The history of the revolt against French colonial authority in Kraing Leav village, Kampong Chhnang in 1925, which the French authority renamed "Animal Village", after a French tax collector named Bardez was murdered.
ភូមិក្រាំងលាវ ត្រូវបារាំង ដាក់ឈ្មោះជាភូមិតិរច្ឆាននៅអំឡុងពេលនៃការគ្រប់គ្រងក្រោមអាណានិគមរបស់ខ្លួន បន្ទាប់ពីអ្នកភូមិបានព្រួតគ្នាវាយសម្លាប់ជនជាតិបារាំង ម្នាក់ឈ្មោះ បាដេស កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩២៥។
រហូតមកដល់បច្ចុប្បន្ន ពលរដ្ឋមួយចំនួននៅតែចងចាំអំពីហេតុការណ៍នេះ និងចង់ឲ្យអាជ្ញាធរមានសមត្ថកិច្ចអភិរក្សនូវនិមិត្តរូបសំណង់ចេតិយរបស់ លោក រ៉េស៊ីដង់ បាដេស ដើម្បីទុកជាការចងចាំ និងជាគំរូវីរភាពសម្រាប់ក្មេងជំនាន់ក្រោយ ក្នុងការរើបម្រាស់ពីការធ្វើទុក្ខបុកម្នេញ ឬភាពអយុត្តិធម៌ដែលកើតមានក្នុងសង្គម។
បើទោះបីជាសម័យបច្ចុប្បន្នពុំមានការជិះជាន់ ឬហូតយកពន្ធដីដូចកាលពីសម័យនោះ ប៉ុន្តែសកម្មភាពរឹបអូស ឬបណ្ដេញពលរដ្ឋចេញពីលំនៅឋាន ដើម្បីយកដីប្រគល់ជូនអ្នកមានលុយ ឬមានអំណាចនៅតំបន់មួយចំនួននៃប្រទេសកម្ពុជា បានធ្វើឡើងក្នុងរូបភាពរំលោភសិទ្ធិមនុស្សគួរឲ្យព្រួយបារម្ភនៅក្នុងរបបលទ្ធិប្រជាធិបតេយ្យនេះ។
ប្រទេសកម្ពុជា បានស្ថិតនៅក្រោមអាណានិគមនិយមបារាំង អស់រយៈពេលជិតមួយសតវត្ស គឺគិតចាប់ពីឆ្នាំ១៨៦៣ រហូតដល់ពេលទទួលបានឯករាជ្យនៅឆ្នាំ១៩៥៣។ នៅក្នុងរយៈពេលនេះ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរចងចាំ និងមានការឈឺចាប់ចំពោះការធ្វើទុក្ខបុកម្នេញ និងគាបសង្កត់ទារយកពន្ធដីដោយជនជាតិបារាំង។ ប្រជាពលរដ្ឋរស់នៅភូមិក្រាំងលាវ ដែលជាភូមិប្រវត្តិសាស្ត្រក្នុងទឹកដីខេត្តកំពង់ឆ្នាំង ទាក់ទងនឹងការវាយសម្លាប់ជនជាតិបារាំង ម្នាក់ ដើម្បីរើបម្រាស់ពីការជិះជាន់ បានសម្ដែងការចាប់អារម្មណ៍ស្រដៀងគ្នាថា ពួកគាត់ស្អប់ខ្ពើមអំពើអយុត្តិធម៌ និងមិនចង់ឲ្យស្ថានភាពនោះវិលត្រឡប់មកកម្ពុជា វិញទៀតឡើយ។
