A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Saturday 23 April 2016
សមាគមអាដហុកប្រកាសលែងបន្តផ្ដល់មេធាវីការពារកញ្ញា ស្រីមុំ
ដោយ ខែ សុណង
2016-04-22
កញ្ញា ខុម ចាន់តារាទី ហៅ ស្រីមុំ ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាននាទីស្នាក់ការអង្គការអាដហុក (ADHOC) នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦។ RFA/Phan Yasy
RFA/Phan Yasy
សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) នៅថ្ងៃទី២២ ខែមេសា សម្រេចថា លែងបន្តផ្ដល់មេធាវីការពារឲ្យកញ្ញា ខុម ចាន់តារាទី ហៅ ស្រីមុំ ទៀតហើយ។
ការសម្រេចមិនផ្ដល់មេធាវីបន្តទៀតនេះ បន្ទាប់កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ចូលបំភ្លឺកាលពីថ្ងៃទី១៩ ខែមេសា ហើយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្ដីថ្លែងការណ៍មក សមាគមអាដហុក យល់ថា នាងមិនស្ថិតនៅក្នុងស្ថានភាពគំរាមកំហែងធ្ងន់ធ្ងរ និងគួរឲ្យព្រួយបារម្ភទៀតទេ។ សមាគមនេះបញ្ជាក់ថា មានករណី២ ដែលសមាគមបន្តលែងករណីបណ្ដឹងបរិហារកេរ្តិ៍ វាគ្រាន់តែជារឿងវិវាទធម្មតា រវាងបុគ្គលសាមញ្ញ មិនចំសមត្ថកិច្ចរបស់សមាគម ហើយករណី១ទៀត គឺការផ្ដល់សក្ខីកម្មក្លែង និងមានអំពើពេស្យាចារ សមាគមយល់ថា ជានីតិវិធីបន្ត កញ្ញាអាចគ្រាន់តែជាសាក្សីតែប៉ុណ្ណោះ។
សមាគមនេះបានឲ្យដឹងទៀតថា ការផ្ដល់មេធាវីឲ្យ កញ្ញា ខុម ចាន់តារាទី ហៅ ស្រីមុំ កន្លងមកគឺដោយសារតែនាងមានការតក់ស្លុត និងមានការភ័យខ្លាច បន្ទាប់ពីមានលិខិតអញ្ជើញចំនួន ២លើករបស់នាយកដ្ឋានប្រឆាំងអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែននៃក្រសួងមហាផ្ទៃ។ គ្រានោះសមាគមយល់ថា នាងពិតជាមានការភិតភ័យ និងព្រួយបារម្ភខ្លាំង ព្រមទាំងទទួលនូវការគំរាមកំហែងដែលមានរូបភាពជាលក្ខណៈនយោបាយ។
កញ្ញា ខុម ចាន់តារាទី ហៅ ស្រីមុំ ត្រូវបានគេចោទថា មានស្នេហាលួចលាក់ជាមួយអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានចូលខ្លួនទៅបំភ្លឺនៅតុលាការកាលពីថ្ងៃទី១៩ ខែមេសា យោងរបាយការណ៍របស់សមត្ថកិច្ចនៃនាយកដ្ឋានប្រឆាំងអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែននៃក្រសួងមហាផ្ទៃ តាមបណ្ដឹងរបស់កញ្ញា ធី សុវណ្ណថា ដែលប្ដឹងឲ្យរកម្ចាស់សំឡេងសន្ទនាជាមួយលោក កឹម សុខា ពីបទបរិហារកេរ្តិ៍។
ករណីបញ្ចេញខ្សែអាត់សំឡេង និងការចោទប្រកាន់កញ្ញា ស្រីម៉ុំ នេះ ត្រូវបានអ្នកតាមដានស្ថានការណ៍នយោបាយលើកឡើងថា ជារឿងរៀបចំផ្នែកនយោបាយដែលមានផែនការច្បាស់លាស់ដើម្បីវាយបំបាក់ប្រជាប្រិយភាពគណបក្សប្រឆាំង៕
Subscribe to:
Post Comments (Atom)
1 comment:
អាដហុក មើលទៅដឹងរឿងពិត ថាជាល្ខោនរបស់ ស៊ីភីភី ដើម្បីបំបាក់ កែម សុខា បានជាដកខ្លួនចេញដូច្នេះ ធម្មតា អាដហុក មិនបោះបង់ចោលទេ បើពិតជាចូលក្នុងរឿងសិទ្ធិមនុស្សពិតៗច្បាស់ជាមិនបោះចោលដូច្នេះទេ ហើយនេះជារឿងនយោបាយពិតហើយបានជាដូច្នេះ ។
Post a Comment