Manekseka Sangkum: In case you are wondering why everybody is suing everybody else at these notorious kangaroo courts of the country, well, one possible answer is that doing this gives much needed publicity to the person lodging the lawsuit.
....
លោក សួន សេរីរដ្ឋា ប្ដឹងលោក ហោ ណាំហុង ទៅសាលាឧទ្ធរណ៍
ដោយ យ៉ង ចាន់តារា
2016-03-21

ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា (ពាក់ក្រវាត់ក) ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាននៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦។
RFA/Tha Kitya
ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា បានដាក់ពាក្យបណ្ដឹងទៅសាលាឧទ្ធរណ៍ នៅថ្ងៃទី២១ មីនា ប្ដឹងចោទ លោក ហោ ណាំហុង ពីបទបរិហារកេរ្តិ៍ និងញុះញង់ឲ្យមានការរើសអើង។ ការដាក់ពាក្យបណ្ដឹងទៅកាន់សាលាឧទ្ធរណ៍នេះ ធ្វើឡើងបន្ទាប់ពីតុលាការក្រុងភ្នំពេញ មិនចាត់ការពាក្យបណ្ដឹងរបស់ លោក សួន សេរីរដ្ឋា កាលពីចុងខែមករា កន្លងទៅ។
អ្នកនាំពាក្យគណបក្សអំណាចខ្មែរ លោក ទេព វីរៈ ថ្លែងថា លោកចង់ឲ្យ លោក ហោ ណាំហុង ចេញមុខបកស្រាយឲ្យបានច្បាស់ថា សមាជិកគណបក្សរបស់លោកមិនមែនជាសមាជិកក្រុមភេរវករនោះទេ។ លោក ទេព វីរៈ អះអាងថា បើសាលាឧទ្ធរណ៍ មិនចាត់ការបណ្ដឹងនេះទេ គណបក្សរបស់លោកនឹងបន្តប្ដឹងទៅតុលាការកំពូល ទៀត៖ «ទោះបីតុលាការ យើងមើលទៅមិនយុត្តិធម៌ក្តី ប៉ុន្តែយើងនៅតែដាក់ពាក្យបណ្ដឹង យើងនៅតែទាមទារ។ បើប្ដឹងទៅគេនៅមិនកាត់ក្តី គេនៅរក្សាចរិត តុលាការនៅក្រោមសម្ពាធនយោបាយដដែល ឲ្យប្រជាពលរដ្ឋទាំងអស់មើលឃើញថា តុលាការ គឺបែបនេះ ហើយករណីនៃភាពអយុត្តធម៌ វាកើតឡើងពីមួយករណីទៅមួយករណីជារៀងរាល់ថ្ងៃបន្តទៀត»។
លោក សួន សេរីរដ្ឋា បានដាក់ពាក្យប្ដឹង លោក ហោ ណាំហុង កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ ពីបទបរិហារកេរ្តិ៍ និងញុះញង់ឲ្យមានការរើសអើង បន្ទាប់ពី លោក ហោ ណាំហុង បានលើកឡើងក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥ ថាគណបក្សអំណាចខ្មែរ មានសមាជិកជាភេរវករ៕
No comments:
Post a Comment