A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 9 September 2013

3 non-MP ministers and 26 new candidates from the ruling CPP got elected រដ្ឋមន្ត្រី​៣​រូប ទទួលតំណែង​ជា​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ និងដាក់បញ្ចូលតំណាងរាស្រ្តថ្មីប្រមាណ២៦រូប​

ដោយ៖​ ស៊ុន ណារិន​​ | ថ្ងៃចន្ទ័ ទី9 ខែកញ្ញា ឆ្នាំ2013 | VoD

​រដ្ឋមន្ត្រី​ចំនួន​បី​រូប ដែល​មិន​ធ្លាប់​មាន​តំណែង​ជា​តំណាងរាស្ត្រ ត្រូវបាន​ដាក់​ឲ្យ​ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់​នីតិកាល​ទី​៥​នេះ ខណៈ​គណបក្សកាន់អំណាច បាន​ដាក់បញ្ចូល​តំណាងរាស្ត្រ​ថ្មី ជំនួស​តំណាងរាស្ត្រ​ចាស់ ប្រមាណ​ជា​២៦​រូប​ទៀត​។​
​នេះ​បើ​តាម​ការប្រៀបធៀបរ​វា​ង​បញ្ជី​ ឈ្មោះ​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​នីតិកាល​ទី​៥ ចេញ​ផ្សាយ​ដោយ​គជប នឹង​បញ្ជី​ឈ្មោះ​តំណាង រាស្ត្រ​សម្រាប់​នីតិកាល​ទី​៤​។
​តាម​ការផ្ទៀងផ្ទាត់​ឈ្មោះ បង្ហាញថា រដ្ឋមន្ត្រី​ចំនួន​បី​រូប​នោះ មាន​លោក អ៊ឹម សិទ្ធី រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក ម៉ុក ម៉ារ៉េត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​លោក សូ ឃុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។ រដ្ឋមន្ត្រី​ទាំង​បី​រូបនោះ មិន​ធ្លាប់​មាន​ដំណែង​ជា​តំណាង​រាស្ត្រ​​ឡើយ​សម្រាប់​នីតិកាល​ទី​៤​។​
​តំណាងរាស្ត្រ​ចំនួន​២៦​រូប ដែល​ត្រូវបាន​គណបក្ស​ប្រជាជន​កម្ពុជា ដាក់​បញ្ចូល​ថ្មី​ទៅ​ក្នុង​បញ្ជី​តំណាងរាស្ត្រ​នីតិកាល​ទី​៥​នេះ ដែល​មាននៅ​តាម​ខេត្ត​ដូចជា ខេត្ត​បន្ទាយមានជ័យ មាន​ចំនួន​២​រូប ដែល​ក្នុងនោះ​មាន​លោក កែ គឹមយ៉ាន​ផងដែរ បាត់ដំបង​ចំនួន​២​រូប កំពង់ចាម ចំនួន​៤​រូប ដែល​មាន​ទាំង​លោក អ៊ឹម សិទ្ធី កំពង់ស្ពឺ ចំនួន​២​រូប ដែល​មាន​កូនប្រុស​នាយ​ក​រដ្ឋមន្ត្រី គឺ​លោក ហ៊ុន ម៉ា​នី កំពត ចំនួន​២​រូប កណ្តាល​ចំនួន​៣​រូប ក្រចេះ​ចំនួន​១​រូប ខេត្ត​មណ្ឌលគិរី ចំនួន​១​រូប ភ្នំពេញ ចំនួន​១​រូប គឺ​លោក កែប ជុតិមា ខេត្ត​ព្រះវិហារ ១​រូប ខេត្ត​ព្រៃវែង​១​រូប ពោធិ៍សាត់​១​រូប រតនគិរី​១​រូប សៀមរាប​១​រូប ព្រះសីហនុ ១​រូប ស្ទឹងត្រែង​១​រូប ស្វាយរៀង​១​រូប  តាកែវ​២​រូប ដែល​មាន​លោក ម៉ុក ម៉ារ៉េត និង​លោក សូ ឃុន និង ប៉ៃលិន​១​រូប​។​

​តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង លោក ជាម យៀប មានប្រសាសន៍ថា ការផ្លាស់ប្តូរ​បេក្ខភាព​តំណាងរាស្ត្រ ជាប់ឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ផ្អែក​លើ​តម្រូវការ​ចាំបាច់​របស់​គណបក្ស ហើយ​មន្ត្រី​ដែល​ត្រូវ​ផ្លាស់ចេញ​នោះ គណបក្ស មិន​បោះបង់​ចោល​នោះទេ ដោយ​នឹង​មានកា​រៀបចំ​តួនាទី​ថ្មី​។​
​តាម​បញ្ជី​ឈ្មោះ​តំណាងរាស្ត្រ​ជាប់ឆ្នោត រដ្ឋមន្ត្រី​ចំនួន​១0​រូប ដែល​មាន​តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល​មុន​ការបោះឆ្នោត​អាណ្ណតិ​ទី​៥ ត្រូវបាន​ផ្លាស់ប្តូរ​ពី​ការជាប់ឆ្នោត​ជា​តំណាងរាស្ត្រ បើ​ទោះ​រដ្ឋមន្ត្រី​ទាំងនោះ បាន​ឈរឈ្មោះ​ជា​បេក្ខជន​ពេញសិទ្ធិ​ក៏​ដោយ​។​
​ក្នុង​ខេត្ត​កណ្តាល មាន​ការផ្លាស់ប្តូរ​លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម ខេត្ត​កំពង់ធំ មាន​ការផ្លាស់ប្តូរ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ខេត្ត​កែប មាន​ការផ្លាស់ប្តូរ លោក​ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម រាជធានី​ភ្នំពេញ មាន​ការផ្លាស់ប្តូរ លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​និតិ​សម្បទា លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​។
​ចំណែក​ខេត្តក្រចេះ មាន​ការផ្លាស់ប្តូរ លោក អ៊ឹម ឈុនលឹម រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរោបនីយកម្ម និង​សំណង់  ខេត្ត​កំពង់ស្ពឺ ដូរ លោក ឆាយ ថន រដ្ឋមន្ត្រី​ក្រសួង​ផែនកា​រ​ពី​តំណាងរាស្ត្រ​។ ខេត្ត​កំពង់ចាម មាន​ការផ្លាស់ប្តូរ លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍ​ជនបទ លោក វង សូ​ត រដ្ឋមន្ត្រីក្រសួង​ការងារ លោក មិន ឃិន រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា ពី​តំណាងរាស្ត្រ​។​ចំណែក​ខេត្តកំពង់ឆ្នាំង លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន មិន​ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ​ទេ ខេត្តតាកែវ លោក ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម មិន​ជាប់​ជា​ក៏​មិន​ជាប់​ជា​តំណាងរាស្ត្រ​ដែរ​។​
​មិនទាន់មាន​មាន​ការកំណត់​ពី​គណបក្ស ប្រជាជន​កម្ពុជា ថា​តើ​រដ្ឋ​មន្ត្រី​ទាំង​១០​រូប ដែល​បាន​ផ្លាស់​ប្តូរ​ពី​ការ​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ ទៅ​ឲ្យ​អ្នក​ផ្សេង​វិញ នឹង​នៅតែ​ទទួល​តំណែង​ជា​រដ្ឋមន្ត្រី សម្រាប់​ក្រសួង​ដដែល​នៅ​នីតិកាល​ទី​៥​នេះ ឬ​យ៉ាងណា​។​
​ចំណែក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មិន​មាន​ការផ្លាស់ប្តូរ​នោះទេ បើ​តាម​បញ្ជី​ឈ្មោះ​ជាប់ឆ្នោត​របស់​គជប​។​
​គជប បាន​ប្រកាស​ជា​ផ្លូវការ​ថា គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​៦៨​អាសនៈ ប្រហែលជា​៤៨.៨​ភាគរយ​នៃ​អ្នកចូលរួម​បោះឆ្នោត​សរុប​៦.៦៣​លាន​នាក់ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​៥៥​អាសនៈ ស្មើនឹង​៤៤.៥​ភាគរយ គឺ​២.៩២ លាន​សំឡេង​។​គណបក្ស​ប្រជាជន​កម្ពុជា បាន​បាត់បង់​តំណាងរាស្ត្រ​ចំនួន​២២​រូប បើ​ប្រៀបធៀប​ពី​ការបោះឆ្នោត​អាណ្ណត្តិ​ទី​៤ កាលពី​២០០៨ ដែល​ទទួលបាន​៩០អាសនៈ​៕
(លទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៥ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣/ប្រភពពីwww.cpp.gov.kh)
សរសេរ​មកកាន់ លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

No comments: