A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 27 June 2012

Cheam Yeap: The parliament is not opposed to the land swap deal with Vietnam

Cheam Yeap (pictured), a senior MP from the ruling CPP, said the National Assembly is not opposed to the land swap deal with Vietnam. Opposition politicians and government critics said the land swap deal with Vietnam has caused Cambodia to lose large chunks of territory to Vietnam, including the birth village of National Assembly President Heng Samrin which has reportedly been ceded to Vietnam.
សមាជិកសភា មិន​ជំទាស់​កិច្ចព្រមព្រៀង​ដោះដូរ​ភូមិ នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​វៀតណាម
(ថ្ងៃទី 26 មិថុនា 2012)
ដោយ: រតនា  Cambodia Express News

ភ្នំពេញ: សមាជិកសភា បាន​សម្តែង​នូវ​ការគាំទ្រចំពោះ​ការចុះ​កិច្ចព្រមព្រៀង រវាង​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​កម្ពុជា ជាមួយ​នឹង​គណៈកម្មាធិកា​រ​កិច្ចការ​ព្រំដែន​ប្រទេស​វៀតណាម លើ​អនុស្សរណៈដោះដូរ​ភូមិ​របស់​ប្រជាពលរដ្ឋនៃ​ប្រទេស​ទាំង​ពីរ ស្ថិតនៅតាម​បណ្តោយ​ព្រំដែន​។​

​លោក ជាម យៀប សមាជិក​សភា​មណ្ឌល​ព្រៃវែង និង​ជា​សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាលគណបក្ស​ប្រជាជន​កម្ពុជា បាន​លើកឡើង​ថា ការដោះដូរ​ភូមិ​របស់​ប្រជាពលរដ្ឋ ស្ថិតនៅតាម​បណ្តោយ​ព្រំដែន យោង​តាម​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​វៀតណាម គឺជា​ការធម្មតា និង​ធ្វើ​ស្របតាម​ច្បាប់​។​

​លោក ជាម យៀប បានបញ្ជាក់​ថា "​ខ្ញុំ​សុំ​ជម្រាប​ថា អា​ហ្នឹងជា​ការធម្មតា ពីព្រោះ​ថា​យើង​
​ កន្លងទៅ មិនទាន់​ដឹង​ថា ខាង​ណាជា​របស់​ខ្មែរ ខាង​ណា​ជា​របស់​វៀតណាម​ទេ​។ ប៉ុន្តែ​នៅពេល​នេះ យើង​យក​ផែនទី​តម្កល់នៅ​អង្គការ​សហប្រជាជាតិ ដែល​គណៈកម្មាធិការ​ព្រំដែននៃ​ប្រទេស​ទាំង​ពីរ​រៀបចំ​ធ្វើទៅតាម​កិច្ចសន្យា​ របស់​ខ្លួន​។ អា​ហ្នឹង​គេ​ត្រូវ​មើល​ចេញ​ចូល​យ៉ាងណា​នោះ ជា​ការដោះដូរ​ធម្មតារ​បស់​ប្រទេស​ទាំង​ពីរ ឬ​របស់​ខេត្ត​ទាំងពីរ ឬ​ស្រុក​ទាំង​ពីរ ឬ​ឃុំ​ទាំងពីរ នៅ​ភូមិ​ទាំងពីរ​របស់​ខេត្ត នៅ​ជាប់​ព្រំដែន​ជាមួយគ្នា​"​។​


​លោក ជាម យៀប បាន​មានប្រសាសន៍​ច្រាន​ចោល​ផងដែរចំពោះ​ការចោទប្រកាន់​ពី​សំណាក់​សមាជិក​សភា​ បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​មួយចំនួន ដែល​ចោទប្រកាន់​ថា ការចុះ​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​វៀតណាម ដោះដូរ​ភូមិ​នៅតាម​បណ្តោយ​ព្រំដែន​នោះ ជា​ទង្វើ​ខុសច្បាប់ ផ្ទុយ​រដ្ឋធម្មនុញ្ញ​។​