កំពុងអង្គុយយោលអង្រឹងបំពេចៅក្រោមផ្ទះ ស្ថិតនៅក្បែរចេតិយដែលគេសង់ជានិមិត្តរូបឲ្យ លោក បាដេស ដែលត្រូវអ្នកភូមិវាយសម្លាប់ អ្នកស្រី អ៊ុង វណ្នី មានប្រសាសន៍ថា រយៈពេលជាង ១០ឆ្នាំដែលគ្រួសារអ្នកស្រីមកតាំងទីលំនៅក្បែរចេតិយនេះ មិនដែលមានការព្រឺខ្លាច ឬមានផលរមាស់អ្វីកើតចេញពីចេតិយនេះឡើយ ប៉ុន្តែអ្នកស្រីចង់ឲ្យអាជ្ញាធរមានសមត្ថកិច្ច ជួយកែលំអបរិវេណ និងអភិរក្សចេតិយ ព្រមទាំងរូបចម្លាក់ស្ត្រីកាន់ដំបងម្នាក់ ដើម្បីកុំឲ្យបាត់បង់ទៅថ្ងៃអនាគត៖ «ចង់ឲ្យធ្វើកន្លែងហ្នឹងឲ្យស្អាតបាតទៅទុកឲ្យក្មេងជំនាន់ក្រោយ ក្មេងសម័យនេះអត់បានដឹងអំពីប្រវត្តិលើកមុនទេ ហើយដល់អ៊ីចឹងហ្នឹង ជាកេរដំណែល។ ទុកឲ្យក្មេងជំនាន់ក្រោយហ្នឹង ថាភូមិក្រាំងលាវ ហ្នឹងថាភូមិតិរច្ឆាន កុំឲ្យក្មេងចេះតែថា ភូមិហ្នឹងជាភូមិកាចសាហាវអ៊ីចឹងទៅណា ទុកអាហ្នឹងឲ្យឃើញជាភស្តុតាងថា បារាំង ធ្វើមកលើខ្មែរយ៉ាងម៉េច ប្រជាជនហ្នឹងយ៉ាងម៉េចមិនអ៊ីចឹងនែ!»។
ចំណែក អ្នកស្រី ណុប រ៉ែន កំពុងអង្គុយទំពាស្លាម្លូក្រោមផ្ទះ សម្លឹងមើលទៅចេតិយ លោក បាដេស បណ្ដើរបានថ្លែងក្នុងទឹកមុខបែបមាំថា បើទោះបីជាអ្នកស្រីកើតមិនទាន់សម័យនោះ ដោយគ្រាន់តែឮចាស់បុរាណនិយាយប្រាប់តគ្នាពីមួយជំនាន់ទៅមួយជំនាន់ និងមើលឃើញនិមិត្តរូបចេតិយដែលបានបន្សល់ទុកមកដល់សព្វថ្ងៃផងនោះ ក៏អ្នកស្រីឈឺចិត្តនឹងការជិះជាន់របស់បារាំង កាលពីសម័យនោះដែរ៖ «ចង់ឲ្យគេធ្វើឲ្យវាស្អាតទៅថ្ងៃក្រោយ គ្រាន់ទុកមើលទៅណាកូន។ អាចមានផលប្រយោជន៍អីទេបើទុក? ទេកូន! មានប្រយោជន៍ទៅមុខអ៊ីចឹងដែរ ក្មេងស្រករក្រោយគ្នាអត់ដឹងអី ដល់ពេលដឹងអីបានមកឃើញ អ្ហឺ...! ម៉ែយាយតាបានវាយបារាំង អ៊ីចឹងទៅ ប៉ុន្តែយើងមុនទេ ដល់មកឥឡូវលែងអ៊ីចឹងហើយ យើងស្រឡាញ់ជាតិយើងកសាងថ្មី យើងធ្វើឲ្យវាស្អាតទៅវិញទុកជាកេរដំណែល»។
បច្ចុប្បន្ន នៅក្បែរខ្លោងទ្វារចូលវត្តបល្ល័ង្ករង្សី ហៅវត្តក្រាំងលាវ គេឃើញមានសំណង់ចេតិយចាស់ទ្រុឌទ្រោមមួយ ដែលហ៊ុមព័ទ្ធទៅដោយមែកឈើតូចៗ និងវល្លិទ្រុបទ្រុល ហើយនៅក្បែរនោះក៏មានរូបចម្លាក់ស្ត្រីម្នាក់ឈរកាន់ដំបង ដែលអ្នកស្រុកអះអាងថា ជានិមិត្តរូបរបស់យាយប៊ី ដែលជាអ្នកភូមិក្រាំងលាវ ម្នាក់ហ៊ានងើបឡើងតវ៉ា និងវាយសម្លាប់ រេស៊ីដង់ បាដេស ក្រោយពីមានការធ្វើទុក្ខបុកម្នេញ និងចាប់ប្ដីរបស់គាត់ទៅឃុំឃាំង ដោយសារតែគ្មានប្រាក់បង់ពន្ធដីគ្រប់ចំនួនតាមការទាមទាររបស់ពួកបារាំង កាលពីសម័យនោះ។
សំណង់ចេតិយនោះមានកម្ពស់ប្រហែល ៦ម៉ែត្រ និងទំហំប្រហែល ៤ម៉ែត្រការ៉េ ធ្វើសម្រាប់ជានិមិត្តរូបដាក់អដ្ឋិធាតុរបស់ លោក បាដេស ក្រោយពីអ្នកភូមិវាយសម្លាប់។ ចំណែករូបចម្លាក់យាយប៊ី ដែលទំនងជាទើបកសាងនៅក្នុងសម័យបច្ចុប្បន្ន មានកម្ពស់ប្រហែល១ម៉ែត្រ និងទម្រជើងប្រហែលកន្លះម៉ែត្រ បែរមុខទៅទិសខាងកើត។ និមិត្តរូបទាំងពីរ ត្រូវបានសង់ក្នុងបរិវេណតូចល្មមមួយជាប់របងវត្តក្រាំងលាវ ផ្នែកខាងត្បូង ស្ថិតនៅភូមិក្រាំងលាវ ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នាពេលបច្ចុប្បន្ន។
ស្ត្រីវ័យ ៥៧ឆ្នាំម្នាក់ គឺអ្នកស្រី ឈុន ទឺន ដែលអះអាងថា ខ្លួនជាចៅរបស់យាយប៊ី មានប្រសាសន៍ថា មកដល់បច្ចុប្បន្ន អ្នកស្រីស្ទើរភ្លេចរឿងរ៉ាវប្រវត្តិសាស្ត្រនេះអស់ទៅហើយ ប៉ុន្តែនៅចាំខ្លះថា ជីតារបស់អ្នកស្រីឈ្មោះ ឈុន ស៊ឹប ត្រូវជាប្ដីរបស់យាយប៊ី បានរៀបរាប់អំពីដំណើររឿងវាយសម្លាប់តំណាងជនជាតិបារាំង ម្នាក់ ដែលតែងតែធ្វើបាបអ្នកស្រុក និងការដាក់ឈ្មោះភូមិក្រាំងលាវ ទៅជាភូមិតិរច្ឆាន កាលពីអ្នកស្រីនៅក្នុងវ័យប្រហែល ១០ឆ្នាំ៖ «ផ្ទះគាត់នៅខាងត្បូងសាលាឃុំនេះ តាស៊ឹប យាយប៊ី ហ្នឹង រួចដល់ខ្ញុំត្រូវជាចៅ ខ្ញុំចេញចូលផ្ទះគាត់ហ្នឹងមកដេកមកនៅមកលេងអ៊ីចឹងទៅ រួចបានគាត់និយាយប្រាប់រឿងប្រវត្តិហ្នឹង។ បារាំង ហ្នឹងវាដើរទារពន្ធ ហើយគាត់ហ្នឹងដីក៏វាច្រើន រួចរកលុយអត់បានបង់ពន្ធឲ្យវា ហើយវាចាប់ទៅឃុំឃាំងបីថ្ងៃនៅកន្លែងឃុំហ្នឹង ដល់ពេលអ៊ីចឹងទៅ វាកើតការបះបោរវាយបារាំង ហ្នឹងទៅ»។
ទាក់ទងរឿងនេះ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង លោក សុខ ធូក មានប្រសាសន៍យ៉ាងខ្លីថា អាជ្ញាធរមានសមត្ថកិច្ចបានអភិរក្សចេតិយនេះ ពីព្រោះវាជាចេតិយប្រវត្តិសាស្ត្រ ប៉ុន្តែលោកមិនបានបញ្ជាក់ច្បាស់អំពីវិធានការអភិរក្ស ឬកែលំអកេរដំណែលទាំងនេះស្របទៅនឹងការសំណូមពររបស់ប្រជាពលរដ្ឋឡើយ៖ «បាទ! អាហ្នឹងយើងអភិរក្សទុកអត់មានត្រូវប៉ះពាល់ទេណា ព្រោះវាជាចេតិយមួយប្រវត្តិសាស្ត្រ ដែលបញ្ជាក់អំពីការធ្វើអាណានិគមរបស់ពួកបារាំង មកលើប្រទេសកម្ពុជា យើង ហើយជាពិសេសនៅក្នុងខេត្តកំពង់ឆ្នាំង ហ្នឹង ដែលបានបញ្ជាក់ពីការឈឺចាប់របស់ប្រជាពលរដ្ឋខ្មែរនៅឃុំក្រាំងលាវ ដែលបារាំង បានត្រួតត្រា ហើយបានហូតពន្ធទៅលើប្រជាពលរដ្ឋយើងនៅភូមិក្រាំងលាវ ហ្នឹងបង្កើតឲ្យមានព្រឹត្តិការណ៍សម្លាប់បារាំង នេះកើតឡើង»។
យោងតាមឯកសារ និងអ្នកស្រាវជ្រាវខ្លះឲ្យដឹងថា ការដែលតម្រូវឲ្យហៅភូមិក្រាំងលាវ ទៅជាភូមិតិរច្ឆាន នោះ គឺជាដើមគំនិតរបស់បារាំង ពីព្រោះកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ១៩២៥ ដែលជាថ្ងៃប្រជុំសេនាបតីខ្មែរ គឺមានការចូលរួម និងធ្វើជាប្រធានអង្គប្រជុំដោយ លោក រេស៊ីដង់ ស៊ុបពែរីយ័រ បូដ្វាំង ចំណែកស្ដេចខ្មែរ គឺគ្រាន់តែជាអ្នកស៊ីញេលើព្រះរាជប្រកាសឲ្យហៅភូមិតិរច្ឆាន នោះតែប៉ុណ្ណោះ។ ប៉ុន្តែ អ្នកស្រុកអះអាងថា ឈ្មោះភូមិតិរច្ឆាន នេះ ត្រូវបានគេហៅក្នុងរយៈពេលខ្លីប៉ុណ្ណោះ។
អ្នកស្រាវជ្រាវផ្នែកការអភិវឌ្ឍសង្គម លោក កែម ឡី មានប្រសាសន៍ថា ពីមួយជំនាន់ទៅមួយជំនាន់ រឿងប្រវត្តិសាស្ត្រអាចនឹងបាត់បង់ទៅ ប្រសិនបើមិនអភិរក្ស ឬសរសេរនូវប្រវត្តិសាស្ត្រដែលបានកើតឡើងរក្សាទុក ស្របពេលដែលរដ្ឋាភិបាលមិនសូវចាប់អារម្មណ៍ក្នុងការបង្កើតក្រុមអ្នកសរសេររឿងប្រវត្តិសាស្ត្រ។ លោកថា បច្ចុប្បន្នការអភិរក្សនូវរឿងប្រវត្តិសាស្ត្រ គេមិនសូវចាប់អារម្មណ៍ដូចជាការអភិរក្សវត្ថុបុរាណ និងធនធានធម្មជាតិ ជាដើម ដែលគេមើលឃើញថា មានប្រយោជន៍ធំធេងជាងនោះ៖ «ជាទូទៅ នៅស្រុកគេផ្ទេរការងារហ្នឹងទៅឲ្យឃុំ ហើយឃុំហ្នឹងរៀបចំសហគមន៍ដើម្បីអភិរក្ស ប៉ុន្តែរដ្ឋមានកាតព្វកិច្ចចលនាធនធាន ត្រូវផ្ដល់វិមជ្ឈការ បើសិនជាឲ្យរដ្ឋាភិបាលគិតគូរទាំងអ៊ីចឹង វាអត់ទៅមុខរួច»។
ហេតុការណ៍វាយសម្លាប់ជនជាតិបារាំង ដើម្បីរើបម្រាស់ពីការជិះជាន់ពីអាណានិគមនិយមបារាំង នៅខេត្តកំពង់ឆ្នាំង នេះ ត្រូវបានអ្នកនិពន្ធចងក្រងជាសាច់រឿងប្រវត្តិសាស្ត្រ និងធ្លាប់បញ្ចូលទៅក្នុងកម្មវិធីសិក្សារបស់សិស្សនៅអំឡុងឆ្នាំ១៩៨០ ទៀតផង៕
6 comments:
If I were the French, I would have used the minority such as Khmer as my henchmen to rule the majority such as Vietnamese. Then the Khmer would be hated by the Vietnamese, and depended on me for protection.
But noooooo, the French hated the Khmer and used the Vietnamese to rule the Khmer. It is very difficult to deal with the Khmer. Something is very wrong with the Khmer race.
So now I learned that the French name a Khmer village as Animal village. I have heard other people called the Khmer as Buffaloes. Now I begin to understand why.
-Drgunzet-
from above [ But noooooo, the French hated the Khmer and used the Vietnamese to rule the Khmer]
that was because khmer don't kiss asses and suck on their '' pipe'' as YOU and the viet men and women do...
plus khmer women don't urinate standing like viet women , the parasites... i have seen them with my won eyes ,doing it when they were refugees on an island in indonesia...
typing too fast . meant to say [ own eyes ]
Dear compatriots,
Referring to Khiev Sopheak's statement, this is at least a good first step that a member of the Yuon's puppet government said something right and defied the Yuon's demand to punish Khmer protestors.
However, had the government punished the protestors as requested by Vietnam, the result would have been disastrous for Hun Sen because it would clearly prove that this Hun Sen is absolutely a Yuon's puppet, and a massive demonstration might follow afterwards.
We should look forward to seeing other areas that Hun Sen must do to improve his image such as taking back the Khmer soul Angkor Wat, rescinding the 99 years land concession to Vietnam, stopping the mass influx of the Vietnamese into Cambodia, strictly enforcing the immigration law, implementing the 1991 Paris Peace Accord and canceling all the bilateral treaties with Vietnam, including the 2005 supplemental treaty, reviewing the “triangle areas”, allowing Khmer people to check and verify the border posts with Vietnam, clearing the Vietnamese out of our lakes and rivers, which have been stained by the Vietnamese’s sperms (Teuk Ktiss Yuon), urines, excrement, and trashes, etc…
Finally, it is time for Hun Sen to awake and free himself from this evil Yuon’s grip. The Vietnamization of Cambodia by Vietnam has been strengthened and deepened greatly already. Time is not on Cambodia side. Khmer people must hardened their mind and prepare to sacrifice their lives when the “moment” to save Cambodia comes.
Bun Thoeun
-Drgunzet-, you can never be the French because you are not smart enough like them.
-Drgunzet-, you can never be the French because you are not smart enough like them.
17 August 2014 5:50 pm
-------------
Ok, as I have stated before: it is very difficult to deal with the Khmer. let me rewrite my comment differently:
Normally the French would have used the minority such as Khmer as their henchmen to rule the majority such as Vietnamese. Then the Khmer would be hated by the Vietnamese, and depended on the French for protection.
But noooooo, the French hated the Khmer and used the Vietnamese to rule the Khmer. It is very difficult to deal with the Khmer. Something is very wrong with the Khmer race.
So now I learned that the French name a Khmer village as Animal village. I have heard other people called the Khmer as Buffaloes. Now I begin to understand why.
-Drgunzet-
Post a Comment