Manekseka Sangkum: Replacing crooks with crooks?
....
រដ្ឋាភិបាលស្នើដាក់លោក ឡុង ឌីម៉ង់ ជាអគ្គរាជទូតខ្មែរប្រចាំប្រទេសកូរ៉េជំនួសលោក ស៊ុត ឌីណា
ដោយ អ៊ុង សេរីវុទ្ធ
2016-04-08

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ទទួលយកញត្តិជំនួសទូតវៀតណាមដែលសហព័ន្ធ សិស្សនិស្សិត ព្រះសង្ឃខ្មែរក្រោមទាមទារឲ្យសុំទោសពលរដ្ឋខ្មែរជាសាធារណៈ នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៤។
RFA/Yeang Socheametta
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាស្នើព្រះមហាក្សត្រ ដើម្បីតែងតាំងអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់កម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ជំនួសលោក ស៊ុត ឌីណា។
លិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្វាយព្រះមហាក្សត្រ ចុះថ្ងៃទី៨ មេសា បញ្ជាក់ថា ការស្នើតែងតាំងនេះ ដោយយោងតាមតម្រូវការងារចាំបាច់របស់រដ្ឋាភិបាល ហើយក៏ស្នើបញ្ចប់តួនាទីលោក ស៊ុត ឌីណា ពីតួនាទីជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់កម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េផងដែរ។
លោក ឡុង ឌីម៉ង់ ថា លោកមិនទទួលឃើញលិខិតសំណើរបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលស្នើទៅព្រះមហាក្សត្សដើម្បីតែងតាំងជាអគ្គរាជទូតប្រចាំប្រទេសកូរ៉េខាងត្បូងនៅឡើយទេ នៅរាត្រីថ្ងៃទី០៨ ខែមេសា។ ប៉ុន្តែទោះយ៉ាងណាក្តី លោកឡុងឌីម៉ង់ សម្ដែងក្ដីរីករាយ និងយល់ថា នេះជាមហាកិត្តិយសរបស់ លោក ដែលលោកមានឱកាសទៅបំពេញការងារនេះ។ ទន្ទឹមគ្នានេះដែរ លោកក៏បង្ហាញក្ដីបារម្ភដែរ ចំពោះការងារថ្មីនេះ។
លោក ស៊ុត ឌីណា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនកាលពីថ្ងៃទី៤ ខែមេសា ហើយ ត្រូវបានតុលាការសម្រេចបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារ ព្រៃស កាលពីថ្ងៃទី៧ ខែមេសា។ លោកត្រូវបានតុលាការចោទប្រកាន់ពីបទកេងយកផលប្រយោជន៍ដោយខុសច្បាប់ តាមមាត្រា៥៩៧ និង ៥៩៨ នៃក្រមព្រហ្មទណ្ឌកម្ពុជា និងបទរំលោភអំណាចមានប្រសិទ្ធភាពតាមមាត្រា ៣៥ នៃច្បាប់ប្រឆាំងអំពើពុករលួយ ដែលអាចឲ្យលោកប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ១៥ឆ្នាំ បើតុលាការរកឃើញថា លោកមានកំហុសដូចការចោទប្រកាន់ក្នុងបទល្មើសទាំង២៕
ដើម្បីជ្រាបច្បាស់បន្ថែមទៀត សូមរង់ចាំស្ដាប់បទសម្ភាសន៍របស់លោក ប្រាជ្ញ ចេវ អ្នកយកព័ត៌មាននៃវិទ្យុអាស៊ីសេរី ជាមួយ លោក ឡុង ឌីម៉ង់ នៅព្រឹកស្អែក៖
1 comment:
One scapegoat gone to jail and cpp monkeys replace another thuggish cpp monkey.
Post a Comment