​លោក ជាម យៀប បាន​មានប្រតិកម្ម​ច្រានចោល​ថា "​អូ​! ធម្មតា​ទេ បក្សប្រឆាំង ជា​វប្បធម៌​របស់​គាត់​អ៊ីចឹង​ហើយ ទោះបីជា​ធ្វើ​ត្រូវ​យ៉ាងណា ក៏​ថា​ខុស​រហូត​ហ្នឹង​។ ឲ្យ​គាត់ មក​ធ្វើ​ម្តង គាត់​ធ្វើ​មិនបាន ដូច​សម្តេច​តេជោ​ហ៊ុន សែន ទេ​"​។​

​យ៉ាងណាក៏ដោយ លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សមរង្ស៊ី បាន​លើកឡើង​ថា គណបក្ស​សមរង្ស៊ី មិន​គាំទ្រ​កិច្ចព្រមព្រៀង​ដោះដូរ​ភូមិ​ប្រជាពលរដ្ឋ​ខ្មែរ នៅតាម​បណ្តោយ​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​ទេ​។​

​រីឯ​លោក រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ក៏​បាន​ជំទាស់​កិច្ចព្រមព្រៀង​ដោះដូរ​ភូមិ​នោះ​ដែរ ពីព្រោះ​លោក​ថា វា​ធ្វើឲ្យ​បាត់បង់​ទឹកដី​ខ្មែរ​។​

​ទាំង​លោក យឹម សុវណ្ណ តំណាង​គណបក្ស​ប្រឆាំង​សមរង្ស៊ី និង​លោក រ៉ុង ឈុន នៅតែ​ទាម​ទារ​ឲ្យមាន​ការបំភ្លឺនៅក្នុង​រដ្ឋសភា ពី​សំណាក់​មន្ត្រី​កិច្ច​ការព្រំដែន​របស់​រដ្ឋាភិបាល អំពី​ផែនការ​ដោះដូរ​ដី​ភូមិ​តាម​ព្រំដែន​ជាមួយនឹង​ប្រទេស​វៀតណាម​។ គណបក្សប្រឆាំង និង​សង្គម​ស៊ីវិល ក៏​មាន​គំរោង​ចុះ​ទៅ​ជួប​ប្រជា​ពលរដ្ឋ​ខ្មែរ នៅតាម​បណ្តោយ​ព្រំដែន ដែល​ភូមិ​របស់​ពួកគាត់នឹង​ត្រូវ​ដោះដូរ​ជាមួយ​ប្រទេស​វៀតណាម នាពេលខាងមុខ​៕​

6 comments:

Anonymous said...

Where did they find all these Khmer' s traitors to work for Srok Khmer these days.Some one like Cheam Yeap? Unbelievable,these people lived under Yuon Cpp these many years turned to a dumb puppet did not have any love for their mother land any more,The France gave Ksmpuchea krom to yuon last century, Hunsen given Khmer land to yuon this century.Who else willing to give Khmer land to yuon?

Anonymous said...

there are NO TRAITORS , there are NO VIET behind CPP


they used old tac tic to discredited current governments.(CPP)


i don't believed and i don't buy it..

i TRUSTED our current government to protect our motherlands.

Anonymous said...

Tell this guy to open his eyes while he speaks,Chheam Yeap can't open his eyes he was intoxicated with Hunsen sperm and yuon pussy,willing to do anything for that treats.

Anonymous said...

27 June 2012 4:00 AM

Ah Hun Sen protect the land my ass. Soon or later all the Province border Vietnam will be gone to them in the future. Ah Sen can't even protect Preah Vihear from those Siam

Anonymous said...

as khmer lost lands, to Viet, Thai, Lao, since 6 hundred years ago,

plus, under french control, 1800' - in which
the map & border lines were uncleared
and mixed up !!!

however, this current governments, can't be blames .,

Anonymous said...

Cheam Yeap is one of the biggest traitors who always defended Viet encroachments.