ភ្នំពេញៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីម្សិលមិញបានធ្វើការពន្យល់ដោយផ្សាយបន្តតាមទូរទស្សន៍ជាតិ (ទទក) ថាការចាប់ខ្លួនសមាជិកព្រឹទ្ធសភាគណបក្សប្រឆាំងគឺមានគោលបំណង ទប់ស្កាត់ចលាចលសង្គម និងបង្ការសង្គ្រាមផ្ទៃក្នុង និងសង្គ្រាមជាមួយនឹងវៀតណាម។
លោក ហ៊ុន សែន បានប្រកាសតាមទូរទស្សន៍ជាតិថា៖ «ពួកគេចោទថាកម្ពុជាបានប្រើផែនទីក្លែងក្លាយហើយព្រមព្រៀងនឹង វៀតណាមក្នុងការរំលាយខ្សែបន្ទាត់ព្រំដែនជាតិជាមួយនឹងវៀតណាមទង្វើ នេះមានគោលបំណងញុះញង់ឲ្យមានកំហឹងក្នុងចំណោមប្រជាជន និងបង្កឲ្យបែកបាក់សាមគ្គី និងការបង្រួបបង្រួមជាតិ និងបង្កើតអរិភាពរវាងប្រទេសដែលអាចបង្កចលាចលធ្ងន់ធ្ងរដល់ សន្តិសុខសង្គមប្រសិនបើមិនត្រូវបានបង្ការទាន់ពេលវេលាទេនោះ»។
លោកនាយករដ្ឋមន្រ្តីបានថ្លែងថារដ្ឋាភិបាលកំពុងបំភ្លឺយ៉ាងច្បាស់ ពីផែនទីប៉ុន្តែគណបក្សប្រឆាំងកំពុងបន្តព្រងើយកន្តើយ និងនៅតែបំផ្លើសការពិតអំពីព្រំដែនដោយមានចេតនាអាក្រក់ និងគ្មានភាពអៀនខ្មាស់ហើយយកចំណេញនយោបាយដោយគ្មានការទទួលខុស ត្រូវអំពីជោគវាសនាប្រទេសជាតិ។ «ខ្ញុំយល់ច្បាស់ថាអ្នកនយោបាយប្រឆាំងនៅតែបន្តយកបញ្ហាព្រំដែនជា បញ្ហារសើបដើម្បីចំណេញនយោបាយដើម្បីវាយប្រហារមកលើគណបក្សប្រជាជន ដែលកាន់អំណាចដែលយុទ្ធសាស្រ្តនេះគ្មានអ្វីថ្មីទេព្រោះវាបាន កើតឡើងក្នុងប្រវតិ្តសាស្រ្តកម្ពុជារួចហើយដូចជាការផ្តួលរំលំអតីត ព្រះមហាក្សត្រនរោត្តមសីហនុឆ្នាំ ១៩៧០»។
លោក ហ៊ុន សែន បានអំពាវនាវដល់អ្នកទាំងឡាយដែលបានរត់គេចទៅទីក្រុងបាងកកត្រូវ វិលមកភ្នំពេញវិញ «ដើម្បីសារភាពប្រាប់អាជ្ញាធរអំពីការឃុបឃិតជាមួយ [សមាជិកព្រឹទ្ធសភា ហុង សុខហួរ]»។
លោកថ្លែងថា បក្សប្រឆាំងយកបញ្ហាព្រំដែនជាចំណាប់ខ្មាំងដើម្បីបំផ្លាញបក្សកាន់អំណាចឲ្យដូចភាពចលាចលនយោបាយនៅថៃ។
លោកបន្តថា រដ្ឋាភិបាលបានចាត់វិធានការបន្ទាន់រាប់ទាំងការអនុវត្តច្បាប់ បញ្ហាបច្ចេកទេស និងការទូតដើម្បីធានានូវតម្លាភាពឲ្យបានត្រឹមត្រូវ និងមានការទទួលខុសត្រូវខ្ពស់អំពីការកំណត់បង្គោលព្រំដែនជាមួយ ប្រទេសជិតខាង និងបញ្ឈប់ការញុះញង់។
លោក ហុង សុខហួរ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទក្លែងឯកសារសាធារណៈប្រើប្រាស់ឯកសារក្លែង និងញុះញង់បង្កភាពចលាចលដល់សន្តិសុខសង្គម៕ TK

1 comment:
What else you hiding behind the scene in yuor speech here ? how about ceding land at the border to yuon and a lot more on conspiracy or so call conspicuously for economic development to your Yuon patron ? Why don't you tell Khmer truth fact about your have gutless to confront the co-operation to allowed enemy to station on Khmer border land ? Your kleptocracy policy of softening and do what ever Yuon demand is more than a despicable act of this government that Khmer as a hole can adore and respect .The intent of denial from your fact in your rogue speechless explainable, is a good song for your fanatic pinhead sympathizers to hear only, but not the ordinary Khmer poor who got skeptic about your active treason moved . Incarcerated or tried hard to suppress or intimidate people to get score on your political well being, is not workable well with khmer citizen opinion, which more number have followed through all news media or internet everyday . Dog who back the same a monotone voice everyday, can not fool his owner about their suspicion fact .
Post a Comment