A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 16 August 2014

The history of the revolt against French colonial authority in Kraing Leav village, Kampong Chhnang in 1925 ប្រវត្តិ​នៃ​ការ​ងើប​បះបោរ​របស់​ពលរដ្ឋ​ភូមិ​ក្រាំងលាវ​ដែល​បារាំង​ដាក់​ឈ្មោះ​ថា​ភូមិ​តិរច្ឆាន

The history of the revolt against French colonial authority in Kraing Leav village, Kampong Chhnang in 1925, which the French authority renamed "Animal Village", after a French tax collector named Bardez was murdered.
ចេតិយ​បាដេស កំពង់ឆ្នាំង ៦២០
និមិត្តរូប​នៃ​សំណង់​ចេតិយ​របស់ លោក បាដេស និង​រូប​ចម្លាក់​យាយ​ប៊ី នៅ​ក្បែរ​វត្ត​ក្រាំងលាវ នៃ​ខេត្ត​កំពង់ឆ្នាំង។ រូបថត​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០១៤
RFA/Chin Chetha




ភូមិ​ក្រាំងលាវ ត្រូវ​បារាំង ដាក់​ឈ្មោះ​ជា​ភូមិ​តិរច្ឆាន​នៅ​អំឡុង​ពេល​នៃ​ការ​គ្រប់គ្រង​ក្រោម​អាណានិគម​របស់​ខ្លួន បន្ទាប់​ពី​អ្នក​ភូមិ​បាន​ព្រួត​គ្នា​វាយ​សម្លាប់​ជនជាតិ​បារាំង ម្នាក់​ឈ្មោះ បាដេស កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​១៩២៥។
រហូត​មក​ដល់​បច្ចុប្បន្ន ពលរដ្ឋ​មួយ​ចំនួន​នៅ​តែ​ចងចាំ​អំពី​ហេតុការណ៍​នេះ និង​ចង់​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​អភិរក្ស​នូវ​និមិត្តរូប​សំណង់​ចេតិយ​របស់ លោក រ៉េស៊ីដង់ បាដេស ដើម្បី​ទុក​ជា​ការ​ចងចាំ និង​ជា​គំរូ​វីរភាព​សម្រាប់​ក្មេង​ជំនាន់​ក្រោយ ក្នុង​ការ​រើ​បម្រាស់​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ ឬ​ភាព​អយុត្តិធម៌​ដែល​កើត​មាន​ក្នុង​សង្គម។
បើ​ទោះ​បី​ជា​សម័យ​បច្ចុប្បន្ន​ពុំ​មាន​ការ​ជិះជាន់ ឬ​ហូត​យក​ពន្ធ​ដី​ដូច​កាល​ពី​សម័យ​នោះ ប៉ុន្តែ​សកម្មភាព​រឹបអូស ឬ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន ដើម្បី​យក​ដី​ប្រគល់​ជូន​អ្នក​មាន​លុយ ឬ​មាន​អំណាច​នៅ​តំបន់​មួយ​ចំនួន​នៃ​ប្រទេស​កម្ពុជា បាន​ធ្វើ​ឡើង​ក្នុង​រូបភាព​រំលោភ​សិទ្ធិ​មនុស្ស​គួរ​ឲ្យ​ព្រួយ​បារម្ភ​នៅ​ក្នុង​របប​លទ្ធិប្រជាធិបតេយ្យ​នេះ។
ប្រទេស​កម្ពុជា បាន​ស្ថិត​នៅ​ក្រោម​អាណានិគម​និយម​បារាំង អស់​រយៈពេល​ជិត​មួយ​សតវត្ស គឺ​គិត​ចាប់​ពី​ឆ្នាំ​១៨៦៣ រហូត​ដល់​ពេល​ទទួល​បាន​ឯករាជ្យ​នៅ​ឆ្នាំ​១៩៥៣។ នៅ​ក្នុង​រយៈពេល​នេះ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចងចាំ និង​មាន​ការ​ឈឺ​ចាប់​ចំពោះ​ការ​ធ្វើ​ទុក្ខបុកម្នេញ និង​គាប​សង្កត់​ទារ​យក​ពន្ធ​ដី​ដោយ​ជនជាតិ​បារាំង។ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ក្រាំងលាវ ដែល​ជា​ភូមិ​ប្រវត្តិសាស្ត្រ​ក្នុង​ទឹក​ដី​ខេត្ត​កំពង់ឆ្នាំង ទាក់ទង​នឹង​ការ​វាយ​សម្លាប់​ជនជាតិ​បារាំង ម្នាក់ ដើម្បី​រើ​បម្រាស់​ពី​ការ​ជិះជាន់ បាន​សម្ដែង​ការ​ចាប់​អារម្មណ៍​ស្រដៀង​គ្នា​ថា ពួក​គាត់​ស្អប់ខ្ពើម​អំពើ​អយុត្តិធម៌ និង​មិន​ចង់​ឲ្យ​ស្ថានភាព​នោះ​វិល​ត្រឡប់​មក​កម្ពុជា វិញ​ទៀត​ឡើយ។
កំពុង​អង្គុយ​យោល​អង្រឹង​បំពេ​ចៅ​ក្រោម​ផ្ទះ ស្ថិត​នៅ​ក្បែរ​ចេតិយ​ដែល​គេ​សង់​ជា​និមិត្តរូប​ឲ្យ លោក បាដេស ដែល​ត្រូវ​អ្នក​ភូមិ​វាយ​សម្លាប់ អ្នកស្រី អ៊ុង វណ្នី មាន​ប្រសាសន៍​ថា រយៈពេល​ជាង ១០​ឆ្នាំ​ដែល​គ្រួសារ​អ្នកស្រី​មក​តាំង​ទីលំនៅ​ក្បែរ​ចេតិយ​នេះ មិន​ដែល​មាន​ការ​ព្រឺ​ខ្លាច ឬ​មាន​ផល​រមាស់​អ្វី​កើត​ចេញ​ពី​ចេតិយ​នេះ​ឡើយ ប៉ុន្តែ​អ្នកស្រី​ចង់​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច ជួយ​កែលំអ​បរិវេណ និង​អភិរក្ស​ចេតិយ ព្រម​ទាំង​រូប​ចម្លាក់​ស្ត្រី​កាន់​ដំបង​ម្នាក់ ដើម្បី​កុំ​ឲ្យ​បាត់​បង់​ទៅ​ថ្ងៃ​អនាគត៖ «ចង់​ឲ្យ​ធ្វើ​កន្លែង​ហ្នឹង​ឲ្យ​ស្អាតបាត​ទៅ​ទុក​ឲ្យ​ក្មេង​ជំនាន់​ក្រោយ ក្មេង​សម័យ​នេះ​អត់​បាន​ដឹង​អំពី​ប្រវត្តិ​លើក​មុន​ទេ ហើយ​ដល់​អ៊ីចឹង​ហ្នឹង ជា​កេរ​ដំណែល។ ទុក​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​ហ្នឹង ថា​ភូមិ​ក្រាំងលាវ ហ្នឹង​ថា​ភូមិ​តិរច្ឆាន កុំ​ឲ្យ​ក្មេង​ចេះ​តែ​ថា ភូមិ​ហ្នឹង​ជា​ភូមិ​កាច​សាហាវ​អ៊ីចឹង​ទៅ​ណា ទុក​អា​ហ្នឹង​ឲ្យ​ឃើញ​ជា​ភស្តុតាង​ថា បារាំង ធ្វើ​មក​លើ​ខ្មែរ​យ៉ាង​ម៉េច ប្រជាជន​ហ្នឹង​យ៉ាង​ម៉េច​មិន​អ៊ីចឹង​នែ!»
ចំណែក អ្នកស្រី ណុប រ៉ែន កំពុង​អង្គុយ​ទំពា​ស្លា​ម្លូ​ក្រោម​ផ្ទះ សម្លឹង​មើល​ទៅ​ចេតិយ លោក បាដេស បណ្ដើរ​បាន​ថ្លែង​ក្នុង​ទឹក​មុខ​បែប​មាំ​ថា បើ​ទោះ​បី​ជា​អ្នកស្រី​កើត​មិន​ទាន់​សម័យ​នោះ ដោយ​គ្រាន់​តែ​ឮ​ចាស់​បុរាណ​និយាយ​ប្រាប់​ត​គ្នា​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ និង​មើល​ឃើញ​និមិត្តរូប​ចេតិយ​ដែល​បាន​បន្សល់​ទុក​មក​ដល់​សព្វថ្ងៃ​ផង​នោះ ក៏​អ្នកស្រី​ឈឺ​ចិត្ត​នឹង​ការ​ជិះជាន់​របស់​បារាំង កាល​ពី​សម័យ​នោះ​ដែរ៖ «ចង់​ឲ្យ​គេ​ធ្វើ​ឲ្យ​វា​ស្អាត​ទៅ​ថ្ងៃ​ក្រោយ គ្រាន់​ទុក​មើល​ទៅ​ណា​កូន។ អាច​មាន​ផល​ប្រយោជន៍​អី​ទេ​បើ​ទុក? ទេ​កូន! មាន​ប្រយោជន៍​ទៅ​មុខ​អ៊ីចឹង​ដែរ ក្មេង​ស្រករ​ក្រោយ​គ្នា​អត់​ដឹង​អី ដល់​ពេល​ដឹង​អី​បាន​មក​ឃើញ អ្ហឺ...! ម៉ែ​យាយ​តា​បាន​វាយ​បារាំង អ៊ីចឹង​ទៅ ប៉ុន្តែ​យើង​មុន​ទេ ដល់​មក​ឥឡូវ​លែង​អ៊ីចឹង​ហើយ យើង​ស្រឡាញ់​ជាតិ​យើង​កសាង​ថ្មី យើង​ធ្វើ​ឲ្យ​វា​ស្អាត​ទៅ​វិញ​ទុក​ជា​កេរ​ដំណែល»

បច្ចុប្បន្ន នៅ​ក្បែរ​ខ្លោងទ្វារ​ចូល​វត្ត​បល្ល័ង្ករង្សី ហៅ​វត្ត​ក្រាំងលាវ គេ​ឃើញ​មាន​សំណង់​ចេតិយ​ចាស់​ទ្រុឌទ្រោម​មួយ ដែល​ហ៊ុមព័ទ្ធ​ទៅ​ដោយ​មែក​ឈើ​តូចៗ និង​វល្លិ​ទ្រុបទ្រុល ហើយ​នៅ​ក្បែរ​នោះ​ក៏​មាន​រូប​ចម្លាក់​ស្ត្រី​ម្នាក់​ឈរ​កាន់​ដំបង ដែល​អ្នក​ស្រុក​អះអាង​ថា ជា​និមិត្តរូប​របស់​យាយ​ប៊ី ដែល​ជា​អ្នក​ភូមិ​ក្រាំងលាវ ម្នាក់​ហ៊ាន​ងើប​ឡើង​តវ៉ា និង​វាយ​សម្លាប់ រេស៊ីដង់ បាដេស ក្រោយ​ពី​មាន​ការ​ធ្វើ​ទុក្ខបុកម្នេញ និង​ចាប់​ប្ដី​របស់​គាត់​ទៅ​ឃុំឃាំង ដោយសារ​តែ​គ្មាន​ប្រាក់​បង់​ពន្ធ​ដី​គ្រប់​ចំនួន​តាម​ការ​ទាមទារ​របស់​ពួក​បារាំង កាល​ពី​សម័យ​នោះ។
សំណង់​ចេតិយ​នោះ​មាន​កម្ពស់​ប្រហែល ៦​ម៉ែត្រ និង​ទំហំ​ប្រហែល ៤​ម៉ែត្រ​ការ៉េ ធ្វើ​សម្រាប់​ជា​និមិត្តរូប​ដាក់​អដ្ឋិធាតុ​របស់ លោក បាដេស ក្រោយ​ពី​អ្នក​ភូមិ​វាយ​សម្លាប់។ ចំណែក​រូប​ចម្លាក់​យាយ​ប៊ី ដែល​ទំនង​ជា​ទើប​កសាង​នៅ​ក្នុង​សម័យ​បច្ចុប្បន្ន មាន​កម្ពស់​ប្រហែល​១​ម៉ែត្រ និង​ទម្រ​ជើង​ប្រហែល​កន្លះ​ម៉ែត្រ បែរ​មុខ​ទៅ​ទិស​ខាង​កើត។ និមិត្តរូប​ទាំង​ពីរ ត្រូវ​បាន​សង់​ក្នុង​បរិវេណ​តូច​ល្មម​មួយ​ជាប់​របង​វត្ត​ក្រាំងលាវ ផ្នែក​ខាង​ត្បូង ស្ថិត​នៅ​ភូមិ​ក្រាំងលាវ ឃុំ​ក្រាំងលាវ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង នា​ពេល​បច្ចុប្បន្ន។
ស្ត្រី​វ័យ ៥៧​ឆ្នាំ​ម្នាក់ គឺ​អ្នកស្រី ឈុន ទឺន ដែល​អះអាង​ថា ខ្លួន​ជា​ចៅ​របស់​យាយ​ប៊ី មាន​ប្រសាសន៍​ថា មក​ដល់​បច្ចុប្បន្ន អ្នកស្រី​ស្ទើរ​ភ្លេច​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​នេះ​អស់​ទៅ​ហើយ ប៉ុន្តែ​នៅ​ចាំ​ខ្លះ​ថា ជីតា​របស់​អ្នកស្រី​ឈ្មោះ ឈុន ស៊ឹប ត្រូវ​ជា​ប្ដី​របស់​យាយ​ប៊ី បាន​រៀបរាប់​អំពី​ដំណើរ​រឿង​វាយ​សម្លាប់​តំណាង​ជនជាតិ​បារាំង ម្នាក់ ដែល​តែង​តែ​ធ្វើ​បាប​អ្នក​ស្រុក និង​ការ​ដាក់​ឈ្មោះ​ភូមិ​ក្រាំងលាវ ទៅ​ជា​ភូមិ​តិរច្ឆាន កាល​ពី​អ្នកស្រី​នៅ​ក្នុង​វ័យ​ប្រហែល ១០​ឆ្នាំ៖ «ផ្ទះ​គាត់​នៅ​ខាង​ត្បូង​សាលា​ឃុំ​នេះ តា​ស៊ឹប យាយ​ប៊ី ហ្នឹង រួច​ដល់​ខ្ញុំ​ត្រូវ​ជា​ចៅ ខ្ញុំ​ចេញ​ចូល​ផ្ទះ​គាត់​ហ្នឹង​មក​ដេក​មក​នៅ​មក​លេង​អ៊ីចឹង​ទៅ រួច​បាន​គាត់​និយាយ​ប្រាប់​រឿង​ប្រវត្តិ​ហ្នឹង។ បារាំង ហ្នឹង​វា​ដើរ​ទារ​ពន្ធ ហើយ​គាត់​ហ្នឹង​ដី​ក៏​វា​ច្រើន រួច​រក​លុយ​អត់​បាន​បង់​ពន្ធ​ឲ្យ​វា ហើយ​វា​ចាប់​ទៅ​ឃុំឃាំង​បី​ថ្ងៃ​នៅ​កន្លែង​ឃុំ​ហ្នឹង ដល់​ពេល​អ៊ីចឹង​ទៅ វា​កើត​ការ​បះបោរ​វាយ​បារាំង ហ្នឹង​ទៅ»
ទាក់ទង​រឿង​នេះ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ ខេត្ត​កំពង់ឆ្នាំង លោក សុខ ធូក មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​អភិរក្ស​ចេតិយ​នេះ ពីព្រោះ​វា​ជា​ចេតិយ​ប្រវត្តិសាស្ត្រ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ច្បាស់​អំពី​វិធានការ​អភិរក្ស ឬ​កែលំអ​កេរ​ដំណែល​ទាំង​នេះ​ស្រប​ទៅ​នឹង​ការ​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ឡើយ៖ «បាទ! អា​ហ្នឹង​យើង​អភិរក្ស​ទុក​អត់​មាន​ត្រូវ​ប៉ះពាល់​ទេ​ណា ព្រោះ​វា​ជា​ចេតិយ​មួយ​ប្រវត្តិសាស្ត្រ ដែល​បញ្ជាក់​អំពី​ការ​ធ្វើ​អាណានិគម​របស់​ពួក​បារាំង មក​លើ​ប្រទេស​កម្ពុជា យើង ហើយ​ជាពិសេស​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង ហ្នឹង ដែល​បាន​បញ្ជាក់​ពី​ការ​ឈឺ​ចាប់​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ឃុំ​ក្រាំងលាវ ដែល​បារាំង បាន​ត្រួតត្រា ហើយ​បាន​ហូត​ពន្ធ​ទៅ​លើ​ប្រជាពលរដ្ឋ​យើង​នៅ​ភូមិ​ក្រាំងលាវ ហ្នឹង​បង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍​សម្លាប់​បារាំង នេះ​កើត​ឡើង»
យោង​តាម​ឯកសារ និង​អ្នក​ស្រាវជ្រាវ​ខ្លះ​ឲ្យ​ដឹង​ថា ការ​ដែល​តម្រូវ​ឲ្យ​ហៅ​ភូមិ​ក្រាំងលាវ ទៅ​ជា​ភូមិ​តិរច្ឆាន នោះ គឺ​ជា​ដើម​គំនិត​របស់​បារាំង ពីព្រោះ​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​១៩២៥ ដែល​ជា​ថ្ងៃ​ប្រជុំ​សេនាបតី​ខ្មែរ គឺ​មាន​ការ​ចូលរួម និង​ធ្វើ​ជា​ប្រធាន​អង្គ​ប្រជុំ​ដោយ លោក រេស៊ីដង់ ស៊ុបពែរីយ័រ បូដ្វាំង ចំណែក​ស្ដេច​ខ្មែរ គឺ​គ្រាន់​តែ​ជា​អ្នក​ស៊ីញេ​លើ​ព្រះរាជ​ប្រកាស​ឲ្យ​ហៅ​ភូមិ​តិរច្ឆាន នោះ​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ អ្នក​ស្រុក​អះអាង​ថា ឈ្មោះ​ភូមិ​តិរច្ឆាន នេះ ត្រូវ​បាន​គេ​ហៅ​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ។
អ្នក​ស្រាវជ្រាវ​ផ្នែក​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ រឿង​ប្រវត្តិសាស្ត្រ​អាច​នឹង​បាត់​បង់​ទៅ ប្រសិន​បើ​មិន​អភិរក្ស ឬ​សរសេរ​នូវ​ប្រវត្តិសាស្ត្រ​ដែល​បាន​កើត​ឡើង​រក្សា​ទុក ស្រប​ពេល​ដែល​រដ្ឋាភិបាល​មិន​សូវ​ចាប់​អារម្មណ៍​ក្នុង​ការ​បង្កើត​ក្រុម​អ្នក​សរសេរ​រឿង​ប្រវត្តិសាស្ត្រ។ លោក​ថា បច្ចុប្បន្ន​ការ​អភិរក្ស​នូវ​រឿង​ប្រវត្តិសាស្ត្រ គេ​មិន​សូវ​ចាប់​អារម្មណ៍​ដូច​ជា​ការ​អភិរក្ស​វត្ថុ​បុរាណ និង​ធនធាន​ធម្មជាតិ ជាដើម ដែល​គេ​មើល​ឃើញ​ថា មាន​ប្រយោជន៍​ធំធេង​ជាង​នោះ៖ «ជាទូទៅ នៅ​ស្រុក​គេ​ផ្ទេរ​ការងារ​ហ្នឹង​ទៅ​ឲ្យ​ឃុំ ហើយ​ឃុំ​ហ្នឹង​រៀបចំ​សហគមន៍​ដើម្បី​អភិរក្ស ប៉ុន្តែ​រដ្ឋ​មាន​កាតព្វកិច្ច​ចលនា​ធនធាន ត្រូវ​ផ្ដល់​វិមជ្ឈការ បើ​សិន​ជា​ឲ្យ​រដ្ឋាភិបាល​គិតគូរ​ទាំង​អ៊ីចឹង វា​អត់​ទៅ​មុខ​រួច»
ហេតុការណ៍​វាយ​សម្លាប់​ជនជាតិ​បារាំង ដើម្បី​រើ​បម្រាស់​ពី​ការ​ជិះជាន់​ពី​អាណានិគម​និយម​បារាំង នៅ​ខេត្ត​កំពង់ឆ្នាំង នេះ ត្រូវ​បាន​អ្នក​និពន្ធ​ចងក្រង​ជា​សាច់​រឿង​ប្រវត្តិសាស្ត្រ និង​ធ្លាប់​បញ្ចូល​ទៅ​ក្នុង​កម្មវិធី​សិក្សា​របស់​សិស្ស​នៅ​អំឡុង​ឆ្នាំ​១៩៨០ ទៀត​ផង

6 comments:

Anonymous said...

If I were the French, I would have used the minority such as Khmer as my henchmen to rule the majority such as Vietnamese. Then the Khmer would be hated by the Vietnamese, and depended on me for protection.

But noooooo, the French hated the Khmer and used the Vietnamese to rule the Khmer. It is very difficult to deal with the Khmer. Something is very wrong with the Khmer race.

So now I learned that the French name a Khmer village as Animal village. I have heard other people called the Khmer as Buffaloes. Now I begin to understand why.

-Drgunzet-

Anonymous said...

from above [ But noooooo, the French hated the Khmer and used the Vietnamese to rule the Khmer]


that was because khmer don't kiss asses and suck on their '' pipe'' as YOU and the viet men and women do...

plus khmer women don't urinate standing like viet women , the parasites... i have seen them with my won eyes ,doing it when they were refugees on an island in indonesia...

Anonymous said...

typing too fast . meant to say [ own eyes ]

Anonymous said...


Dear compatriots,

Referring to Khiev Sopheak's statement, this is at least a good first step that a member of the Yuon's puppet government said something right and defied the Yuon's demand to punish Khmer protestors.

However, had the government punished the protestors as requested by Vietnam, the result would have been disastrous for Hun Sen because it would clearly prove that this Hun Sen is absolutely a Yuon's puppet, and a massive demonstration might follow afterwards.

We should look forward to seeing other areas that Hun Sen must do to improve his image such as taking back the Khmer soul Angkor Wat, rescinding the 99 years land concession to Vietnam, stopping the mass influx of the Vietnamese into Cambodia, strictly enforcing the immigration law, implementing the 1991 Paris Peace Accord and canceling all the bilateral treaties with Vietnam, including the 2005 supplemental treaty, reviewing the “triangle areas”, allowing Khmer people to check and verify the border posts with Vietnam, clearing the Vietnamese out of our lakes and rivers, which have been stained by the Vietnamese’s sperms (Teuk Ktiss Yuon), urines, excrement, and trashes, etc…

Finally, it is time for Hun Sen to awake and free himself from this evil Yuon’s grip. The Vietnamization of Cambodia by Vietnam has been strengthened and deepened greatly already. Time is not on Cambodia side. Khmer people must hardened their mind and prepare to sacrifice their lives when the “moment” to save Cambodia comes.

Bun Thoeun

Anonymous said...

-Drgunzet-, you can never be the French because you are not smart enough like them.

Anonymous said...

-Drgunzet-, you can never be the French because you are not smart enough like them.

17 August 2014 5:50 pm
-------------
Ok, as I have stated before: it is very difficult to deal with the Khmer. let me rewrite my comment differently:

Normally the French would have used the minority such as Khmer as their henchmen to rule the majority such as Vietnamese. Then the Khmer would be hated by the Vietnamese, and depended on the French for protection.

But noooooo, the French hated the Khmer and used the Vietnamese to rule the Khmer. It is very difficult to deal with the Khmer. Something is very wrong with the Khmer race.

So now I learned that the French name a Khmer village as Animal village. I have heard other people called the Khmer as Buffaloes. Now I begin to understand why.

-Drgunzet-