A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 9 April 2016

ACU ផ្ទៀងផ្ទាត់​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​រឿង​ឯកសារ​ប៉ាណាម៉ា


ដោយ សាន សែល
2016-04-08

អង្គ វង្សវឌ្ឍានា ៨៥៥ ២០១៦
រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន នា​វិមាន​រដ្ឋសភា កាល​ពី​​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៦។
 RFA/Brach Chev


ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ឱម យ៉ិនទៀង បញ្ជាក់​ថា ដោយ​លោក​បាន​ដឹង​ពី​ព័ត៌មាន​ដែល​ផ្សាយ​ពី​ការ​ជាប់​ពាក់ព័ន្ធ​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា ដែល​ត្រូវ​បាន​របាយការណ៍ "ឯកសារ​ប៉ាណាម៉ា" (Panama Papers) បកអាក្រាត​ពី​ការ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​លាក់​ប្រាក់​នៅ​ក្រៅ​ប្រទេស តាម​រយៈ​ការ​ទិញ​ភាគហ៊ុន​ពី​ក្រុមហ៊ុន​មួយ​ដែល​បាន​ចុះ​បញ្ជី​នៅ British Virgin Islands។

លោក ឱម យ៉ិនទៀង មាន​ប្រសាសន៍​ថា លោក​កំពុង​ពិនិត្យ​ផ្ទៀងផ្ទាត់​ពី​ព័ត៌មាន​នៃ​ការ​ជាប់​ពាក់ព័ន្ធ​របស់​លោក អង្គ វង្សវឌ្ឍានា។ យ៉ាង​ណា​ក៏ដោយ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ត្រូវ​រង់ចាំ​លទ្ធផល​ការ​ពិនិត្យ​ផ្ទៀងផ្ទាត់ មុន​នឹង​សម្រេច​ថា នឹង​ត្រូវ​បើក​ការ​ស៊ើបអង្កេត​ករណី​នេះ ឬ​យ៉ាង​ណា៖ «ហើយ​យើង​ខ្ញុំ​នឹង​ពិនិត្យ​មើល​តាម​ផ្លូវ​ច្បាប់ ថា​ធ្វើ​បាន​មិន​បាន។ តែ​យើង​ខ្ញុំ​ធ្វើ​ហើយ ធ្វើ​ការ​ផ្ទៀងផ្ទាត់​ហើយ មិន​បាច់​អ្នក​ណា​មក​ដាស់​តឿន​ទេ។ យើង​មិន​ទាន់​ស៊ើប​អង្កេត​ទេ យើង​ធ្វើ​ការងារ​របស់​ពួក​យើង។ តែ​ស៊ើប​អង្កេត​ហើយ យើង​ធ្វើ​ដំណាក់កាល​មួយ​ទៀត​ហើយ»។



"ឯកសារ​ប៉ាណាម៉ា" សរសេរ​ថា នៅ​ខែ​ឧសភា ឆ្នាំ​២០០៧ បី​ឆ្នាំ​បន្ទាប់​ពី​កាន់​តួនាទី​ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា ជា​ដៃគូ​ភាគហ៊ុន​មួយ​ក្នុង​ចំណោម ៥ របស់​ក្រុមហ៊ុន RCD International Limited ដែល​បាន​ចុះ​បញ្ជី​នៅ British Virgin Islands។ "ឯកសារ​ប៉ាណាម៉ា" បញ្ជាក់​ថា លោក អង្គ វង្សវឌ្ឍានា បាន​ចុះ​ព័ត៌មាន​មុខ​របរ​ជា "រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌" ដោយ​ទិញ​ភាគហ៊ុន ៥.០០០​ហ៊ុន ដោយ​ក្នុង​តម្លៃ ១​ដុល្លារ​អាមេរិក​ក្នុង​មួយ​ហ៊ុន។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក សន សោភ័ណ បាន​ច្រានចោល​ការ​ជាប់​ពាក់ព័ន្ធ​របស់​លោក អង្គ វង្សវឌ្ឍានា ដោយ​បញ្ជាក់​ថា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​រូប​នេះ មិន​ធ្លាប់​ស្គាល់ ហើយ​ក៏​មិន​ធ្លាប់​ទិញ​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​បរទេស​ណា​មួយ​ឡើយ។

ចំណែក​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា លោក​មិន​យកចិត្តទុកដាក់​នឹង​ព័ត៌មាន​នេះ​ទេ ខណៈ​សាមី​ខ្លួន​ច្រានចោល​ព័ត៌មាន​នេះ។

ក្រុមហ៊ុន ម៉ូសាក់ ហ្វុនសេកា (Mossack Fonseca) គឺ​បដិសេធ​ថា មិន​បាន​ប្រព្រឹត្ត​អ្វី​ខុស​ដូច​ដែល "ឯកសារ​ប៉ាណាម៉ា" ស៊ើប​អង្កេត​ឃើញ​នោះ​ទេ ដោយ​ថ្លែង​ថា ក្រុមហ៊ុន​របស់​គេ​បាន​ប្រតិបត្តិការ​ស្រប​តាម​ច្បាប់​នៃ​ប្រទេស​ប៉ាណាម៉ា និង​បណ្ដា​ប្រទេស​ដែល​ក្រុមហ៊ុន​នេះ​បើក​ការិយាល័យ​ដំណើរការ។

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល ស្នើ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ បើក​ការ​ស៊ើប​អង្កេត​ករណី​លោក អង្គ វង្សវឌ្ឍានា ឲ្យ​បាន​ល្អិតល្អន់។ លោក​បញ្ជាក់​ថា ការ​ចេញ​ផ្សាយ​ការ​ស៊ើប​អង្កេត​របស់ "ឯកសារ​ប៉ាណាម៉ា" ជា​ចលនា​ពិភពលោក​មួយ​ដែល​ផ្ដួចផ្ដើម​គំនិត​សម្រាប់​រដ្ឋាភិបាល និង​សាធារណជន​គិតគូរ និង​បន្តឹង​ការ​បង្កើត និង​អនុវត្ត​ច្បាប់​ទាមទារ​ឲ្យ​ម្ចាស់​អាជីវកម្ម​បញ្ចេញ​អត្តសញ្ញាណ។

តើ​ Panama Papers ជា​អ្វី?

កាល​ពី​ឆ្នាំ​កន្លង​ទៅ មាន​ប្រភព​មួយ​បាន​បញ្ចេញ​ឯកសារ​សម្ងាត់​កម្រាស់​ជាង ១១​លាន​ឯកសារ របស់​ក្រុមហ៊ុន​ផ្នែក​ច្បាប់​មួយ​របស់​ប្រទេស​ប៉ាណាម៉ា ឈ្មោះ ម៉ូសាក់ ហ្វុនសេកា ទៅ​ឲ្យ​កាសែត​របស់​អាល្លឺម៉ង់ មួយ។ កាសែត​នេះ​បាន​សហការ​ជាមួយ​សមាគម​អ្នក​សារព័ត៌មាន​ស៊ើបអង្កេត​ពិភពលោក និង​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ជាង ១០០​ស្ថាប័ន​ក្នុង​ប្រទេស​ជាង ៨០​លើ​ពិភពលោក។ ការ​ស៊ើបអង្កេត​បាន​រក​ឃើញ​ថា ក្រុមហ៊ុន ម៉ូសាក់ ហ្វុនសេកា ជា​ក្រុមហ៊ុន​ដែល​គេ​ជឿ​ថា ជា​អ្នក​ជួយ​បង្កើត និង​លក់​ក្រុមហ៊ុន​ក្រៅ​ស្រុក​សំងាត់​ជុំវិញ​ពិភពលោក​ឲ្យ​កំពូល​អ្នក​មាន​លើ​ភព​ផែនដី រាប់​ទាំង​ពី​មេដឹកនាំ​ប្រទេស សិល្បករ កីឡាករ មន្ត្រី​របស់ FIFA អ្នក​ជួញដូរ​គ្រឿងញៀន ជន​ទុច្ចរិត​ក្នុង​ការ​លាក់​ប្រាក់ ឬ​លាង​លុយ ដើម្បី​គេច​ផុត​ពី​ការ​បង់ពន្ធ ឬ​ការ​ស៊ើប​អង្កេត​របស់​អាជ្ញាធរ។

​បន្ទាប់ពី​ការ​ផ្សព្វផ្សាយ​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត Panama Papers កាល​ពី​ថ្ងៃ​ទី​៤ ខែ​មេសា អាជ្ញាធរ​បណ្ដា​ប្រទេស​មួយ​ចំនួន​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿង​នេះ មាន​ដូចជា ចក្រភព​អង់គ្លេស (Britain) បារាំង (France) អូស្ត្រាលី (Australia) នូវែលហ្សេឡង់ (New Zealand) អូទ្រីស (Austria) ស្វីស (Sweden) និង​ហុល្លង់ (Netherlands) បាន​ចាប់​ផ្ដើម​ស៊ើប​អង្កេត​បន្ត​លើ​បុគ្គល​ដែល​បាន​ជាប់​ពាក់ព័ន្ធ។ ដោយ​ឡែក​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​អ៊ីស្លង់ (Iceland) បាន​ប្រកាស​ចុះ​ចេញ​ពី​តំណែង​កាល​ពី​ថ្ងៃ​ទី​៥ ខែ​មេសា ដោយ​ចលនា​បាតុកម្ម​របស់​ប្រជាជន បន្ទាប់​ពី Panama Papers រក​ឃើញ​ថា នាយករដ្ឋមន្ត្រី​រូប​នេះ​បាន​កាន់កាប់​ក្រុមហ៊ុន​ក្រៅ​ស្រុក​មួយ​ដោយ​មិន​បង្ហាញ​ជា​សាធារណៈ៕

5 comments:

Anonymous said...

Now that we have found out the cambodia justice minister hides his ill-gotten fortune, I wonder where does hun sen's dynasty hide our stolen wealth?.
May be hun sen smart enough to hide the ill-gotten fortune within cambodia.May be he would never trust those fucking foreigners to look after his fortune.
Rumor abound that his children own a lot real estates( boreys)that probably where he has hidden his ill-gotten wealth.
May be safe for now for hun sen's family,but when the big tide turns, it doesn't matter where they hide our money in the country or abroad, they will be caught.

Anonymous said...

It is probably time for the cpp monkeys'turns to be afraid.

Anonymous said...



I am not siding with him, but I don’t know why this knuckle head denies it to make the matter worse.
There is only $5,000 in his account; doesn’t he have the right to invest that amount of his own money outside of Cambodia?
Or perhaps because the amount of money is so small that is why he is willing to abandon it to save his skin, but when the truth will come out it will be too late to admit it.



Anonymous said...

Rumors carried by haters spread by a fools and accepted by idiots. Khmerization be aware of that. ..

Anonymous said...

14:28

Your preaching is uncalled for and disgraced.