A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 27 June 2012

Hun Sen is mad at Ranariddh, again

By Khmerization
Cambodia Express News
26th June, 2012
 
Hun Sen is very mad at Prince Norodom Ranariddh (pictured) again after his initiated-alliance between the prince and Funcinpec Party had failed. Nhiek Bunchhay, president of Funcinpec Party, blamed the failure on Ranariddh, accusing him of trying to drag Funcinpec into the opposition camp. However, Ranariddh blamed Nhiek Bunchhay for the failure for unilaterally cancelling the planned congress to formally merge to the two parties. A few days later, Hun Sen seem to parrot Nhiek Bunchhay's comment by also accusing Ranariddh of trying to drag Funcinpec into the opposition camp.

Hun Sen then called Ranariddh "a dog with a coiled tail", which is equivalent to "a leopard never changes its spots".

Hun Sen's alest antics and tirades against Ranariddh seemed to stem from the prince's criticism of Mr. Hun Sen's land swap deal with with Vietnam, which many critics said had given large chunks of Khmer land to Vietnam.
សម្តេច ហ៊ុន សែន ព្រលះ​ចាស់ដៃ​លើ​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្
ធិ 1 7 (ថ្ងៃទី 26 មិថុនា 2012, ម៉ោង 04:23:PM) | 
ដោយ: រតនា  Cambodia Express News

ភ្នំពេញ: សម្តេច ហ៊ុន សែន បាន​ព្រលះ​ដោយ​ពាក្យ​សម្តី​ខ្លាំង លើ​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ អតីត​ដៃគូ ក្នុង​រដ្ឋាភិបាលចម្រុះរ​វាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច កាលពី​ឆ្នាំ​១៩៩៣​។​

​ចំពោះ​មុខ​ក្រុម​ យុវជន​ស្ម័គ្រចិត្ត​ប្រមាណ ១.១០០ នាក់ ដែល​ចូលរួម​ក្នុង​ប្រតិបត្តិការ​ផ្តល់​កម្មសិទ្ធិ​ដីធ្លី​ដល់​ប្រជាជន​ កម្ពុជា នា​ព្រឹក​ថ្ងៃទី​២៦​មិថុនា ឆ្នាំ​២០១២ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ថា "​បើ​ហ្វ៊ុនស៊ិនប៉ិច និង​នរោត្តម រណឫទ្ធិ ចូល​គ្នា​មិន​បាន​ទេ ក៏​ហី​ទៅ​ចុះ​!​។ ខ្ញុំ​មិន​ទៅ​ខ្វល់ ឈឺ​ក្បាល​អី​ខ្ញុំ​ទេ ព្រោះ​ខ្ញុំ​ដឹង​ដែរ​។ កុំ​ថា គេ​មិនដឹង​។ អ្វី​ដែល​បាន​ពិភាក្សាគ្នា ពាក់ព័ន្ធ​នឹង​រឿង ចង់​ធ្វើតាម​បក្ស​មួយ​ទៀត ដែល​ជេរ​រដ្ឋាភិបាល ១០០%​។ បើ​មិន​បាន ១០០% ទេ ក៏បាន ៥០% នៃ​បក្ស​នោះដែរ​។ បើ​អីចឹង​ទេ ខ្ញុំ​ប្រាប់​ទៅ​ឆៃ ( ញឹក​ប៊ុនឆៃ )​។ ខ្ញុំ​អ្នក​ប្រាប់ថា បើ​អីចឹង​ទេ ឆៃ​ឯង​សម្រេច​ចិត្ត​ទៅ ព្រោះ​ថ្ងៃ​ដែល​អ្នក​ណុង ចូលមក ជា​ថ្ងៃ​ដែល​ខ្ញុំ​ដេញ​ឆៃ​ឯង ពី​រដ្ឋាភិបាល​។ មក​ធ្វើ​ឡប់​អីចឹង​។ នៅក្នុង​រដ្ឋាភិបាល​ជាមួយគ្នា មក​ជេរ​ម៉េច​?"​។​


សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន​បន្ត​ថា សម្តេច​បាន​ប្រាប់​ឲ្យ​លោក​ញឹក​ប៊ុនឆៃ ទូរស័ព្ទ​ទៅ​ប្រាប់​ថា​ទៅ ព្រោះ​បើ​គង់តែ​មានបំណង​ប្រឆាំង​ដដែល មិនបាច់​មក​ទេ នាំឲ្យ​តែ​ខូច​ហ្វ៊ុនស៊ីនប៉ិច​ទៅទៀត​ខូច​រដ្ឋាភិបាលចំរុះ សម្តេច​ទទួល​មិន​បាន​ទេ ចំនុច​ហ្នឹង​សុំទោស មិនទាន់​បាន​អី ក្បត់គ្នា​តាំងពី​ថ្ងៃ​នេះ​ទៅហើយ​។​

​សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​បន្តថា "​បើ​និយាយ​ឲ្យ​ជ្រៅ​លើសពីនេះ ឆ្កែ​កន្ទុយ​ខ្វៀន វា​នៅតែ​ខ្វៀន​”​។ ឥឡូវ ឧបមា មនុស្ស​ហ្នឹង មក​ដឹកនាំ​ហ្វ៊ុនស៊ីនប៉ិច​រួច​អនុវត្ត​នយោបាយ​អ្វី ដែល​បាន​ជជែក​គ្នា​រួច ហើយ​នោះ ហើយ​អាង​អី គំរាម​ធ្វើ​បក្សប្រឆាំង នៅសល់​ជម្រើស​នោះ ត្រូវបាន​សម្តេច​តេជោ​ហ៊ុនសែន ជំរុញ​របៀប​ចំអក​ថា អញ្ជើញ​ទៅ​ពី​ឥឡូវ ទៅ​ឲ្យ​ហើយ ទៅ​កុំ​ចំ​បាច់​មក​ចូលក្នុង​រដ្ឋាភិបាល​ចំរុះ មក​ធ្វើ​ប្រធាន​ហ្វ៊ុនស៊ិនប៉ិច បបួល​ហ្វ៊ុនស៊ីនប៉ិច​ជេរ​រដ្ឋាភិបាល​អី បង្ខំ​ឲ្យ​សម្តេច​ដេញ​លោក​ញឹក​ប៊ុនឆៃ ចេញ​ដែរ​។​

​សម្តេច ហ៊ុន សែន បានបញ្ជាក់​ថា "​ចេះ​អាណា​ឆ្កួត ឲ្យ​សមាជិក​រដ្ឋាភិបាល​ជេរ​រដ្ឋាភិបាល​ខ្លួនឯង អត់​ឲ្យនៅទេ សំណាង​ហើយ ដែល​ខ្ញុំ​មិន​ដេញ​មនុស្ស​ចេញ កាល​ពី​ជាប់គាំង កាលពី​ឆ្នាំ​២០០៣​នោះ​។ បន្ទាប់​ពី​ចាញ់ឆ្នោត ហើយ​អត់ឲ្យ​សមាជិក​រដ្ឋាភិបាល ចូលប្រជុំ​ទេ​ទាល់តែ​សម្តេច​ទះ​មួយ​កំភ្លៀង តែងតាំង​រដ្ឋមន្ត្រី​ស្តីទី តាម​ស្ថាប័ន​មួយចំនួន ស្រាប់តែ​ទូរស័ព្ទ​មក​។​

​សម្តេច​តេជោ​ហ៊ុនសែន បាន​មានប្រសាសន៍​បន្ត​ថា សម្តេច​បាន​ឃើញ​សំបុត្រ​របស់​សម្តេច​ក្រុមព្រះ​រួចហើយ កាលពី​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១២ ហើយ​សម្តេច​បាន​សរសេ​រ​ចំណារ​នៅលើ​លិខិត​នោះ​ថា  បានឃើញ ហើយ​មិន​បាច់​ឆ្លើយតប​។

​សម្តេច​បាន​បង្ហាញ​អត្ថបទ​ក្នុង​ លិខិត​សម្តេចក្រុមព្រះ​ថា​សរសេរ​មក​ថា "​បើ​គ្មាន​សម្តេច​ទេ មិន​អាច​បង្រួបបង្រួម​អ្នក​ជាតិនិយម អ្នក​សីហនុ​និយម​បានទេ​”​។​

​ សម្តេច​បញ្ជាក់​ទៀត​ថា មិន​ចាំបាច់​ទៅ​ធ្វើ​ទេ អត់​ខ្វល់ ធ្វើ​ជាមួយ​ទេ ពីព្រោះ​គ្មាន​អ្នកណា​ហុច​ដង​ដាវ​ឲ្យ​អ្នកឯង ស្លាប់​ខ្លួន​ទេ ហើយ​មក​អន្តរាយ​ហ្វ៊ុនស៊ីនប៉ិច ដែល​ជា​ដៃគូ​ក្នុង​រដ្ឋាភិបាលចំរុះ​។​

