A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 17 September 2016


មន្ត្រី​បក្ស​កាន់អំណាច​ច្រានចោល​គំនិត​ស្នើ​សុំ​ព្រះរាជ​អន្តរាគមន៍​បញ្ហា​នយោបាយ

ដោយ ប្រាជ្ញ ចេវ
2016-09-17   

សុខ ឥសាន ៨៥៥ ២០១៦
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្រោយ​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Brach Chev
RFA/Brach Chev

មន្ត្រី​គណបក្ស​កាន់​អំណាច​ច្រានចោល​គំនិត​របស់​អ្នក​នយោបាយ​ជើង​ចាស់ លោក លឺ ឡាយស្រេង ដែល​ស្នើ​ព្រះរាជ​អន្តរាគមន៍​ពី​​ព្រះមហាក្សត្រ​ដើម្បី​ដោះស្រាយ​វិបត្តិនយោបាយ។ ទោះ​យ៉ាង​នេះ​ក្ដី អ្នក​វិភាគ​នយោបាយ​យល់​ថា ស្ថានការណ៍​នយោបាយ​តឹងតែង​ដូច​សព្វ​ថ្ងៃ​នេះ គួរ​តែ​មាន​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ ខណៈ​ច្បាប់​កំពូល​របស់​កម្ពុជា ចែង​ថា ព្រះមហាក្សត្រ​ជា​អ្នក​បង្រួប​បង្រួម ធ្វើ​ឲ្យ​មាន​ឯកភាព​ជាតិ។
​ខណៈ​លិខិត​ទូល​ថ្វាយ​ព្រះមហាក្សត្រ​សុំ​ព្រះរាជ​អន្តរាគមន៍​រឿង​នយោបាយ បាន​ដល់​ស្ថាប័ន​ព្រះមហាក្សត្រ ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​នៅ​ឡើយ​នេះ។ មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ថា លិខិត​របស់​អតីត​ឧបនាយករដ្ឋមន្ត្រី​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច មាន​ទំនោរ​លំអៀង​ទៅ​គណបក្ស​ប្រឆាំង។
​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន និយាយ​ថា លិខិត​របស់​លោក លឺ ឡាយស្រេង មាន​លក្ខណៈ​បង្ខិតបង្ខំ​ព្រះមហាក្សត្រ និង​ជា​ការ​ប្រមាថ​ព្រះមហាក្សត្រ។ លោក​បន្ត​ថា ជំហរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា មិន​អាច​ទទួល​យក​បាន​ទេ​នូវ​ទស្សនទាន​នៃ​ខ្លឹម​សារ​លិខិត​នោះ៖ «»។
​ផ្ទុយ​ពី​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ ឯ​ណោះ​វិញ គាំទ្រ​នូវ​គំនិត​យោបល់​ដែល​បង្ហាញ​ពី​ការ​ចង់​ដោះស្រាយ​បញ្ហា​ជាតិ​ដោយ​សន្តិវិធី។
​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ឲ្យ​ដឹង​ថា គណបក្ស​សង្គ្រោះ​ជាតិ ស្វាគមន៍​ព្រះរាជ​វត្តមាន​របស់​ព្រះមហាក្សត្រ​ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​ពេល​នេះ។ ចំពោះ​ការ​រំពឹង​យ៉ាង​ណា​នោះ លោក យឹម សុវណ្ណ មិន​ទាន់​ធ្វើ​អត្ថាធិប្បាយ​នៅ​ឡើយ​ទេ ដោយ​រង់ចាំ​ការ​ឆ្លើយ​តប​ពី​ព្រះមហាក្សត្រ​ចំពោះ​លិខិត​របស់​លោក លឺ ឡាយស្រេង៖ «»។
លឺ ឡាយស្រេង ២០១៦ ៨៥៥
លោក លឺ ឡាយស្រេង អតីត​ឧបនាយករដ្ឋមន្ត្រី​ពី​ខាង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​ជា​អ្នក​នយោបាយ​ជើង​ចាស់​មួយ​រួប ក្នុង​បន្ទប់​ផ្សាយ​អាស៊ីសេរី នៅ​ថ្ងៃ​ទី១៥ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Cheu Sideth

