A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 18 September 2016

CNRP's youth gathering from provinces in CNRP's headquater

រូបភាព
រូបភាពពី៖ ទំព័រហ្វេសប៊ុក ABC Cambodia Family
​ចរាចរណ៍​នៅ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុង​ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ បាន​ដំណើរ​ការធម្មតា​វិញ បន្ទាប់ពី​អាជ្ញាធរដែល​ដឹកនាំដោយលោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង ​បាន​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​រួចរាល់​ហើយ​នោះ​។

លោក ហ៊ុន សែន៖ កម្ពុជា​អត់​មាន​វិបត្តិ​នយោបាយ​ផ្ទៃ​ក្នុងទេ

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃអាទិត្យ ទី១៨ ខែកញ្ញា ឆ្នាំ២០១៦​ 24 នាទីមុន | នយោបាយ | 0 | 1082លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក កឹម សុខា កាលពីកន្លងទៅ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា ប្រទេសកម្ពុជាមិនមានវិបត្តិនយោបាយផ្ទៃក្នុងនោះឡើយ ប៉ុន្តែ លោកថា មានតែលោក កឹម សុខា ត្រូវតុលាការកាត់ទោសប៉ុណ្ណោះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងដូច្នេះនៅលើទំព័រហ្វេសប៊ុករបស់លោកកាលថ្ងៃម្សិលមិញ ជាការឆ្លើយតប ទៅនឹងអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Ekareach Thach ដែលបានស្នើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យដោះស្រាយវិបត្តិផ្ទៃក្នុងរវាងអ្នកដឹកនាំខ្មែរ ដើម្បីឲ្យស្ថានភាពនយោបាយបច្ចុប្បន្នបានធូរស្រាលឡើងវិញ។
អ្នកប្រើប្រាស់ហ្វេសប៊ុក Ekareach Thach ដែលអះអាងថា ជាពលរដ្ឋដើមកំណើតខ្មែរនៅកម្ពុជាក្រោម ឬវៀតណាមខាងត្បូងនាពេលសព្វថ្ងៃនេះ បានចូលទៅបញ្ចេញយោបល់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
អ្នកប្រើប្រាស់ហ្វេសប៊ុករូបនេះ បានចាត់ទុកជម្លោះរវាងគណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សសង្គ្រោះជាតិ ជាវិបត្តិផ្ទៃក្នុង ឬជម្លោះរវាងខ្មែរ និងខ្មែរ។
ប៉ុន្តែ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆ្លើយតបទៅវិញថា៖ “កម្ពុជាអត់មានវិបត្តិផ្ទៃក្នុងទេ មានតែ កឹម សុខា ត្រូវតុលាការកាត់ទោស”។
ទោះជាយ៉ាងណា មេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី បាននិរទេសខ្លួនឯង ក្រោយប្រឈមមុខនឹងបណ្ដឹងផ្សេងៗពីមន្ត្រីជាន់ខ្ពស់របស់គណបក្សកាន់អំណាច ខណៈដែលអនុប្រធានបក្សប្រឆាំង លោក កឹម សុខា បានស្នាក់នៅក្នុងទីស្នាក់ការគណបក្សនៅសង្កាត់ចាក់អង្រែលើអស់រយៈពេលជិត ៤ខែហើយ ក្រោយការប៉ុនប៉ងចាប់ខ្លួនមិនបានសម្រេចពីសំណាក់កម្លាំងសមត្ថកិច្ច បន្ទាប់ពីលោកបដិសេធចូលបំភ្លឺក្នុងតុលាការជាបន្តបន្ទាប់។
តំណាងរាស្ត្រ និងសកម្មជនបក្សប្រឆាំងជិត ២០រូប សកម្មជនការពារសិទ្ធិមនុស្ស ៤រូប និងមន្ត្រីរៀបចំការបោះឆ្នោត ១រូប ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់ផងដែរ ចាប់តាំងពីឆ្នាំ២០១៥មក៕

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

                           
                                                                                                                                             
ជាតិ
អ្នកជំនាញ​ភាសា​ខ្មែរ​៖ ការប្រើប្រាស់​ភាសា​ខ្មែរ​បច្ចុប្បន្ន មាន​ចំណុច​មិនទាន់​ឯកភាពគ្នា​ច្រើន​
និពន្ធដោយ : ស៊ុំ សុជាតិ       September-18-2016, 8:39 am/Thmey Thmey
រូបភាព
​ភ្នំពេញ​៖ ទិដ្ឋភាព​នៃ​ការអភិរក្ស​ភាសា​ខ្មែរ នៅក្នុង​ប្រទេស​កម្ពុជា មាន​សំទុះ​គួរ​ឲ្យ​កត់សម្គាល់ និង​កាន់​តែមាន​មោទកភាព ក្នុង​សកម្មភាព​រក្សាបាន​នូវ​អត្តសញ្ញាណ​ភាសាជាតិ និង​វប្បធម៌​តាមរយៈ​ភាសា​។ ប៉ុន្តែ ការវិវត្ត​នៃ​អក្សរសាស្ត្រ​ជាតិ និង​កំហុសឆ្គង ក្នុងការ​ប្រើប្រាស់​ភាសា​ខ្មែរ​មួយចំនួន នៅ​មិនទាន់​រក​ចំណុច​ឯកភាពគ្នា​នៅឡើយ​។ បញ្ហា​ទាំងនេះ ត្រូវបាន​លើកយក​មក​ធ្វើការ​ពិភាក្សា​នៅក្នុង​សិក្ខាសាលា​ស្ដីអំពី​«​ពិពិធ​ភាព​នៃ​ភាសា​ខ្មែរ​»​ដែល​រៀបចំឡើង​ដោយ​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ នៅ​រាជបណ្ឌិត្យសភាកម្ពុជា កាលពី​ថ្ងៃទី ១៥ ដល់​១៦ ខែកញ្ញា​។​
​លោក ច័ន្ទ សំណព្វ ប្រធាន​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ ដែលជា​វាគ្មិន​ទីមួយ បាន​មើលឃើញថា អត្ថន័យ ន័យ និយមន័យ បំណកស្រាយ​ន័យ គឺជា​ធាតុ​ចម្បង​នៃ​ន័យ​នីយកម្ម ប្រកបដោយ​លក្ខណៈ​គរុ​សភា និង​វិទ្យាសាស្ត្រ ដោយ​អាច​យកទៅអនុវត្ត​ជាក់ស្ដែង​បាន​។

