A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 23 April 2016

អាជ្ញាធរ​កម្ពុជា​បន្ត​យាមកាម​មិន​ឲ្យ​ឡាវសាងសង់​ប៉ុស្តិ៍​ព្រំដែន​នៅ​តំបន់​ចម្រូងសម្រាស


Manekseka Sangkum

This could be another Preah Vihear-like diversion to take public attention off border violations in the East... Not once had the Cambodian authorities obstructed reported encroachments by Vietnam in this fashion. Indeed, the Cambodian government has generally given its tacit approval to these encroachments by obstructing and punishing Khmer citizens and activists from, and for, inspecting the border areas and protesting the violation of Cambodian territorial sovereignty over the years. 

....

អាជ្ញាធរ​កម្ពុជា​បន្ត​យាមកាម​មិន​ឲ្យ​ឡាវសាងសង់​ប៉ុស្តិ៍​ព្រំដែន​នៅ​តំបន់​ចម្រូងសម្រាស
ដោយ ជុន ច័ន្ទបុត្រ និង ម៉ែន សុធីរ
2016-04-22

ព្រំដែន ឡាវ ៨៥៥ ២០១៦
តំបន់​ចម្រូងចម្រាស​ដែល​ឡាវ បាន​ចាក់​គ្រឹះ​ដើម្បី​សាងសង់​ប៉ុស្តិ៍​ព្រំដែន ឋិត​នៅ​ភូមិ​ដុងក្រឡ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ខែត្រ​ស្ទឹងត្រែង។ រូបថត​ថ្ងៃ​ទី​២១ មេសា ឆ្នាំ​២០១៦
 RFA/Men Sothyr


នគរបាល​ការពារ​ព្រំដែន​ឲ្យ​ដឹង​ថា អាជ្ញាធរ​កម្ពុជា នៅ​តែ​បន្ត​យាម​កាម​តឹងតែង​មិន​ឲ្យ​ឡាវ ដឹក​ជញ្ជូន​សម្ភារៈ​សំណង់​ចូល​ក្នុង​តំបន់​ព្រំដែន ដែល​មិន​ទាន់​ឯកភាព​គ្នា​ក្នុង​ការ​បោះ​បង្គោល​ព្រំដែន​ជា​ផ្លូវការ។

តំបន់​នោះ​ឋិត​ក្នុង​ចន្លោះ​បង្គោល​ព្រំដែន​លេខ ០៣៣ ដល់​លេខ ០៣៤ នៅ​ភូមិ​ដុងក្រឡ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង។ មក​ដល់​ពេល​នេះ ភាគី​ឡាវ បាន​ចាក់គ្រឹះ​សំណង់​ចំនួន ៨​រណ្ដៅ នៅ​តំបន់​ដែល​កំពុង​មាន​ភាព​ចម្រូងចម្រាស។

No comments: