បិសាចតណ្ហាមានប្រពន្ធ៨យកប្អូនហើយចាប់រំលោភបងនិងកូនចុង២នាក់ទៀត
ដោយ ៖ វណ្ណៈ
ថ្ងៃទី 24 កញ្ញា 2012 Nokor Wat News
ខេត្ដកំពង់ចាម ៖
បុរសម្នាក់ដែលគេដឹងថា មានប្រពន្ធរហូត៨នាក់និងមានកូន
រាប់ឡូទៅហើយនោះបន្ទាប់ពីយកប្អូនស្រីធ្វើជាប្រពន្ធហើយថែមទាំង
ចាប់រំលោភបងស្រីជាស្ដ្រីមេម៉ាយកូន២
ហើយឈានទៅចាប់កូនស្រី២នាក់រំលោភជា បន្ដបន្ទាប់ទៀត។
នៅក្នុងទង្វើដ៏លាមកនេះ ទោះបីបិសាចតណ្ហារូបនេះបានព្យាយាម
រត់គេចខ្លួនពីស្រុកស្ទឹងត្រង់ ជាទីដែលគេ
ស្នាក់នៅទៅពួនសំងំស្នាក់នៅឯស្រុកចំការ
លើយ៉ាងណាក៏ដោយទង្វើដ៏លាមកថោក ទាបនេះ នៅតែតាមផ្ដន្ទា
ហើយត្រូវ សមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១២
។
លោក ជឹម សេងហុង
ស្នងការរងនគរបាលខេត្ដកំពង់ចាមបានឱ្យដឹងថា ជនសង្ស័យ
ដែលត្រូវបានចាប់ខ្លួនឈ្មោះ ម៉េង ហុង អាយុ៤២ឆ្នាំ
មុខរបរស៊ីឈ្នួល ចាំចម្ការ រស់នៅភូមិប៉ប្រក ឃុំសូភាស
ស្រុកស្ទឹងត្រង់ មានប្រពន្ធ៨នាក់ ។ ជន
សង្ស័យត្រូវបានចាប់ខ្លួនបន្ទាប់ពីប្រពន្ធ ឈ្មោះប៊ូ វ៉េត
បានដឹកដៃកូនជាមួយប្ដី មុនមកប្ដឹង ។
លោកជឹម សេងហុង មិនបានបញ្ជាក់
ឱ្យដឹងទេថា ប្រពន្ធជនសង្ស័យ៦-៧នាក់ ទៀតមានឈ្មោះអ្វី
ហើយរស់នៅជុំគ្នា យ៉ាងណានោះទេ តែបើតាមការអះអាង ពីស្ដ្រី ប៊ូ
វ៉េត ឱ្យដឹងថា គ្រាន់តែប្អូនស្រី
របស់គាត់ម្នាក់ដែលជាប្រពន្ធជនសង្ស័យ
នោះមានកូនរហូត៦នាក់នៅក្នុងបន្ទុក ។
ស្ដ្រីរងគ្រោះឈ្មោះ ប៊ូ វ៉េត
អាយុ៣៦ ឆ្នាំ (ប្រពន្ធទី៨) រស់នៅភូមិប៉ប្រក ឃុំ សូភាស
ស្រុកស្ទឹងត្រង់ បានរំលឹកថា គាត់
មុនបានជនសង្ស័យជាប្ដីក៏ត្រូវប្អូនថ្លៃ
ប្រុស(ជនសង្ស័យចាប់រំលោភរហូតមាន
កូនស្រីម្នាក់ដែលមកដល់ពេលនេះអាយុ ២ឆ្នាំ ហើយ ។
ស្ដ្រីរងគ្រោះបានរំលឹកបន្ដ ថា
គាត់ជាស្ដ្រីមេម៉ាយប្ដីស្លាប់ដោយសារ លង់ទឹក
ហើយបានបន្សល់ទុកកូនស្រី២ នាក់ ម្នាក់ឈ្មោះ ឃ.ម អាយុ១៣ឆ្នាំ
និង ម្នាក់ទៀតឈ្មោះ ឃ.ច អាយុ១៧ឆ្នាំ ។
ស្ដ្រីរងគ្រោះបានបន្ដថា បន្ទាប់ពីប្ដីអ្នក
ស្រីបានស្លាប់ចោលទៅហើយពុំមានទី
ពឹងគាត់ក៏បានមករស់នៅជាមួយនឹងប្អូន ស្រី ប៊ូ វិន អាយុ២៨ឆ្នាំ
ជាប្រពន្ធជន សង្ស័យ ។ ការរស់នៅជាមួយនឹងប្អូនស្រី ត្រូវជនសង្ស័យ
ម៉េង ហុង គំរាមហើយ ចាប់គាត់រំលោភរហូតមានកូនស្រីម្នាក់
អាយុ២ឆ្នាំមកដល់បច្ចុប្បន្ននេះ ។ ស្ដ្រីរង គ្រោះបានបញ្ជាក់ថា
ដោយសារការគំរាម សម្លាប់ពីជនសង្ស័យ គាត់ចេះតែលាក់
រឿងនេះនឹងប្អូនស្រីដឹងរហូត តែដោយ
ក្រដាសមិនអាចខ្ចប់ភ្លើងបាននោះក៏បែក ធ្លាយដល់ប្អូនស្រី
តែខណៈនោះប្អូនស្រី មិនបានខឹងនឹងគាត់ទេ ដោយសុខចិត្ដយក
