed as human being as Cambodian and as the citizens.

Anonymous said...

RFA, was discriminated against Viet tourist in Bokor Mountain,..

RFA, should have known better about discrimanation peoples, coz they had worked in DC, USA

there were no excuses for this acts.
RFA's big boss need to look into this matter..

Anonymous said...

it freedom of expression, let them stay on the street longer.

don't help them,