A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 27 June 2012

Ranariddh plans to return to lead Funcinpec Party without Nhiek Bunchhay

Prince Norodom Ranariddh plans to return to lead Funcinpec Party without Nhiek Bunchhay and plans to meet Prime Minister Hun Sen to discuss about this issue. However, Hun Sen had already accused Ranariddh of trying to drag Funcinpec into the opposition camp when he called Ranariddh "a dog with a coiled tail" (equivalent to "a leopard never changes its spots").
សម្ដេច​ក្រុម​ព្រះ​គ្រោង​វិល​ត្រឡប់​ដឹកនាំ​បក្ស​ហ៊្វុនស៊ិនប៉ិច​ដោយ​គ្មាន ញឹក ប៊ុនឆៃ 
ដោយ សុខ សេរី 2012-06-26
សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ នៅ​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១២ បាន​ជួប​សំណេះ​សំណាល​ជាមួយ​សមាជិក​បក្ស នៃ​ក្រុម​ប្រឹក្សា​ស្រុក និង​សមាជិក​នៃ​ក្រុម​ប្រឹក្សា​ខេត្ត នៅ​ឯ​ទី​ស្នាក់​ការ​គណបក្ស នរោត្តម រណឫទ្ធិ នៅ​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។

RFA/Sok Serey
សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស នរោត្តម រណឫទ្ធិ ជួប​សំណេះ​សំណាល​ជាមួយ​សកម្មជន និង​ជំទប់​ឃុំ ដែល​ជាប់​ឆ្នោត​ថ្មី នា​ទី​ស្នាក់​ការ​បក្ស​ខណ្ឌ​ទួលគោក កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១២។