​អតីត​ឧបនាយករដ្ឋមន្ត្រី និង​ជា​អ្នក​នយោបាយ​ជើងចាស់ លោក លឺ ឡាយស្រេង បាន​ថ្វាយ​លិខិត​មួយ​ច្បាប់​ទៅ​អង្គ​ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ដើម្បី​យាង​ទ្រង់​ធ្វើ​អន្តរាគមន៍ និង​ដោះស្រាយ​ស្ថានការណ៍​នយោបាយ​កំពុង​តានតឹង​នៅ​កម្ពុជា។
​ក្រោយ​ការ​លិខិត​នេះ ទីប្រឹក្សា​ព្រះរាជ​ខុទ្ទកាល័យ ព្រះមហាក្សត្រ ព្រះ​នរោត្ដម មុនីនាថ គឺ​លោក អ៊ុំ ដារ៉ាវុធ ឲ្យ​អាស៊ីសេរី ដឹង​ថា បាន​ទទួល​លិខិត​នេះ​ហើយ និង​កំពុង​ពិនិត្យ។
​បញ្ជាក់​បន្ថែម​ពី​លិខិត​របស់​ខ្លួន លោក លឺ ឡាយស្រេង និយាយ​ថា ប្រសិនបើ​ព្រះមហាក្សត្រ​កោះហៅ​ប្រមុខ​ទាំង​ពីរ​ចូល​វាំង នឹង​ធ្វើ​ឲ្យ​ស្ថានការណ៍​នយោបាយ​វិល​មក​ភាព​ល្អ​ប្រសើរ​ឡើង​វិញ។ លោក​ថា ការ​ដោះស្រាយ​បញ្ហា​ដោយ​ចុង​កាណុង​កាំភ្លើង មិន​អាច​រំលត់​បញ្ហា​បាន​ទេ៖ «»។
ម្ដង​ហើយ​ម្ដង​ទៀត លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា តែង​ព្រមាន​ប្រើ​កងកម្លាំង​ដើម្បី​ជា​ការ​ឆ្លើយ​តប​ការ​ប្រកាស​ធ្វើ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ ចំណែក​មេទ័ព​មួយ​ចំនួន​ដែល​សិទ្ធិ​នឹង​លោក ក៏​តែងតែ​ស្រែក​បន្ទរ​ថា នឹង​កម្ចាត់​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ។
​អ្នក​វិភាគ​នយោបាយ លោក សូ ចន្ថា យល់ថា ការ​បដិសេធ​របស់​គ​ណ​បក្ស​នយោបាយ​ប្រជាជន​កម្ពុជា​នៅ​ពេល​នេះ ព្រោះ​គណបក្ស​នេះ​បង្ហាញ​ជំហរ​មិន​ចង់​ដោះស្រាយ​នយោបាយ​ដោយ​សន្តិវិធី។ លោក​ថា ព្រះរាជ​តួនាទី​របស់​ព្រះមហាក្សត្រ​បាន​ចែង​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ គឺ​ផ្ដល់​សិទ្ធិ​ឲ្យ​ព្រះ​អង្គ​ជា​អ្នក​សម្របសម្រួល​នយោបាយ និង​ធ្វើ​ឲ្យ​មាន​ឯកភាព​ជាតិ៖ «»។
​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ ខណៈ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ព្រម​ចូល​ធ្វើ​នៅ​ក្នុង​សភា និង​ងាក​មក​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​មាន​ការ​បោះឆ្នោត​ឡើង​វិញ​នោះ ព្រោះ​មហាក្សត្រ​បាន​កោះ​អញ្ជើញ​ថ្នាក់ដឹកនាំ​គណបក្ស​ទាំង​ពីរ​ចូល​វាំង​ដែរ ប៉ុន្តែ​មិន​ទទួល​លទ្ធផល​អ្វី​ជា​គាប់​ចិត្ត​នោះ​ទេ។ ជុំវិញ​ស្ថានការណ៍​នយោបាយ​សព្វថ្ងៃ​នេះ​វិញ អ្នក​វិភាគ​ព្រមាន​ថា ប្រសិនបើ​កម្លាំង​នយោបាយ​នៃ​គណបក្ស​ទាំង​ពីរ​ប្រឈម​ដាក់​គ្នា នឹង​នាំ​មាន​ការ​ខាត់​បង់ប្រយោជន៍​យ៉ាង​ធ្ងន់ធ្ងរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: