A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 10 September 2015

លោក​ ហ៊ុន ​សែន ពន្យល់​ពី​ការ​ចាប់​ខ្លួន​ ហុង សុខហួរ


ភ្នំពេញៈ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពី​ម្សិលមិញ​បាន​ធ្វើការ​ពន្យល់​ដោយ​ផ្សាយ​បន្ត​តាម​ទូរទស្សន៍​ជាតិ (ទទក) ថា​ការ​ចាប់​ខ្លួន​​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រឆាំង​គឺ​មាន​គោលបំណង​ ទប់ស្កាត់​ចលាចល​សង្គម និង​បង្ការ​សង្គ្រាម​ផ្ទៃក្នុង​ និង​សង្គ្រាម​ជាមួយ​នឹង​វៀតណាម។
លោក ហ៊ុន សែន បាន​ប្រកាស​តាម​ទូរទស្សន៍​ជាតិ​ថា៖ «​ពួកគេ​ចោទ​ថា​កម្ពុជា​បាន​​ប្រើ​​ផែនទី​ក្លែងក្លាយ​ហើយ​ព្រមព្រៀង​នឹង​ វៀតណាម​ក្នុង​ការ​រំលាយ​​ខ្សែ​បន្ទាត់​ព្រំដែន​ជាតិ​ជាមួយ​នឹង​វៀតណាម​ទង្វើ ​នេះ​មាន​គោលបំណង​ញុះញង់​ឲ្យ​មាន​​កំហឹង​ក្នុង​ចំណោម​ប្រជាជន និង​បង្ក​ឲ្យ​បែកបាក់​សាមគ្គី​ និង​​ការ​បង្រួប​បង្រួម​ជាតិ និង​បង្កើត​​អរិភាព​​រវាង​ប្រទេស​ដែល​អាច​បង្ក​ចលាចល​ធ្ងន់ធ្ងរ​ដល់​ សន្តិសុខ​សង្គម​ប្រសិន​បើ​មិន​ត្រូវ​បាន​បង្ការ​ទាន់​ពេលវេលា​ទេ​នោះ»។
លោក​នាយករដ្ឋមន្រ្តី​បាន​ថ្លែង​ថា​រដ្ឋាភិបាល​កំពុង​បំភ្លឺ​យ៉ាង​ច្បាស់​ ពី​ផែនទី​ប៉ុន្តែ​គណបក្ស​ប្រឆាំង​កំពុង​បន្ត​ព្រងើយ​កន្តើយ និង​នៅ​តែ​បំផ្លើស​​ការពិត​អំពី​ព្រំដែន​ដោយ​មាន​ចេតនា​អាក្រក់ និង​​​គ្មាន​ភាព​អៀនខ្មាស់​ហើយ​​យក​​ចំណេញ​នយោបាយ​ដោយ​គ្មាន​ការ​ទទួល​ខុស​ ត្រូវ​អំពី​ជោគវាសនា​ប្រទេស​ជាតិ។ «​ខ្ញុំ​យល់​ច្បាស់​ថា​អ្នក​នយោបាយ​ប្រឆាំង​នៅ​តែ​បន្ត​យក​បញ្ហា​ព្រំដែន​ជា ​បញ្ហា​រសើប​ដើម្បី​ចំណេញ​​នយោបាយ​ដើម្បី​វាយប្រហារ​មក​​លើ​គណបក្ស​ប្រជាជន​ ដែល​កាន់​អំណាច​ដែល​​យុទ្ធសាស្រ្ត​នេះ​គ្មាន​អ្វី​ថ្មី​ទេ​ព្រោះ​វា​បាន​ កើតឡើង​ក្នុង​ប្រវតិ្តសាស្រ្ត​កម្ពុជា​រួច​ហើយ​ដូចជា​ការ​ផ្តួលរំលំ​អតីត​ ព្រះមហាក្សត្រ​នរោត្តមសីហនុ​ឆ្នាំ ១៩៧០»។


លោក ហ៊ុន សែន បាន​អំពាវនាវ​ដល់​អ្នក​​ទាំងឡាយ​ដែល​បាន​រត់​គេច​ទៅ​ទីក្រុង​បាងកក​ត្រូវ​ វិល​មក​ភ្នំពេញ​វិញ «ដើម្បី​សារភាព​ប្រាប់​អាជ្ញាធ​រអំពី​ការ​ឃុបឃិត​ជាមួយ​ [​សមាជិក​ព្រឹទ្ធសភា ហុង សុខហួរ]»។
លោក​ថ្លែង​ថា​ បក្ស​ប្រឆាំង​​យក​​បញ្ហា​ព្រំដែន​ជា​ចំណាប់​ខ្មាំង​ដើម្បី​បំផ្លាញ​បក្ស​កាន់​អំណាច​ឲ្យ​ដូច​ភាព​ចលាចល​នយោបាយ​នៅ​ថៃ។
លោក​បន្ត​ថា​ រដ្ឋាភិបាល​​បាន​​ចាត់​វិធានការ​បន្ទាន់​រាប់​ទាំង​ការ​អនុវត្ត​ច្បាប់​ បញ្ហា​បច្ចេកទេស និង​ការទូត​ដើម្បី​ធានា​នូវ​តម្លាភាព​ឲ្យ​បាន​ត្រឹមត្រូវ និង​មាន​ការ​ទទួល​ខុសត្រូវ​​ខ្ពស់​អំពី​ការ​កំណត់​បង្គោល​ព្រំដែន​ជាមួយ​ ប្រទេស​ជិត​ខាង និង​បញ្ឈប់​ការ​ញុះញង់​។
លោក​ ហុង សុខហួរ ត្រូវ​បាន​ចាប់​ខ្លួន និង​ចោទប្រកាន់​ពី​បទ​ក្លែង​ឯកសារ​សាធារណៈ​ប្រើប្រាស់​ឯកសារ​ក្លែង និង​ញុះញង់​បង្ក​ភាព​ចលាចល​ដល់​សន្តិសុខ​សង្គម៕ TK

1 comment:

Kim Ea said...

What else you hiding behind the scene in yuor speech here ? how about ceding land at the border to yuon and a lot more on conspiracy or so call conspicuously for economic development to your Yuon patron ? Why don't you tell Khmer truth fact about your have gutless to confront the co-operation to allowed enemy to station on Khmer border land ? Your kleptocracy policy of softening and do what ever Yuon demand is more than a despicable act of this government that Khmer as a hole can adore and respect .The intent of denial from your fact in your rogue speechless explainable, is a good song for your fanatic pinhead sympathizers to hear only, but not the ordinary Khmer poor who got skeptic about your active treason moved . Incarcerated or tried hard to suppress or intimidate people to get score on your political well being, is not workable well with khmer citizen opinion, which more number have followed through all news media or internet everyday . Dog who back the same a monotone voice everyday, can not fool his owner about their suspicion fact .