By Khmerization
Cambodia Express News
26th June, 2012
Hun Sen is very mad at Prince Norodom Ranariddh (pictured) again after his initiated-alliance between the prince and Funcinpec Party had failed. Nhiek Bunchhay, president of Funcinpec Party, blamed the failure on Ranariddh, accusing him of trying to drag Funcinpec into the opposition camp. However, Ranariddh blamed Nhiek Bunchhay for the failure for unilaterally cancelling the planned congress to formally merge to the two parties. A few days later, Hun Sen seem to parrot Nhiek Bunchhay's comment by also accusing Ranariddh of trying to drag Funcinpec into the opposition camp.
Hun Sen then called Ranariddh "a dog with a coiled tail", which is equivalent to "a leopard never changes its spots".
សម្តេច ហ៊ុន សែន ព្រលះចាស់ដៃលើសម្តេចក្រុមព្រះ នរោត្តម រណឫទ្
ធិ
1
7
(ថ្ងៃទី 26 មិថុនា 2012, ម៉ោង 04:23:PM) |
ដោយ: រតនា
Cambodia Express News
ភ្នំពេញ:
សម្តេច ហ៊ុន សែន បានព្រលះដោយពាក្យសម្តីខ្លាំង
លើសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីតដៃគូ
ក្នុងរដ្ឋាភិបាលចម្រុះរវាងគណបក្សប្រជាជនកម្ពុជា
និងគណបក្សហ្វ៊ុនស៊ិនប៉ិច កាលពីឆ្នាំ១៩៩៣។
ចំពោះមុខក្រុម
យុវជនស្ម័គ្រចិត្តប្រមាណ ១.១០០ នាក់
ដែលចូលរួមក្នុងប្រតិបត្តិការផ្តល់កម្មសិទ្ធិដីធ្លីដល់ប្រជាជន
កម្ពុជា នាព្រឹកថ្ងៃទី២៦មិថុនា ឆ្នាំ២០១២ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន
សែន បានលើកឡើងថា "បើហ្វ៊ុនស៊ិនប៉ិច និងនរោត្តម រណឫទ្ធិ
ចូលគ្នាមិនបានទេ ក៏ហីទៅចុះ!។ ខ្ញុំមិនទៅខ្វល់
ឈឺក្បាលអីខ្ញុំទេ ព្រោះខ្ញុំដឹងដែរ។ កុំថា គេមិនដឹង។
អ្វីដែលបានពិភាក្សាគ្នា ពាក់ព័ន្ធនឹងរឿង ចង់ធ្វើតាមបក្សមួយទៀត
ដែលជេររដ្ឋាភិបាល ១០០%។ បើមិនបាន ១០០% ទេ ក៏បាន ៥០% នៃបក្សនោះដែរ។
បើអីចឹងទេ ខ្ញុំប្រាប់ទៅឆៃ ( ញឹកប៊ុនឆៃ )។ ខ្ញុំអ្នកប្រាប់ថា
បើអីចឹងទេ ឆៃឯងសម្រេចចិត្តទៅ ព្រោះថ្ងៃដែលអ្នកណុង ចូលមក
ជាថ្ងៃដែលខ្ញុំដេញឆៃឯង ពីរដ្ឋាភិបាល។ មកធ្វើឡប់អីចឹង។
នៅក្នុងរដ្ឋាភិបាលជាមួយគ្នា មកជេរម៉េច?"។