​បើតាម​ការកត់សម្គាល់​របស់លោក នៅ​ប៉ុន្មាន​ទសវត្ស​ន៍​ចុងក្រោយ​នេះ បញ្ហា​«​ន័យ​» បាន​ចោទឡើង ព្រោះ​អ្នកស្រាវជ្រាវ នៅ​មិនទាន់​បែងចែក​ឲ្យ​ដាច់ រវាង​បញ្ញត្តិ​តាមរយៈ​បច្ចេក​សព្ទ​។ ហេតុនេះ ការសិក្សា ការរៀន ការសរសេរ ការសន្ទនា នៅក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ គេ​ត្រូវ​ស្វែងយល់​ដើម្បី​ឈ្វេងយល់​ពី​ន័យ​នៃ​ប្រធានបទ​ដែល​បាន​ចោទឡើង​ចំពោះមុខ​។  នេះ​ជាការ​លើកឡើង​របស់លោក ច័ន្ទ សំណព្វ នៅក្នុង​បទ​បង្ហាញ​របស់ខ្លួន ដោយ​បន្ត​បញ្ជាក់ថា​ថា អត្ថបទ​គ្មាន​«​ន័យ​» គឺ​គ្មាន​ប្រយោជន៍ វិទ្យាសាស្ត្រ​ពិត​ក៏ត្រូវ​ការ​ន័យ ជីវិត​ក៏ត្រូវ​ការ​ន័យ  ប៉ុន្តែ​បើ​មនុស្ស​មិនអាច​យល់​ពីអ្វី​ទៅជា​«​ន័យ​»​ទេ នោះ​បញ្ហា​នឹង​កើតមានឡើង​។

​ដោយឡែក វាគ្មិន​មួយរូប​ទៀត លោក ចែម វត្ថុ បាន​បញ្ជាក់ថា នៅក្នុង​ភាសា​ខ្មែរ នៅ​មិនទាន់មាន​ឯកភាពគ្នា លើ​ចំនួន​សូរ ស្រៈ នៅឡើយ​ទេ​។ លោក​បានលើកឡើង​បែបនេះ ក្នុងការ​បកស្រាយ​លើ​ប្រធាន​«​ប្រព័ន្ធ​សូរ​ស្រៈ​ក្នុង​ភាសា​ខ្មែរ​»​។ លោក ចែម វត្ថុ បាន​អះអាង​យ៉ាង​ដូច្នេះ​ថា​៖ «​ការកំណត់ ចំនួន​សូរ​ស្រៈ​នៅក្នុង​ភាសា​ខ្មែរ ជា​ការងារ​ចាំបាច់ និង​សំខាន់បំផុត​ក្នុងការ​ស្រាវជ្រាវ​របស់​ស្មេរ​»​។  

It's a crime against humanity when the government deprives the people their shelters

CNRP's youth president gave speech to members

CNRP calls for to end political deadlock



                                                                                                                       
ជាតិ
យុវជន​រាប់រយ​នាក់​តម្រង់​ជួរ​ចូល​ទស្សនា​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​
និពន្ធដោយ : រុង រឿង       September-17-2016, 8:39 pm/Thmey Thmey
រូបភាព
​ស្ថានទូត​បារាំង​ប្រចាំ​នៅក្នុង​ប្រទេស​កម្ពុជា បាន​បើ​ឲ្យ​សាធារណជន​ចូល​ទស្សនា​ក្នុង​បរិវេណ​ស្ថានទូត​ដោយ​សេរី​នៅ​ថ្ងៃ​សៅរ៍​ទី ១៧ ខែកញ្ញា ចាប់ពី​ម៉ោង ៩ ព្រឹក​រហូតដល់​ម៉ោង ៤ កន្លះ​រសៀល​។ យុវជន​រាប់រយ​នាក់ បាន​គ្នា​តម្រង់​ជួរ​ចូលទៅ​ទស្សនា​បរិវេណ​ស្ថានទូត​ដ៏​ចំណាស់​នៅ​កម្ពុ​ជាមួយនេះ​។
​យុវជន​រាប់រយ​ន​នាក់ ដែលមាន​ទាំង​ព្រះសង្ឃ​ផង​នោះ បាន​ចូល​ទស្សនា​ក្នុង​បរិវេណ​ស្ថានទូត​បារាំង​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ ដោយបាន​ទស្សនា អគារ និវេសនដ្ឋាន​របស់​ឯក​អគ្គរដ្ឋទូត និង​ឧទ្យាន​របស់​ស្ថានទូត​បារាំង ដែលជា​សួន​ដ៏​ធំជាងគេ​នៅ​រាជធានី​ភ្នំពេញ​។ បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​បារាំង ទំហំ​ផ្ទៃដី​នៃ​ស្ថានទូត​ដែលមាន​អាយុកាល​ជាង ៦០ ឆ្នាំ​មកហើយ​នៅ​កម្ពុជា​នេះ មាន​ចំនួន ៤,៥ ហិកតា​។ ការបើក​ឲ្យ​សាធារណជន​ចូល​ទស្សនា​ក្នុង​បរិវេណ​ស្ថានទូត​ពេលនេះ គឺធ្វើឡើង​ក្នុង​ក្របខណ្ឌ ឬ​ដើម្បី​អបអរ​ទិវា​បេតិកភណ្ឌ​អឺរ៉ុប ដែល​ត្រូវបាន​រៀបចំឡើង​អស់​រយ​:​ពេល​ជាង​៣០​ឆ្នាំ​មកហើយ​នៅតាម​បណ្តា​ប្រទេស​ជាច្រើន​នៅ​ទ្វីបអឺរ៉ុប​ក្រោម​គំនិត​ផ្តួចផ្តើម​របស់​បារាំង​។

Saturday, 17 September 2016

Kem Sokha gave speech to CNRP's youth Phnom Penh


តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ចាត់​ទុក​ករណី​រំលោភ​ដីធ្លី​ជា​ចំណុច​អាទិភាព

ដោយ មួង ណារ៉េត
2016-09-16
  

សន្តិសុខ​បង្ក្រាប​អ្នក​បុរីកីឡា ៦១០
កង​សន្តិសុខ​ខណ្ឌ​៧​មករា បង្ក្រាប​អ្នក​បុរីកីឡា មិន​ឲ្យ​ឡើង​ទៅ​នៅ​លើ​អគារ​ជាន់​ទី​៩ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៤។
RFA/Sochivy

អយ្យការ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែ​កញ្ញា ប្រកាស​ថា តុលាការ​នេះ​នឹង​សម្រាំង​រឿង​ក្ដី​សំខាន់ៗ​មួយ​ចំនួន​ដែល​ត្រូវ​ចាត់​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ឆាប់ និង​មុន​គេ រួម​មាន​ករណី​រឹបអូស​ដីធ្លី និង​ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ដោយ​ខុស​ច្បាប់​ពី​សំណាក់​អ្នក​មាន​អំណាច។
តំណាង​ក្រុម​មេធាវី គ្លបល ឌីលីជិនស៍ (Global Diligence) លោក​មេធាវី រីឆាត រ៉ូជើរ (Richard Rogers) ដែល​តំណាង​ជនរងគ្រោះ​ដីធ្លី​ប្រឆាំង​នឹង​រដ្ឋាភិបាល និង​មន្ត្រី​កាន់អំណាច​នៅ​កម្ពុជា សាទរ​នឹង​សេចក្ដី​ប្រកាស​នេះ ដោយ​ចាត់​ទុក​ថា ជន​ដែល​ធ្វើ​បាប​រាស្ត្រ​នឹង​ត្រូវ​នាំ​មក​កាត់ទោស​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ នៅ​ពេល​ខាង​មុខ​នេះ។
លោក​មេធាវី រីឆាត រ៉ូជើរ៖ «អ្វី​ដែល​មាន​ចែង​ក្នុង​គោលនយោបាយ​ថ្មី​របស់​អយ្យការ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បែប​នេះ គឺ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា សហគមន៍​អន្តរជាតិ​មាន​កាតព្វកិច្ច​ក្នុង​ការ​ទប់ស្កាត់​អំពើ​ឃោរឃៅ​ដែល​ប្រព្រឹត្ត​មក​លើ​ប្រជាពលរដ្ឋ​ទូទៅ និង​បញ្ឈប់​ភាព​តិរច្ឆាន​នៃ​របប​ដែល​ដឹកនាំ​ដោយ​ក្រុម​អ្នក​កាន់​អំណាច​ដែល​បន្ត​ធ្វើ​បាប​ប្រជារាស្ត្រ​ជា​បន្តបន្ទាប់​រាប់​ខែ​ឆ្នាំ និង​បន្ត​រួច​ខ្លួន​ពី​សំណាញ់​ច្បាប់​ជា​រៀង​ដរាប​មក។ ដោយសារ​តែ​ការ​យក​ពាក្យ “អភិវឌ្ឍ” មក​បិទបាំង​នេះ​ហើយ ទើប​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​រង​ទុក្ខវេទនា​យ៉ាង​ខ្លាំង ដែល​នេះ​មិន​ខុស​អ្វី​ពី​អំពើ​ព្រៃផ្សៃ​ដែល​កើត​មាន​ក្នុង​ពេល​មាន​សង្គ្រាម​នោះ​ទេ។ ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​ដីធ្លី និង​លំនៅឋាន​ដោយ​បង្ខំ គឺ​ជា​ការ​បំផ្លាញ​សហគមន៍​សុខសាន្ត​មួយ ដែល​អាច​បង្ក​ឲ្យ​មាន​អស្ថិរភាព​សង្គម ឬ​អាច​បង្កើត​ទៅ​ជា​ភ្នក់​ភ្លើង​សង្គ្រាម​ទៀត​ផង។ សារ​របស់​រដ្ឋ​អាជ្ញា​អម​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ នៅ​ពេល​នេះ មាន​ភាព​ច្បាស់លាស់ គឺ​គាត់​ចង់​រម្លឹក​ថា អំពើ​ល្មើស​បែប​នេះ​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​មិន​អាច​អត់ឱន​ត​ទៅ​ទៀត​បាន​ឡើយ»។
​មន្ត្រី​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថា​ការ​ចេញ​ផ្សាយ​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នេះ មិន​មាន​ពាក់ព័ន្ធ​នឹង​បូរណភាព​ទឹកដី​ប្រទេស​កម្ពុជា ឬ​លទ្ធិប្រជាធិបតេយ្យ​នៃ​ប្រទេស​នេះ​ទេ។ មន្ត្រី​នាំ​ពាក្យ​រូប​នេះ​ក៏​បាន​ច្រានចោល​ការ​លើក​ឡើង​របស់​លោក​មេធាវី រីឆាត រ៉ូជើរ ដោយ​ថា លោក​មិន​ចាប់អារម្មណ៍ ឬ​អោយ​តម្លៃ​ទៅ​លើ​ការ​លើក​ឡើង​នេះ​ទេ៖ «អា​នេះ​គ្រាន់តែ​ជា​យុទ្ធនា​ដើម្បី​បង្អើល ហើយ​អោយ​គេ​ចាប់​អារម្មណ៍ និង​ធ្វើ​ពាណិជ្ជកម្ម​អោយ​ខ្លួន​គាត់​ល្បី​ប៉ុណ្ណោះ»។

មន្ត្រី​បក្ស​កាន់អំណាច​ច្រានចោល​គំនិត​ស្នើ​សុំ​ព្រះរាជ​អន្តរាគមន៍​បញ្ហា​នយោបាយ

ដោយ ប្រាជ្ញ ចេវ
2016-09-17   

សុខ ឥសាន ៨៥៥ ២០១៦
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្រោយ​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Brach Chev
RFA/Brach Chev

មន្ត្រី​គណបក្ស​កាន់​អំណាច​ច្រានចោល​គំនិត​របស់​អ្នក​នយោបាយ​ជើង​ចាស់ លោក លឺ ឡាយស្រេង ដែល​ស្នើ​ព្រះរាជ​អន្តរាគមន៍​ពី​​ព្រះមហាក្សត្រ​ដើម្បី​ដោះស្រាយ​វិបត្តិនយោបាយ។ ទោះ​យ៉ាង​នេះ​ក្ដី អ្នក​វិភាគ​នយោបាយ​យល់​ថា ស្ថានការណ៍​នយោបាយ​តឹងតែង​ដូច​សព្វ​ថ្ងៃ​នេះ គួរ​តែ​មាន​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ ខណៈ​ច្បាប់​កំពូល​របស់​កម្ពុជា ចែង​ថា ព្រះមហាក្សត្រ​ជា​អ្នក​បង្រួប​បង្រួម ធ្វើ​ឲ្យ​មាន​ឯកភាព​ជាតិ។
​ខណៈ​លិខិត​ទូល​ថ្វាយ​ព្រះមហាក្សត្រ​សុំ​ព្រះរាជ​អន្តរាគមន៍​រឿង​នយោបាយ បាន​ដល់​ស្ថាប័ន​ព្រះមហាក្សត្រ ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​នៅ​ឡើយ​នេះ។ មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ថា លិខិត​របស់​អតីត​ឧបនាយករដ្ឋមន្ត្រី​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច មាន​ទំនោរ​លំអៀង​ទៅ​គណបក្ស​ប្រឆាំង។
​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន និយាយ​ថា លិខិត​របស់​លោក លឺ ឡាយស្រេង មាន​លក្ខណៈ​បង្ខិតបង្ខំ​ព្រះមហាក្សត្រ និង​ជា​ការ​ប្រមាថ​ព្រះមហាក្សត្រ។ លោក​បន្ត​ថា ជំហរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា មិន​អាច​ទទួល​យក​បាន​ទេ​នូវ​ទស្សនទាន​នៃ​ខ្លឹម​សារ​លិខិត​នោះ៖ «»។
​ផ្ទុយ​ពី​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ ឯ​ណោះ​វិញ គាំទ្រ​នូវ​គំនិត​យោបល់​ដែល​បង្ហាញ​ពី​ការ​ចង់​ដោះស្រាយ​បញ្ហា​ជាតិ​ដោយ​សន្តិវិធី។
​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ឲ្យ​ដឹង​ថា គណបក្ស​សង្គ្រោះ​ជាតិ ស្វាគមន៍​ព្រះរាជ​វត្តមាន​របស់​ព្រះមហាក្សត្រ​ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​ពេល​នេះ។ ចំពោះ​ការ​រំពឹង​យ៉ាង​ណា​នោះ លោក យឹម សុវណ្ណ មិន​ទាន់​ធ្វើ​អត្ថាធិប្បាយ​នៅ​ឡើយ​ទេ ដោយ​រង់ចាំ​ការ​ឆ្លើយ​តប​ពី​ព្រះមហាក្សត្រ​ចំពោះ​លិខិត​របស់​លោក លឺ ឡាយស្រេង៖ «»។

លោក កឹម សុខា ចោទ​បក្ស​ប្រជាជន​ថា​តែងតែ​ប្រើ​ល្បិច​ខូច​ក្នុង​រឿង​នយោបាយ

ដោយ ម៉ម មុនីរតន៍
2016-09-17
  

កឹម សុខា ៨៥៥ ២០១៦
ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ទៅ​កាន់​យុវជន​គណបក្ស​ប្រមាណ ៧០០​នាក់ នៅ​ទីស្នាក់ការ​កណ្ដាល​នា​សង្កាត់​ចាក់អង្រែលើ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៦។
RFA/Cheu Sideth

ប្រធាន​ស្ដីទី​គណបក្ស​ប្រឆាំង​ចោទ​ប្រកាន់​ថា គណបក្ស​ប្រជាជន​កម្ពុជា តែង​ប្រើ​ល្បិច​រាល់​ពេល​ក្នុង​ការ​ប្រកួតប្រជែង​តាម​ផ្លូវ​នយោបាយ​ជា​មួយ​បក្ស​ប្រឆាំង។ លោក កឹម សុខា ចាត់​ទុក​ថា បក្ស​កាន់​អំណាច​តែង​យក​ប្រៀប​លើ​បក្ស​សង្គ្រោះ​ជាតិ ដោយ​រំលោភ​គោលការណ៍​ច្បាប់​ជា​ដរាប បើ​ទោះ​ជា​ត្រូវ​រង​ភាព​អាម៉ាស់​បែប​ណា​ក៏ដោយ។ ប៉ុន្តែ​មន្ត្រី​នាំ​ពាក្យ​របស់​បក្ស​កាន់​អំណាច​វិញ​យល់​ឃើញ​ថា បញ្ហា​របស់​លោក កឹម សុខា នេះ គឺ​ជា​ទំនាស់​បុគ្គល​សុទ្ធសាធ ពុំ​មែន​ជា​វិវាទ​នយោបាយ​ឡើយ។
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ដែល​គ្រប់គ្រង​រដ្ឋាភិបាល ប្រតិកម្ម​ភ្លាមៗ​ចំពោះ​ការ​រិះគន់​ពី​ប្រមុខ​ដឹកនាំ​បក្ស​ប្រឆាំង​ថា បក្ស​ប្រជាជន​កម្ពុជា ប្រើ​ល្បិចកល និង​មិន​ដែល​បង្ហាញ​ពី​ភាព​ស្មោះត្រង់​ចំពោះ​ការ​ប្រកួតប្រជែង​តាម​ផ្លូវ​នយោបាយ​ម្ដង​ណា​នោះ។
ការ​ឆ្លើយ​តប​បែប​នេះ​របស់​លោក សុខ ឥសាន បន្ទាប់​ពី​ប្រធាន​ស្ដីទី​លោក កឹម សុខា ប្រាប់​ទៅ​យុវជន​បក្ស​ប្រមាណ ៧០០​នាក់ នៅ​ទីស្នាក់ការ​កណ្ដាល​សង្កាត់​ចាក់អង្រែលើ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​កញ្ញា។
ថ្លែង​នៅ​ចំពោះ​មុខ​យុវជន លោក កឹម សុខា ដែល​ធ្លាប់​តែ​ពួន​សម្ងំ​នៅ​ក្នុង​ទីស្នាក់ការ​អស់​ពេល​ជា​ច្រើន​ខែ​មក​ហើយ ដើម្បី​គេច​ចេញ​ពី​ការ​​តាម​ប្រមាញ់​ដោយ​តុលាការ​នោះ បាន​ចោទ​ប្រកាន់​គណបក្ស​ដែល​គ្របគ្រង​រដ្ឋាភិបាល​ថា តែង​ធ្វើ​នយោបាយ​មិន​ស្មោះត្រង់ ជា​ពិសេស​បក្ស​កាន់​អំណាច ជា​ញឹកញាប់​តែង​អនុវត្ត​​ផ្ទុយ​ពី​ច្បាប់​ជា​និច្ច។ ជាង​នេះ​ទៀត ប្រមុខ​ដឹកនាំ​បក្ស​ប្រឆាំង​បាន​ពេបជ្រាយ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ថា តែង​យក​ឈ្នះ​លើ​គូរ​ប្រកួត​ដោយ​ប្រើប្រាស់​ឥទ្ធិពល​នៃ​អំណាច​តែ​រហូត​មក ដូច​ជា​ប្រើប្រាស់​តុលាការ​ជា​ឧបករណ៍​ដ៏​មាន​ប្រសិទ្ធភាព​របស់​ខ្លួន និង​ជម្រើស​បន្ទាប់​គឺ​កម្លាំង​យោធា៖ «ដើម្បី​ឲ្យ​ការ​បោះឆ្នោត​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ហើយ​បក្ស​ពីរ​ប្រកួត​គ្នា​ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ហ្នឹង​ទៅ​ជា​កាត់​ក្បាល​បក្ស​មួយ​បាត់ ចង​ជើង ចង​ដៃ​បក្ស​មួយ​បាត់ ហៅ​ថា​ការ​ប្រកួត​ដោយ​ស្មើភាព​ទេ? ហៅ​ថា​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​បាន​ទេ?។ កុំ​យក​លេស​ថា រឿង​តុលាការ ទៅ​ជា​រឿង​បុគ្គល តែ​កូន​ក្មេង​ក៏​វា​ដឹង​ដែរ»។
Content image - Phnom Penh Post
The three-bedroom living room inside Meridian International’s showroom, showcasing the Casa by Meridian project. Photo supplied

Showrooms give pull factor for Phnom Penh real estate pitches

With more developers and more construction in Phnom Penh’s real estate market than ever before, there is inevitably more competition.
While standing out in a crowded market is never an easy task, property developers are placing even more emphasis on making the best first impression with prospective buyers via their showrooms.
Showrooms have long been used to showcase a company’s offering; a try-before-you-buy method which can help a buyer get a feel for a product before parting with their money.
For real estate companies in Phnom Penh, the showroom is the one place the company can share its project vision, and in the process, differentiate themselves from other players.

Kem Ley’s Brother Questions Probe’s Sincerity

US House Passes Resolution on Cambodia Tensions


Rep. Alan Lowenthal (D-CA) ​addresses Cambodian-American protesters who called for the United States' intervention to put an end to human rights violations in Cambodia, Washington D.C., Friday June 10, 2016.
Rep. Alan Lowenthal (D-CA) ​addresses Cambodian-American protesters who called for the United States' intervention to put an end to human rights violations in Cambodia, Washington D.C., Friday June 10, 2016.
Rep. Alan Lowenthal (D-CA) introduced House Resolution 728 on Monday, saying it was intended as a strong message of support for human rights and democracy in Cambodia.
The US Congress has passed a resolution condemning the Cambodian government for its attacks on the country’s main opposition, saying that if relations between the major parties did not improve, there would be consequences for Prime Minister Hun Sen’s administration.
Rep. Alan Lowenthal (D-CA) introduced House Resolution 728 on Monday, saying it was intended as a strong message of support for human rights and democracy in Cambodia.
“That’s why it is so important for us to pass this resolution and show that the United States stands with the people of Cambodia. We will send an important signal to the Cambodian government that political violence of any kind will not be tolerated and the Cambodian people must be able to enjoy the freedom to choose their own leaders. Only under these conditions can elections in Cambodia be considered free and fair by the international community,” he said.
In an interview with VOA Khmer on Tuesday, Lowenthal said if the government ignored the resolution and did not institute major reforms, stop persecution against the opposition, there would be “consequences”, without elaborating on what they might be.
Prior to the passing of the resolution, members of congress took to the floor to speak on issues affecting Cambodia, such as the targeting of the leadership of the opposition Cambodia National Rescue Party by the courts.
Republican Ed Royce, chairman of the Foreign Affairs Committee, said that since “deeply flawed” elections in 2013, there had been “significant attacks on those Cambodians peacefully opposing their government.”

Thailand Deports Thousands of Cambodians and Vietnamese in Crackdown on Illegal Immigration

2016-09-16
   

Thailand Deports Thousands of Cambodians and Vietnamese in Illegal Immigration Crack Down
Cambodian workers repatriated from Banteay Meanchey province 's Poipet border checkpoint, Sept. 2016.
Photo provided to RFA.

Thai authorities are making good on their promise to crack down on illegal immigrants as each day they are sending thousands of migrant workers back to Cambodia and Vietnam, RFA has learned.
Sim Namm Yung, a provincial official in Cambodia’s Banteay Meanchey province, told RFA on Thursday that Thailand deported more than 4,000 Cambodian workers back to their homeland in August alone.
At least 300 Cambodians are being sent back home each day, Sim Namm Yung told RFA.
“They are from different parts of Cambodia,” she said. “Some went to Thailand by themselves to look for a job, but some were illegally cheated by the brokers.”
While Sim Namm Yung said most of the Cambodians worked in construction and resided in Thailand from three months to a year, some of them were also recently released from jail.
“Most of those who were in jail and were sent back home mostly to the Sras Keo province (Sakaeo in Thai),” she said.
Sum Chankea, an official with the Cambodian human rights organization ADHOC, told RFA that the repatriated Cambodians were packed “like pigs” into vans with metal bars over the windows.
After arriving at the Poipet International Checkpoint in Banteay Meanchey province the Cambodian authorities “educate” them about the illegal immigration for about 15 to 20 minutes, before allowing them to return to their home villages.
“Cambodian authorities in charge of workers along the border seem to pay no attention to the problem,” Sum Chankea said. “The authorities also are not making any attempts to arrest and punished the brokers who have taken workers to Thailand illegally.”
Human traffickers charge Cambodians as much as U.S. $100 per person to illegally transport them across the border in the northwestern part of the country, human rights groups told RFA in April.
Workers, who do not have passports, pay 300,000 to 400,000 riel (U.S. $75 to U.S. $100) each to help them cross over the border in Banteay Meanchey and Battambang provinces, Sum Chankea told RFA at the time.

Aung San Suu Kyi Urges U.S. Business Leaders to Invest in Myanmar

2016-09-16   

myanmar-assk-us-business-leaders-sept15-2016.jpg
Myanmar State Counselor Aung San Suu Kyi tells U.S. business leaders to invest in Myanmar at an event in Washington, Sept. 15, 2016.
RFA

Myanmar State Counselor Aung San Suu Kyi told U.S. business leaders on Thursday that the country’s pro-democracy government has undertaken several measures to create a more welcoming business environment, and that their investments will help the Southeast Asia nation with its transition to full democracy.
One of Aung San Suu Kyi’s goals during her first official trip to the United States in her capacity as state counselor was to address the business community to promote trade with and investment in Myanmar, along with greater economic ties with the U.S.
Aung San Suu Kyi, who is Myanmar’s de facto national leader, also stressed that certain political issues have to be worked out by her National League for Democracy (NLD) government to achieve economic success
“In order to make the political transition work, we have to have the economic expectations of our people fulfilled as well,” she told businesspeople, diplomats, and government officials.
“Our economy can succeed only if our political system succeeds,” she said.
Aung San Suu Kyi is leading renewed efforts to bring armed ethnic groups to the negotiating table to end decades of separatist fighting against the Myanmar military. She also is pushing for constitutional reform to reduce the role of the military in politics.
To woo investors, the Myanmar government has undertaken labor reforms and put in place economic policies that promote a better investment climate.
Myanmar lawmakers are reviewing a new bill on investment in Myanmar that has been introduced to simplify and speed up the procedures that investors must follow, she said.
The economic policy of the new government, which came to power in April, includes the improvement of public financial management through greater transparency, privatization of certain state-owned enterprises, promotion of the role of small- and medium-sized enterprises, expansion of vocational training opportunities, and creation of a credible dispute resolution system, she said.

