បក្សប្រឆាំង មិនជឿថាសមត្ថកិច្ចបង្ក្រាបអ្នកចូលរួម ក្នុងមហាបាតុកម្ម នៅពេលខាងមុខឡើយ
និពន្ធដោយ : ម៉ៅ សុផា September-16-2016, 9:59 pm/Thmey thmey
ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាល បានប្រកាសរួចហើយ ថា នឹងកម្ចាត់ចោលនូវសកម្មភាពខុសច្បាប់ទាំងឡាយ ដែលកើតឡើងពីមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ បែរជាយល់ថា កងកម្លាំងប្រដាប់អាវុធ នឹងមិនប្រើអំពើហិង្សាទៅលើហ្វូងបាតុករនោះទេ។
មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង សង្ឃឹមថា មហាបាតុកម្ម ដែលរៀបចំដោយបក្សប្រឆាំង នាពេលមុខ នឹងមិនមានការបង្ក្រាប ពីសំណាក់អាជ្ញាធរឡើយ។ លោកសង្កត់ធ្ងន់ៗថា៖«ខ្ញុំមិនជឿថាកងកម្លាំងប្រដាប់អាវុធ មកបាញ់សម្លាប់ មកបង្ក្រាប ចំពោះបាតុកម្ម ដែលមានដៃទទេ នោះទេ។ ខ្ញុំមិនជឿទេ ព្រោះពួកគាត់ (សមត្ថកិច្ច) ក៏ជាខ្មែរដែរ»។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្រោយពីបញ្ចប់វេទិកាសាធារណៈ នៅព្រឹកថ្ងៃសុក្រនេះ លោក អេង ឆៃអ៊ាង បានលើកឡើងថា គណបក្សសង្គ្រោះជាតិ ពិតជាមិនចង់ធ្វើមហាបាតុកម្ម នោះទេ។ លោក បញ្ជាក់ថា គម្រោងនៃការធ្វើមហាបាតុម្មនេះ គឺជាជម្រើសចុងក្រោយរបស់គណបក្សសង្គ្រោះជាតិ ដើម្បីតស៊ូមតិ និងដោះស្រាយវិបត្តិនយោបាយ ឲ្យវិលទៅរកប្រក្រតីភាពឡើងវិញ។
យ៉ាងណាក៏ដោយ គណបក្សសង្គ្រោះជាតិ នឹងរំលាយចោលនូវគម្រោងមហាបាតុកម្មភ្លាម ប្រសិនបើគណបក្សប្រជាជនកម្ពុជា យល់ព្រមចាប់ដៃជាមួយខ្លួន ហើយដើរទៅរកតុចរចា។ នេះបើតាមការអះអាងរបស់លោក អេង ឆៃអ៊ាង ដដែល។
រីឯឯកឧត្តម សម រង្ស៊ី ដែលកំពុងស្ថិតនៅប្រទេសបារាំងឯណោះវិញ បានថ្លែងទៅកាន់អ្នកគាំទ្រនៅថ្ងៃនេះ ថា គណបក្សសង្គ្រោះជាតិ នឹងរៀបចំមហាបាតុកម្មឲ្យខានតែបាន ដើម្បីតទល់ជាមួយរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តម បានបញ្ជាក់បែបនេះថា៖«បើយើងហ៊ានងើបទាំងអស់គ្នា ងើបគ្រប់ខេត្ត បាតុកម្មគ្រប់សាលាឃុំ បាតុកម្មគ្រប់សាលាស្រុក បាតុកម្មគ្រប់សាលាខេត្ត បាតុកម្មរាជធានីភ្នំពេញទន្ទឹមគ្នា តើពួកនេះមានកម្លាំងមកពីណាទៅបង្ក្រាបប្រជាពលរាស្ត្រ បើប្រជារាស្ត្រងើបទូទាំងប្រទេសដោយសន្តិវិធី។ យើងត្រូវតែរៀបចំគម្រោងនេះឲ្យទាល់តែបាន ក្នុងពេលឆាប់ៗខាងមុខនេះ»។
សូមបញ្ជាក់ថា កាលពីពេលថ្មីនេះ គណបក្សសង្គ្រោះជាតិ បានប្រកាសថា នឹងធ្វើមហាបាតុកម្ម ដើម្បីទាមទារឲ្យមានដំណោះស្រាយនយោបាយ។ ក្រោយពីគណបក្សសង្គ្រោះជាតិ ប្រកាសបែបនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន បានបញ្ជាឲ្យគ្រប់កម្លាំងមានសមត្ថកិច្ចត្រៀមខ្លួនកម្ចាត់ចោលនូវរាល់សកម្មភាពខុសច្បាប់ទាំងអស់ ដើម្បីការពារនូវភាពសុខសាន្តរបស់ប្រជាជន។ ជាមួយគ្នានោះដែរ ក្រសួងការពារជាតិ មេអង្គរក្ស ព្រមទាំងមេកងកម្លាំងប្រដាប់អាវុធដទៃទៀត បានចេញមុខប្រកាសទទួលបញ្ជារបស់នាយកដ្ឋមន្ត្រីផងដែរ៕

No comments:
Post a Comment