A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 9 September 2013

CPP official: The changes in the CPP's MP candidate list are done in accordance with the needs of the party ការផ្លាស់ប្តូរ​​បេក្ខភាព​​តំណាង​រាស្ត្រ​​របស់ CPP គឺ​ស្រប​តាម​តម្រូវការ​បក្ស​​

Read more here.

ដោយ៖​ តាំង វីដា និង ដួង សុខា| ថ្ងៃចន្ទ័ ទី9 ខែកញ្ញា ឆ្នាំ2013 |VoD

​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​​ កម្ពុជា (CPP) អះអាង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា ការផ្លាស់ប្តូរ​បេក្ខភាព​តំណាងរាស្ត្រ ជាប់ឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ផ្អែក​លើ​តម្រូវការ​ចាំបាច់​របស់​គណបក្ស ហើយ​មន្ត្រី​ដែល​ត្រូវ​ផ្លាស់​ចេញ​​នោះ មិនមែន​រង​ការ​បោះបង់​​ចោល​​នោះ​​ទេ តែ​នឹង​មាន​ការរៀបចំ តួនាទី​​ថ្មី​​ជំនួស​។​
​បញ្ជី​ឈ្មោះ​បេក្ខជន​ជាប់​ឆ្នោត ចេញ​ផ្សាយ​​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប)  បង្ហាញថា បេក្ខជន​ដែល​ជាប់ឆ្នោត​​ជា​តំណាង ​រាស្ត្រ​​​របស់​​គណបក្ស​ប្រជាជន​​ក​ម្ពុជា មាន​តំណាងរាស្ត្រ​១០​រូប ដែល​កាន់​តំណែង​​ជា​រដ្ឋមន្ត្រី​បច្ចុប្បន្ន បាន​លាលែង​ពី​តួនាទី​តំណាងរាស្ត្រ​របស់​ខ្លួន បើ​ទោះ​​ជា​រដ្ឋ​មន្ត្រី​ទាំងនោះ បាន​ឈរឈ្មោះ​ជា​បេក្ខជន​ពេញ​សិទ្ធិ​ក៏​ដោយ​។ តំណាង​រាស្ត្រ​ទាំងនោះ​មាន លោក វង សូ​ត លោក ខៀវ កាញារីទ្ធ លោក ជា សុផារ៉ា លោក លឹម គានហោ លោក អ៊ិត សំហេង និង លោក ចម ប្រសិទ្ឋិ ជាដើម​។ ជាមួយគ្នានេះ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក​ជា ស៊ីម ក៏​បាន​​លាលែង​​ដែរ​។​
មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​ហិរញ្ញវត្ថុ ធនាគារ និង សវនកម្ម​នៃ​រដ្ឋសភា លោក ជាម យៀប មានប្រសាសន៍ថា ការផ្លាស់​បេក្ខភាព​តំណាងរាស្ត្រ គឺ​ស្រប​តាម​តម្រូវការ​ចាំបាច់​របស់​​គណបក្ស​។ លោក​បន្តថា បេក្ខភាព​ដែល​ត្រូវ​ផ្លាស់ចេញ​​នោះ គឺ​អាច​នឹង​ត្រូវ​បាន​រៀប​ចំ​​ឲ្យ​​បន្ត​​តួនាទី​​ជា​​រដ្ឋ​មន្ត្រី​​ដ​ដែល ឬ​ផ្លាស់​ទៅ​បំពេញ​​ការងារ​អង្គភាព​ពាក់ព័ន្ធ​នានា តាមរយៈ​ស្នាដៃ​ការងារ និង​បទពិសោធន៍​ ៖

​មន្ត្រីជាន់ខ្ពស់​របស់​គ​ណ​បក្ស​ប្រជាជន​​កម្ពុជា លោក ឈាង វុន អះអាង​ប្រាប់​វិទ្យុ​​បារាំង​​អន្តរជាតិ (RFI) ថា គណបក្ស​​ប្រជាជន​កម្ពុជា កំពុង​ធ្វើ​កំណែ​ទម្រង់​​ស៊ីជម្រៅ ដើម្បី​ឆ្លើយតប​ទៅនឹង​ការចង់បាន​​របស់​អ្នកបោះឆ្នោត ដែល​បាន​សំដែង​ចេញ​តាមរយៈ​ការបោះឆ្នោត កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣​។​
នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ ដំណើរការ​បោះ​ឆ្នោត ហៅ​កាត់ និ​កហ្វិច (NICFEC) លោក ហង្ស ពុទ្ធា យល់ថា ការធ្វើកំណែទម្រង់​នេះ គឺជា​យុទ្ធ​សាស្ត្រ​របស់​គណបក្ស​ប្រជាជន​​កម្ពុជា ដែល​បង្ហាញ​ថា កូន​​មន្ត្រី​ជាន់​ខ្ពស់ មាន​ឱកាស​ទទួល​តំណែង​ជា​តំណាងរាស្ត្រ បើ​ទោះបីជា​ខ្លួន​មិន​ទទួលបាន​សំឡេង​​គាំទ្រ​គ្រប់​ក៏ដោយ ហើយ​​ភាគច្រើន​នៃ​បេក្ខជន ដែល​លាលែង​​បេក្ខភាព​តំណាង​រាស្ត្រ​​នោះ គឺ​ជា​មន្ត្រី​ចាស់ទុំ និង​មាន​បទ​ពិសោធន៍​​ច្រើន ក្នុង​គណបក្ស​​នេះ​ ​៖
លទ្ធផល​បោះឆ្នោយ​ផ្លូវ​ការ​ដែល​ប្រកាស​​ ដោយ គ​.​ជ​.​ប បង្ហាញ​ថា គណបក្ស​ប្រជាជន​​កម្ពុជា ទទួលបាន​៦៨​អាសនៈ ប្រហែល​ជា​៤៨.៨​ភាគរយ​នៃ​អ្នក​ចូល​រួម​​បោះ​ឆ្នោត​​សរុប​ ៦.៦៣​លាន​​នាក់ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​៥៥​​អាសនៈ ស្មើនឹង​៤៤.៥​ភាគរយ គឺ​ ២.៩២​លាន​សំឡេង​។​គណបក្ស​​ប្រជាជន​​កម្ពុជា បាន​បាត់បង់​តំណាងរាស្ត្រ​ចំនួន​២២​រូប បើ​ប្រៀបធៀប​ពី​ការបោះឆ្នោត​អាណត្តិ​ទី​៤ កាលពី​២០០៨ ដែល​ទទួលបាន​៩០​អាសនៈ​៕​
សរសេរមកកាន់លោក តាំង វីដា តាមរយៈ vida@vodhotnews.com

No comments: