A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 27 June 2012

Son Chhay and the SRP request Hun sen to explain to parliament about a land swap deal with Vietnam

The opposition Sam Rainsy Party has written to the parliament asking it to summon Prime Minister Hun sen to explain to the parliament about the swapping of two villages in Kampong Cham province with Vietnam and about the demarcation of Cambodian maritime border with Vietnam.

The request for Prime Minister Hun Sen was made after there are reports that two Cambodian villages, including the birth village of National Assembly Heng Samrin, were ceded to Vietnam under the agreement.

Mr. Son Chhay, a senior MP from the SRP, told reporters that Prime Minister Hun Sen has to explain to the parliament because the cession of border areas to another country is a very serious issue.
បក្សប្រឆាំងស្នើ​ឲ្យ​ហ៊ុន​សែន​បំភ្លឺ​រឿងដូរភូមិខ្មែរ​ជា​មួយ​​យួន​​​និង​​ការ​កំណត់ព្រំ​​ដែន​សមុ​ទ្រ 
ពុធ 27 មិថុនា 2012 - 7:42 am | សិលាពល  Free Press Magazine Online

តំណាង​រាស្ត្រគណបក្ស​ប្រឆាំង​បាន​ ដាក់ពាក្យ​ស្នើសុំ​រួច​​ហើយ​​តាមរយៈប្រធាន​រដ្ឋសភា ដើម្បី​ឲ្យ​នា​យក​​​រដ្ឋមន្ត្រី ហ៊ុន សែន ​ចូល​ខ្លួន​បំភ្លឺ​ជុំ​វិញ​បញ្ហា​ដោះដូរភូមិខ្មែរ​​ចំនួនពីរ​​នៅ​ក្នុងខេត្ត ​កំពង់ចាម​ជាមួយ​យួន​ និង​ការ​ផ្តើម​​កំណត់​​ខណ្ឌ​សីមាទឹក ដែល​ខ្លួន​​យល់​​ថា ​បាន​ធ្វើ​ឲ្យ​កម្ពុជា​បាត់​បង់ទឹកដី​ ។​

លោក សុន ឆ័យ ប្រធានក្រុមអ្នកតំណាងរាស្រ្តគណបក្សសម រង្ស៊ី
លោក សុន ឆ័យ ប្រធាន​ក្រុម​អ្នកតំណាងរាស្រ្ត​គណបក្សសម រង្ស៊ី បា​ន​ថ្លែង​ប្រាប់​ក្រុម​អ្នករាយការណ៏​ព័ត៌មាន​​កាល​ពី​ថ្ងៃ​អង្គារម្សិលមិញ ​ថា ​” ​ខ្ញុំយល់​​ថា​​លោក នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ត្រូវ​​តែ​ចូលបំភ្លឺ​ក្នុង​រដ្ឋសភា​ម្ដង ។ បញ្ហាព្រំដែន​​គឺជា​បញ្ហាធ្ងន់ធ្ងរ​មួយ​ ។ ​ដូច្នេះ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ត្រូវ​តែ​ពន្យល់​ពី​ការងារ​​របស់ខ្លួន​ ដើម្បី​ចៀសវាង​​ការចោទ​ប្រកាន់​ដោយ​មិន​ច្បាស់​លាស់​.”។  ដោយ​បាន​បន្តលើកឡើង​ថា ​ការ​បោះ​បង្គោល​ព្រំដែន​សមុទ្រ​​ផ្ដើម​​ពី​បង្គោល​ព្រំ​ដែន​លេខ​​៣១៤​នឹង​ ធ្វើ​ឲ្យ​​ប្រទេសកម្ពុជា បាត់​បង់​ទឹកដី​​ទៅ​​ប្រទេស​យួន​។​

នាយករដ្ឋមន្ត្រីពី​ប្រទេសកម្ពុជា​ និងយួន​ បាន​ប្រារព្ធពិធី​​ដោយរីក​រាយ​​បិទបញ្ចប់​ការបោះ​បង្គោល​ព្រំដែន​​គោក​ រវាងប្រទេសទាំងពីរ​កាលពីថ្ងៃទី២៤ មិថុនា ឆ្នាំ ២០១២ នៅ​ចំណុច​​បង្គោលលេខ​៣១៤ ក្នុង​ខេត្ត កំពត ​ជាប់នឹង​ខេត្ត គៀងយ៉ាង​របស់យួន ហើយ​​គ្រោង​ផ្ដើម​កំណត់ព្រំ​ដែន​ទឹកជាបន្តទៀត ។​ ជាការកំណត់ខណ្ឌាសីមា​ដែលគេ​ជឿថា ​បាត់​ធ្វើ​ឲ្យ​ទឹកដី​ខ្មែរ​​រាប់​​រយគីឡូ​ម៉ែត្រ ​របេះ​ធ្លាក់​ទៅជារប​ស់​​យួន​៕

No comments: