ដោយ សាន សែល
2016-04-08

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា ថ្លែងទៅកាន់អ្នកសារព័ត៌មាន នាវិមានរដ្ឋសភា កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦។
RFA/Brach Chev
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង បញ្ជាក់ថា ដោយលោកបានដឹងពីព័ត៌មានដែលផ្សាយពីការជាប់ពាក់ព័ន្ធរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា ដែលត្រូវបានរបាយការណ៍ "ឯកសារប៉ាណាម៉ា" (Panama Papers) បកអាក្រាតពីការជាប់ពាក់ព័ន្ធនឹងការលាក់ប្រាក់នៅក្រៅប្រទេស តាមរយៈការទិញភាគហ៊ុនពីក្រុមហ៊ុនមួយដែលបានចុះបញ្ជីនៅ British Virgin Islands។
លោក ឱម យ៉ិនទៀង មានប្រសាសន៍ថា លោកកំពុងពិនិត្យផ្ទៀងផ្ទាត់ពីព័ត៌មាននៃការជាប់ពាក់ព័ន្ធរបស់លោក អង្គ វង្សវឌ្ឍានា។ យ៉ាងណាក៏ដោយ អង្គភាពប្រឆាំងអំពើពុករលួយ ត្រូវរង់ចាំលទ្ធផលការពិនិត្យផ្ទៀងផ្ទាត់ មុននឹងសម្រេចថា នឹងត្រូវបើកការស៊ើបអង្កេតករណីនេះ ឬយ៉ាងណា៖ «ហើយយើងខ្ញុំនឹងពិនិត្យមើលតាមផ្លូវច្បាប់ ថាធ្វើបានមិនបាន។ តែយើងខ្ញុំធ្វើហើយ ធ្វើការផ្ទៀងផ្ទាត់ហើយ មិនបាច់អ្នកណាមកដាស់តឿនទេ។ យើងមិនទាន់ស៊ើបអង្កេតទេ យើងធ្វើការងាររបស់ពួកយើង។ តែស៊ើបអង្កេតហើយ យើងធ្វើដំណាក់កាលមួយទៀតហើយ»។
"ឯកសារប៉ាណាម៉ា" សរសេរថា នៅខែឧសភា ឆ្នាំ២០០៧ បីឆ្នាំបន្ទាប់ពីកាន់តួនាទីជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា ជាដៃគូភាគហ៊ុនមួយក្នុងចំណោម ៥ របស់ក្រុមហ៊ុន RCD International Limited ដែលបានចុះបញ្ជីនៅ British Virgin Islands។ "ឯកសារប៉ាណាម៉ា" បញ្ជាក់ថា លោក អង្គ វង្សវឌ្ឍានា បានចុះព័ត៌មានមុខរបរជា "រដ្ឋមន្ត្រីក្រសួងយុត្តិធម៌" ដោយទិញភាគហ៊ុន ៥.០០០ហ៊ុន ដោយក្នុងតម្លៃ ១ដុល្លារអាមេរិកក្នុងមួយហ៊ុន។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក សន សោភ័ណ បានច្រានចោលការជាប់ពាក់ព័ន្ធរបស់លោក អង្គ វង្សវឌ្ឍានា ដោយបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌រូបនេះ មិនធ្លាប់ស្គាល់ ហើយក៏មិនធ្លាប់ទិញភាគហ៊ុនក្នុងក្រុមហ៊ុនបរទេសណាមួយឡើយ។
ចំណែកអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា លោកមិនយកចិត្តទុកដាក់នឹងព័ត៌មាននេះទេ ខណៈសាមីខ្លួនច្រានចោលព័ត៌មាននេះ។
ក្រុមហ៊ុន ម៉ូសាក់ ហ្វុនសេកា (Mossack Fonseca) គឺបដិសេធថា មិនបានប្រព្រឹត្តអ្វីខុសដូចដែល "ឯកសារប៉ាណាម៉ា" ស៊ើបអង្កេតឃើញនោះទេ ដោយថ្លែងថា ក្រុមហ៊ុនរបស់គេបានប្រតិបត្តិការស្របតាមច្បាប់នៃប្រទេសប៉ាណាម៉ា និងបណ្ដាប្រទេសដែលក្រុមហ៊ុននេះបើកការិយាល័យដំណើរការ។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល ស្នើឲ្យអង្គភាពប្រឆាំងអំពើពុករលួយ និងស្ថាប័នដែលពាក់ព័ន្ធ បើកការស៊ើបអង្កេតករណីលោក អង្គ វង្សវឌ្ឍានា ឲ្យបានល្អិតល្អន់។ លោកបញ្ជាក់ថា ការចេញផ្សាយការស៊ើបអង្កេតរបស់ "ឯកសារប៉ាណាម៉ា" ជាចលនាពិភពលោកមួយដែលផ្ដួចផ្ដើមគំនិតសម្រាប់រដ្ឋាភិបាល និងសាធារណជនគិតគូរ និងបន្តឹងការបង្កើត និងអនុវត្តច្បាប់ទាមទារឲ្យម្ចាស់អាជីវកម្មបញ្ចេញអត្តសញ្ញាណ។
តើ Panama Papers ជាអ្វី?
កាលពីឆ្នាំកន្លងទៅ មានប្រភពមួយបានបញ្ចេញឯកសារសម្ងាត់កម្រាស់ជាង ១១លានឯកសារ របស់ក្រុមហ៊ុនផ្នែកច្បាប់មួយរបស់ប្រទេសប៉ាណាម៉ា ឈ្មោះ ម៉ូសាក់ ហ្វុនសេកា ទៅឲ្យកាសែតរបស់អាល្លឺម៉ង់ មួយ។ កាសែតនេះបានសហការជាមួយសមាគមអ្នកសារព័ត៌មានស៊ើបអង្កេតពិភពលោក និងបណ្ដាញផ្សព្វផ្សាយព័ត៌មានជាង ១០០ស្ថាប័នក្នុងប្រទេសជាង ៨០លើពិភពលោក។ ការស៊ើបអង្កេតបានរកឃើញថា ក្រុមហ៊ុន ម៉ូសាក់ ហ្វុនសេកា ជាក្រុមហ៊ុនដែលគេជឿថា ជាអ្នកជួយបង្កើត និងលក់ក្រុមហ៊ុនក្រៅស្រុកសំងាត់ជុំវិញពិភពលោកឲ្យកំពូលអ្នកមានលើភពផែនដី រាប់ទាំងពីមេដឹកនាំប្រទេស សិល្បករ កីឡាករ មន្ត្រីរបស់ FIFA អ្នកជួញដូរគ្រឿងញៀន ជនទុច្ចរិតក្នុងការលាក់ប្រាក់ ឬលាងលុយ ដើម្បីគេចផុតពីការបង់ពន្ធ ឬការស៊ើបអង្កេតរបស់អាជ្ញាធរ។
បន្ទាប់ពីការផ្សព្វផ្សាយលទ្ធផលនៃការស៊ើបអង្កេត Panama Papers កាលពីថ្ងៃទី៤ ខែមេសា អាជ្ញាធរបណ្ដាប្រទេសមួយចំនួនដែលជាប់ពាក់ព័ន្ធក្នុងសំណុំរឿងនេះ មានដូចជា ចក្រភពអង់គ្លេស (Britain) បារាំង (France) អូស្ត្រាលី (Australia) នូវែលហ្សេឡង់ (New Zealand) អូទ្រីស (Austria) ស្វីស (Sweden) និងហុល្លង់ (Netherlands) បានចាប់ផ្ដើមស៊ើបអង្កេតបន្តលើបុគ្គលដែលបានជាប់ពាក់ព័ន្ធ។ ដោយឡែកនាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្លង់ (Iceland) បានប្រកាសចុះចេញពីតំណែងកាលពីថ្ងៃទី៥ ខែមេសា ដោយចលនាបាតុកម្មរបស់ប្រជាជន បន្ទាប់ពី Panama Papers រកឃើញថា នាយករដ្ឋមន្ត្រីរូបនេះបានកាន់កាប់ក្រុមហ៊ុនក្រៅស្រុកមួយដោយមិនបង្ហាញជាសាធារណៈ៕
5 comments:
Now that we have found out the cambodia justice minister hides his ill-gotten fortune, I wonder where does hun sen's dynasty hide our stolen wealth?.
May be hun sen smart enough to hide the ill-gotten fortune within cambodia.May be he would never trust those fucking foreigners to look after his fortune.
Rumor abound that his children own a lot real estates( boreys)that probably where he has hidden his ill-gotten wealth.
May be safe for now for hun sen's family,but when the big tide turns, it doesn't matter where they hide our money in the country or abroad, they will be caught.
It is probably time for the cpp monkeys'turns to be afraid.
I am not siding with him, but I don’t know why this knuckle head denies it to make the matter worse.
There is only $5,000 in his account; doesn’t he have the right to invest that amount of his own money outside of Cambodia?
Or perhaps because the amount of money is so small that is why he is willing to abandon it to save his skin, but when the truth will come out it will be too late to admit it.
Rumors carried by haters spread by a fools and accepted by idiots. Khmerization be aware of that. ..
14:28
Your preaching is uncalled for and disgraced.
Post a Comment