A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 2 May 2012

បទវិចារណកថាករណីលោក ឈុត វុទ្ធី៖ មេដឹកនាំខ្មែរសព្វថ្ងៃ កំពុងតែប្រមាថនិងមើល ងាយប្រជាជនខ្មែរ ថាជាមនុស្សទីងមោង?


ដោយ៖ប៉ាង សុខឿន
ប្រសិនបើមេដឹកនាំខ្មែរពិតជាគោរពនិងឲ្យតំលៃប្រជាជនខ្លួន ពួកគេមិនអាចសម្លាប់លោក ឈុត វុទ្ធី ព្រោះតែរឿងការពារប្រយោជន៍ជាតិរួមដូចគ្នានោះទេ។ ប្រសិនបើមេដឹកនាំខ្មែរ ពិត ជាគោរពនិងឲ្យតំលៃប្រជាជនខ្លួន ពួកគេមិនអាចចេញរបាយការណ៏ពីការ ស្លាប់របស់លោក ឈុត វុទ្ធី ម្តងអញ្ចេះម្តងអញ្ចុះ តាមតែក្បាលចិត្ត គ្មានលក្ខណៈវិជ្ជាជីវៈ និងវិទ្យាសាស្រ្តបែប នេះទេ ហើយក៏មិនចាំបាច់ទាល់តែមានការរិះគន់ និងដាក់សម្ពាធពីមហាជន អង្គការជាតិ និងអន្តរជាតិទើបបានធ្វើជាខឹតខំស្រែកកោកៗនិងទៅបង្កើតគណៈកម្មាធិការស៊ើបអង្កេតនោះដែរ។ ពោលគឺត្រូវធ្វើ ដោយសុឆន្ទៈ គ្មានសម្ពាធ និងដោយភាពទទួលខុសត្រូវខ្ពស់។

ជាក់ស្តែងការដែលចេញរបាយណ៍លើកទី១អះអាងថា លោក ឈុត វុទ្ធី និងលោក អ៊ិន រតនា បានស្លាប់ដោយសារ ជំលោះ បុគ្គល ហើយលោក អ៊ិន រតនា បានបាញ់សម្លាប់ លោកឈុត វុទ្ធី ហើយគ្រាប់កាំភ្លើងដែលបាញ់លោក ឈុត វុទ្ធី ក៏បានផ្លាតមកត្រូវខ្លួន ឯងបណ្តាលឲ្យ ស្លាប់ផងដែរ។ រីឯរបាយការណ៍លើកទី២បានកែថាលោក អ៊ិន រតនា បានបាញ់សម្លាប់លោក ឈុត វុទ្ធី ក្រោយមក មានការសោកស្តាយនឹងកំហុសរបស់ខ្លួន ក៏បានបាញ់សំលាប់ខ្លួនឯងពីរ គ្រាប់ស្លាប់នៅនឹងកន្លែងតែម្តងទៅ។ទន្ទឹមនឹងគ្នានោះដែរ ក៏ស្រាប់តែមានការអះអាងពីរដ្ឋមន្រ្តីក្រសួង ពត៌មាននិងជាអ្នកនាំពាក្យ រាជដ្ឋាភិបាលកម្ពុជា លោក ខៀវ កញ្ញារឹទ្ធ ថាពួកគេបានស្លាប់ដោយ សារការបាញ់គ្នា ទៅវិញទៅមកទៅវិញ។ គាត់ក៏បានបញ្ជាក់ថាលោក ឈុត វុទ្ធី មានកាំភ្លើងថែមទៀត។
តាមហេតុផលទាំងនេះបងប្អូនសាកគិតទៅមើល ដែលមានទេក្នុងលោករឿងក្តីឯណា ដែល ក្នុងរយៈពេលតែ ពីរបីថ្ងៃមានលទ្ធផលរបាយការណ៍ រហូតពីរបី ដែរហើយខុស គ្នារហូតពីស្ថាប័នតែមួយ? សាកគិតទៅមើលតើ របាយការណ៍ក្រឡិចក្រឡុចទាំង នេះចេញ មកមានបំណង អ្វី? តើនេះមិនមែនជាចេតនាបោកប្រាស់ប្រជាជនខ្មែរ និង មានទឹកចិត្តប្រមាថមើលងាយប្រ ជាជន ខ្មែរទេឬ? ពួកគេពិតជាគិតថាប្រជាជនខ្មែរ សុទ្ធតែទីងមោងហើយបានជាគេ ហ៊ានចេញរបាយការណ៍បែបកូនក្មេងបៀមដៃ ស្រេច តែនឹងក្បាលចិត្តញយៗមិនក្រែងបែបនេះនោះ។ តែយើងសូមប្រាប់ថា ពួកយើង មិនល្ងង់ទេ។ សូមពួកអស់លោកចាំឲ្យច្បាស់ទៅ!

No comments: