A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 22 March 2016

រដ្ឋាភិបាល​ស្នើ​ប្ដូរ​តួនាទី​អតីតប្រធាន​គ.ជ.ប​លោក អ៊ឹម សួស្ដី ជា​ទេសរដ្ឋមន្ត្រី


Manekseka Sangkum: Birds of a feather flock together?

....

រដ្ឋាភិបាល​ស្នើ​ប្ដូរ​តួនាទី​អតីតប្រធាន​គ.ជ.ប​លោក អ៊ឹម សួស្ដី ជា​ទេសរដ្ឋមន្ត្រី
ដោយ អ៊ុង សេរីវុទ្ធ
2016-03-21

អ៊ឹម សួស្ដី ៣០៥
លោក អ៊ឹម សួស្ដី ត្រូវ​បាន​សភា​ជាតិ បោះ​ឆ្នោត​សំងាត់​ជ្រើសតាំង​ជា​ប្រធាន​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បន្ត​ទៀត ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​កាសែត កាល​ពី​​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ​២០១២។
Photo: RFA


រដ្ឋាភិបាល​ស្នើ​តែងតាំង​អតីតប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ឬ​ហៅ​កាត់​គ.ជ.ប​ លោក អ៊ឹម សួស្ដី ឲ្យ​ទៅជា​ទេសរដ្ឋមន្ត្រី​វិញ។

លិខិត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់​ជូន​ប្រធាន​រដ្ឋសភា លោក ហេង សំរិន កាល​ពី​ថ្ងៃ​ទី​២០ មីនា ស្នើ​ប្ដូរ​តួនាទី​របស់​លោក អ៊ឹម សួស្ដី ពី​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ឲ្យ ទៅ​ជា​ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ពិសេស​នៅ​ដើម​ខែ​មេសា។

ការ​ស្នើ​សុំ​ផ្លាស់​ប្ដូរ​តួនាទី​នេះ ធ្វើ​ឡើង​៤ថ្ងៃ ក្រោយ​ពី​រដ្ឋាភិបាល​បាន​ស្នើ​ទៅ​សភា​កាល​ពី​ថ្ងៃ​ទី​១៦ មីនា សុំ​ឲ្យ​សភា ផ្ដល់​សេចក្ដី​ទុកចិត្ត​តែងតាំង​តួនាទី​លោក​ជា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ។

លិខិត​របស់​រដ្ឋាភិបាល​បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​ផ្លាស់​ប្ដូរ​តួនាទី​លោក អ៊ឹម សួស្ដី វិញ​ភ្លាមៗ​នេះ​ថា ​ ដោយ​សារ​យោង​លើ​សមត្ថភាព និង​បទ​ពិសោធន៍​ការងារ​កន្លង​មក និង​យោង​សេចក្ដី​ត្រូវ​ការ​ចាំបាច់​របស់​រដ្ឋាភិបាល។

លោក អ៊ឹម សួស្ដី ត្រូវ​បាន​សភា​បញ្ចប់​តួនាទី​ជា​ប្រធាន​គ.ជ.ប កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ នៅ​ពេល​ប្រធាន​គ.ជ.ប​ថ្មី លោក ស៊ិក ប៊ុនហុក ចូល​កាន់​តំណែង ក្រោយ​ពី​លោក​កាន់​តួនាទី​ជា​ប្រធាន​គ.ជ.ប អស់​រយៈពេល២​អាណត្តិ។

នៅ​រយៈពេល​បំពេញ​ការងារ​ជា​ប្រធាន​គ.ជ.ប​នេះ លោក អ៊ឹម សួស្ដី ត្រូវ​បាន​សាធារណជន និង​គណបក្ស​ប្រឆាំង​រិះគន់​ថា លោក​ដឹកនាំ​ស្ថាប័ន​បោះឆ្នោត​មួយ​នេះ មិន​ឯករាជ្យ កេង​បន្លំ​សន្លឹក​ឆ្នោត ដោយសារ​តែ​លោក​មាន​ទំនាក់ទំនង​ជិត​ស្និត​នឹង​គណបក្ស​កាន់​អំណាច៕

1 comment:

Anonymous said...

ពួកព្រែតក៏ចេះប្ដូរអំណាចគ្នា តែនៅតែយកវិធីព្រែតមកប្រលប្រាស់រិតតែក្ដៅគគុក ។