Tekun Budbuntenh interviews with RFA about Dr. Kem Ley's 100 day death commemoration, medai, and ICC

International Court to Prosecute Environmental Crimes in Major Shift

  • VOA News

FILE - A boy holds a banner reading "Please stop grabbing our land" at a rally by evection victims in front of the National Assembly in Phnom Penh, Cambodia, Sept. 1, 2014.
FILE - A boy holds a banner reading "Please stop grabbing our land" at a rally by evection victims in front of the National Assembly in Phnom Penh, Cambodia, Sept. 1, 2014.
The International Criminal Court said Thursday that it will start focusing on crimes linked to environmental destruction, the illegal exploitation of natural resources and unlawful dispossession of land.
The United Nations-backed court, which sits in The Hague, has mostly ruled on cases of genocide and war crimes since it was set up in 2002.
Now, in a move widely hailed by land rights activists, the court said that environmental destruction and land grabs could lead to governments and individuals being prosecuted for crimes against humanity.
The court, which is funded by governments and is regarded as the court of last resort, said it would now take into consideration crimes that have been traditionally underprosecuted.
Land grabbing has become increasingly common worldwide, with national and local governments allocating private companies tens of millions of hectares of land in the past 10 years.
The anti-corruption campaigners from Global Witness say this has led to many forced evictions, the cultural genocide of indigenous peoples, malnutrition and environmental destruction.

​បក្សប្រឆាំង មិន​ជឿថា​សមត្ថកិច្ច​បង្ក្រាប​អ្នកចូលរួម ក្នុង​មហា​បាតុកម្ម នៅពេល​ខាងមុខ​ឡើយ​
និពន្ធដោយ : ម៉ៅ សុផា       September-16-2016, 9:59 pm/Thmey thmey
​
ភ្នំពេញ​៖ ប្រមុខ​រដ្ឋាភិបាល បានប្រកាស​រួចហើយ ថា នឹង​កម្ចាត់​ចោល​នូវ​សកម្មភាព​ខុសច្បាប់​ទាំងឡាយ ដែល​កើតឡើង​ពី​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។ ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ បែរជា​យល់ថា កងកម្លាំងប្រដាប់អាវុធ នឹងមិន​ប្រើ​អំពើហិង្សា​ទៅលើ​ហ្វូង​បាតុករ​នោះទេ​។
​មន្ត្រីជាន់ខ្ពស់​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង សង្ឃឹមថា មហា​បាតុកម្ម ដែល​រៀបចំ​ដោយ​បក្សប្រឆាំង នាពេល​មុខ នឹងមិន​មានការ​បង្ក្រាប ពី​សំណាក់​អាជ្ញាធរ​ឡើយ​។ លោក​សង្កត់ធ្ងន់ៗ​ថា​៖«​ខ្ញុំ​មិន​ជឿថា​កងកម្លាំងប្រដាប់អាវុធ មក​បាញ់សម្លាប់ មក​បង្ក្រាប ចំពោះ​បាតុកម្ម ដែលមាន​ដៃទទេ នោះទេ​។ ខ្ញុំ​មិន​ជឿ​ទេ ព្រោះ​ពួកគាត់ (​សមត្ថកិច្ច​) ក៏​ជា​ខ្មែរ​ដែរ​»​។​

​ថ្លែង​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន ក្រោយពី​បញ្ចប់​វេទិកាសាធារណៈ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ លោក អេង ឆៃអ៊ាង បាន​លើកឡើងថា គណបក្ស​សង្គ្រោះ​ជាតិ ពិតជា​មិន​ចង់​ធ្វើ​មហា​បាតុកម្ម នោះទេ​។ លោក បញ្ជាក់ថា គម្រោង​នៃ​ការធ្វើ​មហា​បា​តុម្ម​នេះ គឺជា​ជម្រើស​ចុងក្រោយ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ដើម្បី​តស៊ូ​មតិ និង​ដោះស្រាយ​វិបត្តិ​នយោបាយ  ឲ្យ​វិល​ទៅរក​ប្រក្រតីភាព​ឡើងវិញ​។

​យ៉ាងណាក៏ដោយ គណបក្ស​សង្គ្រោះ​ជាតិ នឹង​រំលាយចោល​នូវ​គម្រោង​មហា​បាតុកម្ម​ភ្លាម ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា យល់ព្រម​ចាប់ដៃ​ជាមួយ​ខ្លួន ហើយ​ដើរ​ទៅរក​តុ​ចរចា​។ នេះ​បើតាម​ការអះអាង​របស់​លោក អេង ឆៃអ៊ាង ដដែល​។

Government spends $27 million to rescue the falling price of rice


រដ្ឋាភិបាល​បញ្ចេញ​ថវិកា ២៧លាន​ដុល្លារ ដើម្បី​សង្គ្រោះ​តម្លៃ​ស្រូវ
និពន្ធដោយ : ញ៉ុង​ ហេង       September-16-2016, 6:50 pm/Thmey Thmey

