A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 17 September 2016

Government spends $27 million to rescue the falling price of rice


រដ្ឋាភិបាល​បញ្ចេញ​ថវិកា ២៧លាន​ដុល្លារ ដើម្បី​សង្គ្រោះ​តម្លៃ​ស្រូវ
និពន្ធដោយ : ញ៉ុង​ ហេង       September-16-2016, 6:50 pm/Thmey Thmey

ភ្នំពេញ៖ ខណៈដែល​តម្លៃ​ស្រូវ​ក្រអូប​កំពុង​បន្ត​ធ្លាក់ចុះ រដ្ឋាភិបាល នៅថ្ងៃនេះ បានសម្រេច​បញ្ចេញ​កញ្ចប់​ថវិកា ២៧លាន​ដុល្លារ ដើម្បី​សង្គ្រោះ​ស្ថានភាព​មួយ​នេះ។


2 comments:

Anonymous said...


Somewhere in this world people are starving, but the price of rice is falling in Cambodia. UN must be doing good job keeping all the poor fed around the world at the present. Or this is nothing more than price suppression toward rice farmers to bring them financial distress so they give up farming only option left is to look for work in the capital. Next move you know there will be food shortage and people will starved by the millions. I think this is the move by movers and shakers who control all aspects of people's lives around the world.

Anonymous said...

ស្រុកពាមជរ​ ខេត្តព្រៃវៃង​ ពលរដ្ឋ៩០០នាក់ ពលរដ្ឋថាៈ​ ឈឺចាប់ណាស់​ តំលៃស្រូវ​ធ្លាក់ថោក ព្រោះ​លោក​ សម​ រង្សី​ ស្នើសុំសហភាពអឺរ៉ុប​បិទទំនិញពីកម្ពុជា»។

គួរបញ្ជាក់ថា កន្លងមកថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានផ្សព្វផ្សាយយ៉ាងព្រោងព្រាក ថាលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ​ បានស្នើសុំសហភាពអឺរ៉ុប​បិទទំនិញពីកម្ពុជា។ ព័ត៌មាននេះ ត្រូវបាន សាធារណជនស្ទើទូទាងប្រទេសកម្ពុជា បានរិះគន់លើមេដឹកនាំរូបនេះឡើងចាស់ដៃ។

អ្វីដែល សម រង្ស៊ី បានលើកឡើងហ្នឹង នៅក្នុងលក្ខណៈចង្រៃ ហើយក៏ជាសារ ប្រមាថដល់ការរស់រានមានជីវិ​តកម្មករ យើងឃើញថា សម រង្ស៊ី បានធ្វើកន្លងមកបានគឺបានយកទៅកាត់ក ជាឈ្នាន់នយោបាយ ក៏ដូចជាធ្វើឲ្យកម្មករចេញមកធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាល ក៏ដូចជាការដើរអង្កៀសលុយ ពីកម្មករដែលបានរស់នៅកូរ៉េហើយហ្នឹង ជាការប្រមាថ និងដាក់ទណ្ឌកម្មដល់កម្មករ ហើយជាសកម្មភាពចង្រៃ សម្រាប់កម្មករណាស់»។

នៅក្នុងបទអន្តរាគមន៍ជាភាសាបារាំង នៅសភាអឺរ៉ុប កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅនេះ ដែលជាថ្ងៃសភាអឺរ៉ុបនិយាយពី បញ្ហាជំនួយមកកាន់ កម្ពុជានោះ លោក សម រង្ស៊ី បានបង្ហាញបំណងចង់ឲ្យសភាអឺរ៉ុប យកបញ្ហាទីផ្សារសម្លៀកបំពាក់របស់កម្ពុជាធ្វើជា គំនាបមកលើរាជរដ្ឋាភិបាលកម្ពុជា ដើម្បី ឆ្លើយតបទៅនឹងស្ថានការណ៍នយោបាយនៅកម្ពុជា។ លោក សម រង្ស៊ី បានលើកឡើងថា បើសហភាពអឺរ៉ុបបិទទីផ្សារនាំចេញសម្លៀកបំពាក់ពីកម្ពុជា គឺនៅពេល បើកទីផ្សារវិញ មិនចេះតែបើកទេ គឺត្រូវមានភ្ជាប់នូវលក្ខខណ្ឌ ផ្សេងៗ។ លោកបន្តថា បើសភាពអឺរ៉ុបធ្វើដូច្នេះ រាជរដ្ឋាភិបាលកម្ពុជា ប្រហែលជាចាប់ផ្តើម ពិចារណាឡើងវិញ នេះបើយោងតាមការ ចេញផ្សាយរបស់វិទ្យុបារាំង RFI ។

មេដឹកនាំបក្សប្រឆាំងបានលើកឡើងទៀតថា បើសហភាពអឺរ៉ុបលូកដៃក្នុងរឿងនាំចេញសម្លៀកបំពាក់ គឺមិនមែនកម្មករ ឬប្រជាជន តូចតាចទេដែលប៉ះពាល់ គឺពួកថៅកែធំៗ មេឈ្មួញធំៗទៅវិញទេ ដែលប៉ះពាល់។ លោកបន្តថា ឈ្មួញធំៗទាំងអស់នោះហើយ ដែលសូកលុយមួយចំណែកធំទៅឲ្យគណបក្សកាន់អំណាច។

លោក ផៃ ស៊ីផាន បានចាត់ទុកថា គំនិតរបស់លោក សម រង្ស៉ី ពេលនេះ គឺជាការយុទ្ធសាស្រ្តប្រឆាំង នឹងអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ លោកថា «ជាយុត្តិសាស្ដ្រមួយដែលប្រឆាំង នឹងអនុសាសន៍របស់សម្ដេចតេជោ ហើយប្រសាសន៍ របស់សម្ដេចតេជោ មិនថានៅទីណា ទាំងក្នុងស្រុក និងក្រៅស្រុក តែងតែលើកចិត្តឲ្យចូលមកបណ្ដាក់ទុន ដើម្បីឲ្យជាផលប្រយោជន៍ របស់កម្មករ ហើយនេះជាយុត្តិសាស្ដ្រមួយ ដែលខុសពីយុត្តិសាស្រ្ដ របស់សម្ដេចដែលបានខិតខំប្រឹងប្រែង បង្កើតនូវបរិយាកាស សម្រាប់រស់រានមានជីវិត និងផលប្រយោជន៍របស់កម្មករ»។

លោក ផៃ ស៊ីផាន បានបន្ថែមទៀតថា «មិនត្រឹមតែជាយុទ្ធសាស្ដ្រសម្លាប់កម្មករទេ គឺគាត់លើកឡើងថា ផលប្រយោជន៍ដែលកម្មករ ដែលបានធ្វើកិច្ចសហការ ជាមួយថៅកែ ដែលថៅកែគេទៅធ្វើរោងចក្រនៅទីណា ក៏បានដែរមិនចាំតែនៅកម្ពុជាទេ ដូច្នេះ សម រង្ស៊ី គ្មានលទ្ធភាពទៅប្រឆាំងជាមួយថៅកែបាននោះទេ ហើយនយោបាយរបស់គាត់ចង់ឲ្យគេដករោងចក្រចេញពីស្រុកខ្មែរ ទៅតាមរយៈ ការធ្វើបាតុកម្ម នេះជាលក្ខខណ្ឌចង្រៃមួយសម្រាប់ខ្មែរ»។