Manekseka Sangkum: Birds of a feather flock together?
....
រដ្ឋាភិបាលស្នើប្ដូរតួនាទីអតីតប្រធានគ.ជ.បលោក អ៊ឹម សួស្ដី ជាទេសរដ្ឋមន្ត្រី
ដោយ អ៊ុង សេរីវុទ្ធ
2016-03-21
លោក អ៊ឹម សួស្ដី ត្រូវបានសភាជាតិ បោះឆ្នោតសំងាត់ជ្រើសតាំងជាប្រធាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបន្តទៀត ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែត កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១២។
Photo: RFA
រដ្ឋាភិបាលស្នើតែងតាំងអតីតប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬហៅកាត់គ.ជ.ប លោក អ៊ឹម សួស្ដី ឲ្យទៅជាទេសរដ្ឋមន្ត្រីវិញ។
លិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់ជូនប្រធានរដ្ឋសភា លោក ហេង សំរិន កាលពីថ្ងៃទី២០ មីនា ស្នើប្ដូរតួនាទីរបស់លោក អ៊ឹម សួស្ដី ពីរដ្ឋលេខាធិការក្រសួងមហាផ្ទៃឲ្យ ទៅជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការពិសេសនៅដើមខែមេសា។
ការស្នើសុំផ្លាស់ប្ដូរតួនាទីនេះ ធ្វើឡើង៤ថ្ងៃ ក្រោយពីរដ្ឋាភិបាលបានស្នើទៅសភាកាលពីថ្ងៃទី១៦ មីនា សុំឲ្យសភា ផ្ដល់សេចក្ដីទុកចិត្តតែងតាំងតួនាទីលោកជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
លិខិតរបស់រដ្ឋាភិបាលបានបញ្ជាក់ពីមូលហេតុដែលផ្លាស់ប្ដូរតួនាទីលោក អ៊ឹម សួស្ដី វិញភ្លាមៗនេះថា ដោយសារយោងលើសមត្ថភាព និងបទពិសោធន៍ការងារកន្លងមក និងយោងសេចក្ដីត្រូវការចាំបាច់របស់រដ្ឋាភិបាល។
លោក អ៊ឹម សួស្ដី ត្រូវបានសភាបញ្ចប់តួនាទីជាប្រធានគ.ជ.ប កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥ នៅពេលប្រធានគ.ជ.បថ្មី លោក ស៊ិក ប៊ុនហុក ចូលកាន់តំណែង ក្រោយពីលោកកាន់តួនាទីជាប្រធានគ.ជ.ប អស់រយៈពេល២អាណត្តិ។
នៅរយៈពេលបំពេញការងារជាប្រធានគ.ជ.បនេះ លោក អ៊ឹម សួស្ដី ត្រូវបានសាធារណជន និងគណបក្សប្រឆាំងរិះគន់ថា លោកដឹកនាំស្ថាប័នបោះឆ្នោតមួយនេះ មិនឯករាជ្យ កេងបន្លំសន្លឹកឆ្នោត ដោយសារតែលោកមានទំនាក់ទំនងជិតស្និតនឹងគណបក្សកាន់អំណាច៕
1 comment:
ពួកព្រែតក៏ចេះប្ដូរអំណាចគ្នា តែនៅតែយកវិធីព្រែតមកប្រលប្រាស់រិតតែក្ដៅគគុក ។
Post a Comment