​ សម្តេច​បញ្ជាក់​យ៉ាង​ច្បាស់​ថា ឥឡូវ​សម្តេច យក​ខ្លួន​ពាំង​ការពា​រលោក​ញឹក​ប៊ុនឆៃ ពី​ព្រោះ​សម្តេច ជា​អ្នក​ឲ្យ​លោក​ញឹក​ប៊ុនឆៃ ធ្វើការ​សម្រេចចិត្ត បន្ទាប់ពី​សម្តេច​តេជោ​ក្តាប់​បាន​នូវ​ការជជែក​គ្នា កែ​បន្ទាត់នយោបាយ​និយម​កណ្តាល ឲ្យទៅ​ជា​ប្រឆាំង បើ​មិន​បាន ១០០ ភាគរយ នៃ​បក្ស​មួយ​ទៀត​ទេ ក៏​បាន​ពាក់កណ្តាល​។ ដូច្នេះ​សម្តេច​តេជោ យល់ថា បើ​សម្តេច​ក្រុមព្រះ បាន​ចូល​ធ្វើ​ជា​ប្រធាន​ហ្វ៊ុនស៊ីនប៉ិច​នោះ នឹង​កែ​បន្ទាត់នយោបាយ​អីចឹង​មិនចាំបាច់​ចូល​ទេ​។​

​ក៏ប៉ុន្តែ​ថ្លែង​ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សកម្មជន​គណបក្ស នរោត្តម រណឫទ្ធិ នៅ​ថ្ងៃ​អង្គារ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១២ សម្តេចក្រុមព្រះ​បាន​បដិសេធ​ជាថ្មី​ម្តងទៀត​ថា ព្រះអង្គ នឹង​មិន​ទៅ​ចូល​ជាមួយ​គណបក្ស​ប្រឆាំង​ទេ​។

​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​មានបន្ទូល​បដិសេធថា ព្រះអង្គ​មិន​ដែល​គិតថា ទៅ​ចូល​ជាមួយ​គណបក្ស​ប្រឆាំង ដូច​ការចោទប្រកាន់រ​បស់​លោក ញឹក ប៊ុនឆៃ នោះឡើយ​។

​សម្តេចក្រុមព្រះ​បាន​លើក​ហេតុផល​ពីរ​យ៉ាង​មក​សម្អាង​គឺ ទី​១ ប្អូន​របស់​ព្រះអង្គ គឺ​ព្រះមហាក្សត្រ នរោត្តម សីហ​មុនី និង​ព្រះបិតា សម្តេចឪ នរោត្តម សីហនុ កំពុង​គង់នៅ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។ ដូច្នេះ ព្រះអង្គ មិន​អាច​ទៅ​នៅ​ជាមួយ​បក្សប្រឆាំង​បាន​ទេ​។ ទី​២ ព្រះអង្គ​ទត​ឃើញថា បក្សប្រឆាំង មិន​អាច​កែប្រែ​អ្វី​បានឡើយ​៕​

5 comments:

Anonymous said...

Stop using the words Swap!!!! It was not a swap! It was giving a way some towns of khmers land to yuon Hanoi ,Hunsen's boss. Khmer did not get any thing back from this so called "SWAP" How can you (Cpp) call this deal a swap while the truth the matter is not a swap at all? If it was a swap,what did Cpp gov't get back from Yuon Hanoi? Can you Cpp gov't answer this question?

The #1 person I want to hear most is Hang Samrin, since Hang Samrin served as Cambodian's senate pm and the land that was giving away was his [Hang Samrin] hometown
why in the Hell hang Samrin managed to be so quiet? Are you hang Samrin retarded does not know who really were?

Hanoi hit your head with big stick and raped your wife infront of you,you don't fight back!!!!
What kind a man are you? An animals has instinct to protect its territory and its offsprings
with its lives, you're hang Samrin not worthy to be called a man!!! You're less than animals,I don't know what world should be calling you..???
I have no respect for you whatsoever.You are hang Samrin and Hunsen were better if were not borned in Khmer's race,if you both were to be borned as a stray's dogs.

Kmenhwatt

Anonymous said...

Have really hard time to try to understand this man's speech !!!
His brain lobe where his verbal processing located needs to
be tweeted a bit !!!.
Prime concern is the ceding of Khmer land to the Viets
and now my 2nd concern is that Khmer Youths may pick
and retain this kind of street talk speech for ever.

Anonymous said...

Just want a piece of the power from each other careless about land giving away to our old century adversary yuon.
Ranarith acted like a pig of cpp nothing is changed,hunsen angry at the world beside Hanoi, nothing is new about these two greedy pigs.

Anonymous said...

Correction:
His brain lobe where his verbal processing located needs to
be tweaked a bit !!!.

Anonymous said...

good playing games