ស្រប​ពេល​នេះ​ដែរ ព្រះអង្គ​ក៏​បាន​ជួប​សំណេះ​សំណាល​ជាមួយ​ជំទប់​ទី​២ របស់​គណបក្ស នរោត្តម រណឫទ្ធិ ដែល​បាន​ជាប់​ឆ្នោត​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ ឃុំ-សង្កាត់ អាណត្តិ​ទី​៣ កាល​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ។
សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស នរោត្តម រណឫទ្ធិ នៅ​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១២ បាន​ប្រកាស​ថា ព្រះអង្គ​គ្រោង​វិល​ត្រឡប់​ទៅ​ដឹកនាំ​គណបក្ស ហ៊្វុនស៊ិនប៉ិច (Funcinpec) វិញ នៅ​មុន​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣ ដោយ​គ្មាន​វត្តមាន​របស់​អគ្គលេខាធិការ​គណបក្ស ហ៊្វុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ។
ដើម្បី​សម្រេច​ផែនការ​នេះ សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ គ្រោង​ជួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​ដ៏​រឹងមាំ និង​កាន់​អំណាច ដើម្បី​ពិភាក្សា​រឿង​នេះ។
សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ បាន​មាន​បន្ទូល​ប្រាប់​អ្នក​កាសែត​ថា មាន​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​នៅ​គណបក្ស ហ៊្វុនស៊ិនប៉ិច ត្រៀម​ដើរ​ចេញ​ពី​គណបក្ស​នេះ ដើម្បី​ទុក​ឲ្យ​ព្រះអង្គ​ចូល​ដឹកនាំ​គណបក្ស ហ៊្វុនស៊ិនប៉ិច៖ «យើង​ពុំ​អាច​វិល​ត្រឡប់​ទៅ​រក ហ៊្វុនស៊ិនប៉ិច រុងរឿង​ថ្កុំថ្កើង​បាន​ទេ ល្គឹកណា​មាន​លោក ញឹក ប៊ុនឆៃ ជា​ប្រធាន​នៃ​គណបក្ស​នេះ។ ខ្ញុំ​ដក​ឧទាហរណ៍​មួយ​ទៀត ការ​ចុះ​ហត្ថលេខា​គណបក្ស ហ៊្វុនស៊ិនប៉ិច គ្រាន់​តែ​តំណាង​ខាង​លោក កែវ ពុទ្ធរស្មី ហ្នឹង ក៏​គ្មាន​ផង ដូច​ជា​គណបក្ស​បែក​បាក់​គ្នា។ ម្ល៉េះ​ហើយ ខ្ញុំ​យល់​ថា ខ្ញុំ​ចង់​ណាស់ ចង់​វិល​ត្រឡប់​ទៅ​ដឹកនាំ​គណបក្ស ហ៊្វុនស៊ិនប៉ិច របស់​សម្ដេច​តា សម្ដេច​តា​ទួត​ឡើង​វិញ។ ចង់​ប្រមែ​ប្រមូល​អ្នក​រាជា​និយម»
ព្រះអង្គ​ក៏​បាន​បញ្ជាក់​ថា ព្រះអង្គ​នៅ​តែ​បន្ត​សម្ព័ន្ធភាព រវាង​គណបក្ស ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ក្នុង​រដ្ឋាភិបាល​ចម្រុះ។
ផ្ទុយ​ពី​ការ​អះអាង​នេះ អគ្គលេខាធិការ​គណបក្ស ហ៊្វុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ បាន​មាន​ប្រសាសន៍​ថា សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ កំពុង​តែ​យល់សប្ត​ហើយ៖ «រក​គ្រប់​វិធី ដើម្បី​កំចាត់ ដើម្បី​ឲ្យ​ខ្ញុំ​ចេញ​ពី​គណបក្ស​ហ្នឹង​យូរ​ហើយ មិន​មែន​ទើប​ឥឡូវ​ទេ តាំង​ពី​យូរ​ណាស់​មក​ហើយ។ ប៉ុន្តែ​មិន​អាច​ទៅ​រួច ដោយ​សារ​អ្វី​ដែល​ខ្ញុំ​មាន គឺ​អំពើ​ល្អ ដែល​ខ្ញុំ​បាន​ធ្វើ ទី​២ សមាជិក​សមាជិកា​អ្នក​គាំទ្រ​ច្រើន​លើស​លប់​ណាស់ ដែល​ទាក់​ទិន​នៅ​មូលដ្ឋាន ជា​អតីត​អ្នក​តស៊ូ តែង​តែ​ផ្តល់​យុត្តិធម៌​ឲ្យ​ខ្ញុំ គឺ​គេ​ជួយ​គាំទ្រ​ខ្ញុំ»
អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច បាន​មាន​ប្រសាសន៍​ថា នយោបាយ​បង្រួប​បង្រួម គឺ​ត្រូវ​ការ​រួប​រួម​គ្នា គឺ​មិន​មែន​កំចាត់​គ្នា​នោះ​ទេ៖ «មក​កាន់ ហ៊្វុនស៊ិនប៉ិច វិញ វា​ទាល់​តែ​ធ្វើ​រដ្ឋ​ប្រហារ​មួយ​សារ​ទៀត នៃ​គណបក្ស ហ៊្វុនស៊ិនប៉ិច ហ្នឹង។ រដ្ឋ​ប្រហារ​បាន​ន័យ​ថា សមាជិក​ទាំង​អស់​លែង​គាំទ្រ​អគ្គលេខាធិការ ហើយ​ដើរ​ចូល​សម្ដេច​ក្រុម​ព្រះ អាហ្នឹង​បាន​ទៅ​រួច។ តែ​បើ​សិន​ជា​សមាជិក​ទាំង​អស់ នៅ​មាន​ការ​គាំទ្រ​ពី​រាជ​រដ្ឋាភិបាល ផ្តល់​តំណែង​ឲ្យ​តិច​តួច។ យើង​ដឹង​ហើយ​ថា ហ៊្វុនស៊ិនប៉ិច បែក​បាក់ កើត​ចេញ​មក​ពី​ផល​ប្រយោជន៍​ពីរ ទី​១ អំណាច ទី​២ ផល​ប្រយោជន៍»
ការ​ប្រកាស​ជា​ចំហ ដោយ​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ នៅ​ពេល​នេះ គឺ​នៅ​គ្រា​ដែល​កិច្ច​ព្រម​ព្រៀង​បង្រួប​បង្រួម រវាង​គណបក្ស នរោត្តម រណឫទ្ធិ និង​គណបក្ស ហ៊្វុនស៊ិនប៉ិច បាន​ចុះ​ហត្ថលេខា​រួប​រួម​គ្នា កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ នៅ​ឯ​វិមាន​សន្តិភាព បាន​ឈាន​ដល់​ការ​បែក​បាក់​គ្នា៕

4 comments:

Anonymous said...

Grow up little boy!...make up your mind where you decide to go!!! Joint Cpp be slaved to Hanoi like your father and your king brother or get lost in the process of being a leader without party,or joint Democracy movement to save your ancestor's land [Kamboja] You can not be a head,be a tail,okay boy!!!

Seems to me that you are not willing to learn from your past histories of merged with your old adversary Yuon(Cpp) you want to stick your head into their trap again,go ahead boy maybe you'd learn something this time, for me,i don't think you are capable of learning....

Anonymous said...

this all old school politics,
i'm not surprised by this matter.
(good games)

Anonymous said...

I agree, it's time that Ranariddh choose his path, whether to be an opposition party or be with the government. He can't just jump around like a frog without knowing where to aim or go. No people will trust or vote for him if he doesn't make the stand, clear.

Anonymous said...

Tell us where you stand or just be a leader without a foloweres!....You were borned into a prililage's family,but seems like you have no brains in your head,you never learn from your mistakes.You are just like your father,you should be smart because you have no Yuon's blood on your vains,unlike most of your brothers,they mixes with barbarian's blood i won't blame them of being dumb/stupid.

Make up your mind,tell us where you stand on khmers issues, working for khmers not for Yuon.
I hope you find your way to joint freedom movement to free our people from Yuon domination, from Cpp oppression.