ប្ដីតែ១រួមគ្នាជាមួយនឹងប្រពន្ធជនសង្ស័យ ៦នាក់ទៀត ។
ស្ដ្រីរងគ្រោះ ប៊ូ វ៉េត
បានឱ្យដឹងទៀត ថា កូនស្រីរបស់គាត់ជាមួយប្ដីមុនឈ្មោះ ឃ.ម
ត្រូវជនសង្ស័យរំលោភកាលពី យប់ថ្ងៃទី២០-២១ ខែកញ្ញា។
បន្ទាប់ពីដឹង រឿងគាត់ក៏មកប្ដឹងសមត្ថកិច្ចឱ្យចាប់ជន សង្ស័យ
តែទំនងជាជនសង្ស័យដឹងខ្លួនក៏ រត់គេចទៅស្រុកចំការលើ។ ចំណែកកូន
ស្រីគាត់ម្នាក់ទៀតឈ្មោះ ឃ.ច ក្រោយពី
ម្ដាយប្ដឹងពីទង្វើជនសង្ស័យនាងក៏បាន
និយាយប្រាប់សមត្ថកិច្ចដែរថា ឪពុក ចុងរបស់នាង ឈ្មោះម៉េង ហុង
នេះធ្លាប់ បានចាប់នាងរំលោភអស់រយៈពេល៨ខែ មកហើយដែរ។
ក្រោយពីរំលោភរាល់ លើក ជនសង្ស័យតែងតែគំរាមថា ប្រសិន
បើហ៊ានទម្លាយរឿងទាំងអស់នេះប្រាប់
ម្ដាយនោះគេនឹងសម្លាប់ប្អូនស្រីរបស់ នាងចោលភ្លាម ។
កុមារីរងគ្រោះ ឃ.ម បានប្រាប់
សមត្ថកិច្ចឱ្យដឹងដែរថា ឪពុកចុង ម៉េង ហុង
បានចាប់រំលោភនាងចំនួន២ដង គឺ នៅយប់ថ្ងៃទី២០និងយប់ ថ្ងៃទី២១
ខែ កញ្ញា ខណៈម្ដាយមិននៅផ្ទះ ។
លោក ជឹម សេងហុង បានឱ្យដឹងថា
ជនសង្ស័យត្រូវបានចាប់ខ្លួននៅបន្ទាប់ពី
ម្ដាយក្មេងស្រីខាងលើបានដឹកដៃកូនមក ប្ដឹងសមត្ថកិច្ច
ហើយត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១២
នៅក្នុងភូមិ១០មករា ឃុំបុសខ្នុរ ស្រុក ចំការលើ
បន្ទាប់ពីជនសង្ស័យបានគេចខ្លួន ទៅពួននៅទីនោះ ។
លោកបានឱ្យដឹងដែរ ថា ជនសង្ស័យម៉េង ហុង ត្រូវជាប់ចោទ ២ករណី
ទី១ការគំរាមកំហែងរំលោភ
និងទី២ការគំរាមរួមភេទជាមួយក្មេងស្រីអនីតិជន ។
លោកស្នងការរងបានបន្ថែមថា
ជនសង្ស័យជាឪពុកចុងនេះមានល្បិចខ្ពស់ ខ្លាំងណាស់
រាល់ពេលចាប់រំលោភក្មេង ស្រីជាកូនចុងគេតែងតែនាំកូនបងទៅ
ខ្ទមដែលជាកន្លែងស៊ីឈ្នួលចាំចម្ការ ហើយឆ្លៀតឱកាសខណៈម្ដាយនាងមិន
នៅគេចាប់ផ្ដើមធ្វើសកម្មភាពរំលោភ តែម្ដង ។
លោកបានឱ្យដឹងដែរថា ចំពោះក្មេង
ស្រីរងគ្រោះទាំង២នាក់ អាជ្ញាធរនឹងធ្វើ
ទំនាក់ទំនងទៅអង្គការស៊ីសាដើម្បីជួយ សង្គ្រោះនាងនៅទីនោះ ។
ចំណែកជន សង្ស័យនឹងត្រូវបញ្ជូនទៅសាលាដំបូង
ដើម្បីចាត់ការតាមច្បាប់ ។
ស្ដ្រី ប៊ូ វ៉េត
ម្ដាយក្មេងស្រីរងគ្រោះបាន សំណូមពរផងដែរដល់តុលាការឱ្យដាក់
ទោសជនសង្ស័យឱ្យបានធ្ងន់ធ្ងរបំផុត ពិសេសចៀសវាងការដោះលែង ប្រសិន
បើមិនមានការដាក់ទោសធ្ងន់ធ្ងរទេនោះ
សន្ដិសុខសម្រាប់ជីវិតរបស់គាត់ នឹង មិនអាចធានាបាននោះទេ
ព្រោះប្ដីកំពូល បិសាចតណ្ហារូបនេះសាហាវខ្លាំងណាស់ ៕
2 comments:
Castrated this guy!....He is sex-addicted monster.
He is an animal who deserved to be thrown into jail and never to be released.
Post a Comment