ភ្នំពេញ៖ ខណៈដែល​តម្លៃ​ស្រូវ​ក្រអូប​កំពុង​បន្ត​ធ្លាក់ចុះ រដ្ឋាភិបាល នៅថ្ងៃនេះ បានសម្រេច​បញ្ចេញ​កញ្ចប់​ថវិកា ២៧លាន​ដុល្លារ ដើម្បី​សង្គ្រោះ​ស្ថានភាព​មួយ​នេះ។

CNRP found more than 400 Vietnamese registered for votes


ក្រុម​មេធាវី​អន្តរជាតិ​រំពឹង​ថា​តុលាការ ICC នឹង​ទទួល​យក​បណ្ដឹង​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា

ដោយ អ៊ូ បាណុង
2016-09-16
   
រីឆាត រ៉ូជើរ (Richard Rogers) ៦២០    

   
មេធាវី​អង់គ្លេស លោក រីឆាត រ៉ូជើរ (Richard Rogers) នៃ​ក្រុមហ៊ុន​មេធាវី គ្លបល ឌីលីជេនស៍ (Global Diligence) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​បន្ទប់​ផ្សាយ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៥។
RFA/Yun Samean

រដ្ឋអាជ្ញា​តុលាការ​​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) បាន​ចេញ​ផ្សាយ​សេចក្ដី​ប្រកាស​ពី​ឯកសារ​លម្អិត​ស្ដីពី​គោលនយោបាយ​ថ្មី ស្ដីពី​ការ​ជ្រើសរើស​បណ្ដឹង និង​ការ​ដាក់​សំណុំ​រឿង​ជា​អាទិភាព​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា។ តំណាង​ក្រុមហ៊ុន​មេធាវី គ្លបល ឌីលីជិនស៍ (Global Diligence) លោក​មេធាវី រីឆាត រ៉ូជើរ (Richard Rogers)  ដែល​បាន​ដាក់​ពាក្យ​ប្ដឹង​រដ្ឋាភិបាល​លោក ហ៊ុន សែន កាល​ពី​ឆ្នាំ​២០១៤ ស្ដីពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ សាទរ​នឹង​សេចក្ដី​ប្រកាស​នេះ ហើយ​ថា វា​ជា​ភ្លើង​ខៀវ​ក្នុង​ការ​សើរើ​បណ្ដឹង​របស់​លោក​មក​ជំនុំជម្រះ ហើយ​វា​ក៏​ជា​អវសាន​នៃ​អ្នក​រំលោភ​សិទ្ធិមនុស្ស និង​ដីធ្លី​នៅ​កម្ពុជា​ដែរ។
មន្ត្រី​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ថា ការ​ចេញ​ផ្សាយ​របស់ ICC នេះ មិន​ពាក់ព័ន្ធ​នឹង​កម្ពុជា នោះ​ទេ រី​ឯ​ការ​លើក​ឡើង​របស់​លោក​មេធាវី រីឆាត រ៉ូជើរ គឺ​ជា​ការ​បង្អើល​ស្ថានការណ៍​ដោយ​គ្មាន​មូលដ្ឋាន​ប៉ុណ្ណោះ។
តំណាង​ក្រុមហ៊ុន​មេធាវី Global Diligence លោក​មេធាវី រីឆាត រ៉ូជើរ បាន​សាទរ​ភ្លាមៗ ចំពោះ​សេចក្ដី​ប្រកាស​របស់​តុលាការ​​ព្រហ្មទណ្ឌ​​អន្តរជាតិ នៃ​ទីក្រុង​ឡាអេ (The Hague)។
សេចក្ដី​ប្រកាស​នោះ ចេញ​ដោយ​រដ្ឋអាជ្ញា អ្នកស្រី ហ្វាទូ បេនស៊ូដា (Fatou Bensouda) ដោយ​បង្ហាញ​ពី​គោលនយោបាយ​ក្នុង​ការ​ជ្រើសរើស​បណ្ដឹង​ជា​អាទិភាព។ នៅ​ក្នុង​សេចក្ដី​ប្រកាស​កម្រាស់ ១៨​ទំព័រ បាន​បង្ហាញ​ពី​ការវិវឌ្ឍន៍​នៃ​មូលដ្ឋាន​គ្រឹះ​តាម​នីតិវិធី​តុលាការ។ នីតិវិធី​នេះ​យោង​តាម​បទពិសោធន៍​នៃ​ការ​អនុវត្ត​ជាក់ស្ដែង​ក្នុង​ការិយាល័យ​នៃ​រដ្ឋអាជ្ញា​ជាង ១៤​ឆ្នាំ​កន្លង​មក ដោយ​បូក​រួម​ទាំង​ការ​អនុវត្ត​ទាំង​ក្នុង​តុលាការ​ជាតិ និង​អន្តរជាតិ។
តាមរយៈ​នៃ​សេចក្ដី​ប្រកាស​របស់​តុលាការ​កំពូល​ពិភពលោក​នេះ​ហើយ មេធាវី រីឆាត រ៉ូជើរ បាន​សាទរ​ជា​ថ្មី​ក្នុង​សេចក្ដី​ប្រកាស​របស់​ខ្លួន​ដែល​មាន​ចំណងជើង​ថា "អវសាន​របស់​អ្នក​រំលោភ​ដីធ្លី​នៅ​កម្ពុជា នឹង​បញ្ចប់​ក្នុង​តុលាការ​ទីក្រុង​ឡាអេ"។